ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​ស្តែង​ៗ រថយន្ត​ជា​ច្រើន​រាយ​ប៉ាយ​ពេញ​កណ្តាល​ទីក្រុង ក្នុង​ជំនន់​ទឹកភ្លៀង នៅ​ចិន

2 ឆ្នាំ មុន

ប្រ​ទេស​ចិន ៖ វី​ដេ​អូ​ស្តែង​ៗ ដែល​បង្ហាញ​ពី​ជំនន់​ទឹកភ្លៀង នៅ​ក្នុង​ប្រទេស​ចិន ធ្វើ​អោយ​រថយន្ត​ជា​ច្រើន នៅរាយ​ប៉ាយ​ពាសពេញ​កណ្តាល​ទីក្រុង និង​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងតិច​ ៣៣​នាក់​រួច​មក​ហើយ ​ក្នុង​ខេត្ត​ហ៊ឺ​ណា​ន់…

ប្រ​ទេស​ចិន ៖ វី​ដេ​អូ​ស្តែង​ៗ ដែល​បង្ហាញ​ពី​ជំនន់​ទឹកភ្លៀង នៅ​ក្នុង​ប្រទេស​ចិន ធ្វើ​អោយ​រថយន្ត​ជា​ច្រើន នៅរាយ​ប៉ាយ​ពាសពេញ​កណ្តាល​ទីក្រុង និង​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងតិច​ ៣៣​នាក់​រួច​មក​ហើយ ​ក្នុង​ខេត្ត​ហ៊ឺ​ណា​ន់ គិត​ត្រឹម​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ ។

មនុស្ស​ច្រើន​សិប​ពាន់​នាក់ ​ត្រូវ​បាន​ជម្លៀស​ចេញពី​បណ្ដា​តំបន់​នៅ​ភាគ​កណ្ដាល​ចិន ដែល​រង​គ្រោះ​ខ្លាំង​បំផុត ដោយ​ទឹកជំនន់​មក​ពី​ភ្លៀង​ធ្លាក់់​មហា​ខ្លាំង ចាប់តាំងពី​ដើម​ស​ប្ដា​ហ៍​នេះ​មក ។

ទីក្រុង​ជា​ច្រើន​នៃ​ខេត្ត​នោះ ត្រូវ​ទឹក​ជន់​លិច ក្នុង​ចំណោម​ជន​រង​គ្រោះ ១២​នាក់​ស្លា​.​ប់ ក្នុង​មេត្រូ ដែល​ទឹក​លិច​ត្រឹម​.​ក ក្នុង​ទីប្រជុំជន​ខេត្ត​ហ៊ឺ​ណា​ន់ គឹ​ទីក្រុង ZHENGZHOU ចម្ងាយ​ប្រមាណ​ជា​៦៥០​គីឡូម៉ែត្រ​ភាគ​និរតី ក្រុង​ប៉េ​កាំ​ង ។

ខេត្ត​ហ៊ឺ​ណា​ន់​ជា​ខេត្ត​មាន​ប្រជាជន​ច្រើន​ទី​៣ របស់​ចិន ដល់​ជិត​១០០​លាន​នាក់​ជា​ខេត្ត​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត ទឹកជំនន់​បាន​ប្រែក្លាយ​វិ​ថី​នានា ទៅ​ជា​ការ​ហូរ​ភក់​យ៉ាង​ត្របាញ់ ។

សូម​ទស្សនា​វី​ដេ​អូ ថត​បាន​ជាក់ស្តែង មាន​ដូច​ខាងក្រោម ៖

https://www.youtube.com/watch?v=LUy3HdeV6uc
https://www.youtube.com/watch?v=i803bY3d6O4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ