ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​-​កីឡាការិនី​កម្ពុជា កាន់​ទង់ជាតិ​ដង្ហែរ​ក្បួន ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ ២០២០ នៅ​ជប៉ុន

2 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ នា​រាត្រី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ វត្តមាន​កីឡាករ​-​កីឡាការិនី​កម្ពុជា កាន់​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ក្បួន​ដង្ហែរ​អបអរសាទរ​ពិធី​បើក​ការ​ប្រកួត​ផ្លូវការ នៃ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ឆ្នាំ​២០២០…

ទីក្រុង​តូ​ក្យូ ៖ នា​រាត្រី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ វត្តមាន​កីឡាករ​-​កីឡាការិនី​កម្ពុជា កាន់​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ក្បួន​ដង្ហែរ​អបអរសាទរ​ពិធី​បើក​ការ​ប្រកួត​ផ្លូវការ នៃ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ឆ្នាំ​២០២០ (Tokyo Olympic Game 2020) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​ជប៉ុន ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) និង​ជា​នាយ​បេសកកម្ម​កម្ពុជា បាន​អញ្ជើញ​ដល់​ពហុ​កីឡដ្ឋាន​ជាតិ នៃ​ទីក្រុង​តូ​ក្យូ ដើម្បី​ចូលរួម​អបអរសាទរ​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​ផ្លូវការ​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​សំខាន់​នេះ គឺ​៤​ឆ្នាំ​ម្ដង ។

នៅ​ពហុ​កីឡដ្ឋាន​ផ្ទាល់​លោក វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា ពិធី​បើក​នេះ​មានការ​ចូលរួម​ទស្សនា​តែ​ភ្ញៀវ​អន្ដរជាតិ​ភាគច្រើន​ប៉ុណ្ណោះ ពុំ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជប៉ុន ចូលរួម​ទស្សនា​ឡើយ ប៉ុន្ដែ​នឹង​មានការ​ផ្សាយ​បន្ដ​ផ្ទាល់​ទៅ​គ្រប់​ទូរទស្សន៍​ទាំងអស់ លើ​ឆាក​អន្ដរជាតិ ។ ចំពោះ​ភ្ញៀវ​អន្ដរជាតិ ដែល​ចូលរួម​ពិធី​បើក​នេះ មាន​តែ​ប្រធាន និង​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក ទាំង​២០៦​ប្រទេស រួម​ទាំង​តំណាង​សហព័ន្ធ​កីឡា​អន្ដរជាតិ​ទាំង ៣៣​សហព័ន្ធ និង​មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម​រៀបចំ​ការ​ប្រកួត​ប៉ុណ្ណោះ ដែល​សរុប​ប្រមាណ ២០០ ទៅ ៣០០​នាក់ ក្រៅពី​នេះ ក៏​មាន​អ្នក​សារព័ត៌មាន​អន្ដរជាតិ​មួយ​ចំនួន​ផង​ដែរ ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ពិធី​បើកផ្លូវ​ការ ដែល​គ្រោង​ធ្វើ​ឡើង​ក្រោម​វត្តមាន​នាយក​រដ្ឋមន្ដ្រី​ជប៉ុន លោក Yoshihide Suga នេះ ក៏​មាន​វត្តមាន​ភ្ញៀវ​ពិសេស​ប្រធានាធិបតី​បារាំង លោក Manuel Macron និង​ស្ដ្រី​ទី​១ ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden គឺ​លោក​ជំទាវ Jill Biden ចូលរួម​ផង​ដែរ ហើយ​វត្តមាន​របស់​តំណាង និង​ថ្នាក់ដឹកនាំ​ប្រទេស​បារាំង ក៏​ដូច​ជា​សហរដ្ឋអាមេរិក​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​ព្រោះ​ប្រទេស​ទាំង​ពីរ ត្រូវ​បន្ដ​វេ​ណ​ធ្វើ​ម្ចាស់ផ្ទះ ពី​ទីក្រុង​តូ​ក្យូ ក្នុង​នោះ​បារាំង ត្រូវធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ក នា​ឆ្នាំ​២០២៤ ខណៈ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក នឹង​ធ្វើ​ម្ចាស់ផ្ទះ​បន្ដ​វេ​ណ នា​ឆ្នាំ​២០២៨ ។

សូម​ជូនពរ​កីឡាករ​កម្ពុជា​ទទួល​បាន​ជោគជ័យ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ