ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សំណាង​មែន ក្របី​ញ៉ី​ឈ្មោល ៦​ក្បាល ចោរលួច បម្រុង​កៀង​ឡើង​ឡាន​ហើយ តែ​ត្រូវបាន​រកឃើញ​វិញ

2 ឆ្នាំ មុន
  • កំពង់ធំ

កំពង់ធំ​៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​ក្របី ឈ្មោះ ក្ដួច ស៊ីម​ស្រី ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​កំ​ពឺត…

កំពង់ធំ​៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​ក្របី ឈ្មោះ ក្ដួច ស៊ីម​ស្រី ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ រស់នៅ​ភូមិ​កំ​ពឺត ឃុំ​សាមគ្គី ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។ ក្របី​ទាំងនោះ ត្រូវបាន​រកឃើញ​វិញ កាលពី​វេលា​ម៉ោង ១០ និង ១៥ នាទី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ បាន​បង្ក​ការភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយសារតែ​ក្រោក​ពី​ដេក​ភ្លាម ត្រូវ​ចោរ​ចូល​លួច​ក្របី បាត់​ចំនួន ៦​ក្បាល​។​

​ប្រភព​ដដែល​ប្រាប់ថា ក្របី ដែល​ត្រូវ​ចោរលួច​ដេញចេញ​ពីក្រោម​ផ្ទះ​របស់​ជនរងគ្រោះ មាន​ចំនួន ៦​ក្បាល ក្នុងនោះ មាន​ឈ្មោល ២​ក្បាល បាន​បាត់​នៅវេលា​ម៉ោង​ប្រហែលជា ២​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២០ ខែកក្កដា​។ លុះ​ព្រឹក​ឡើង ម្ចាស់​ក្រោក​ទៅ​មើល​ក្របី ស្រាប់តែ​បាត់​អស់ពី​ក្រោល ហើយ​ក៏បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ និង​សមត្ថកិច្ច ព្រមទាំង​នាំ​បងប្អូន​ប្រជាពលរដ្ឋ ដេញតាម​ដានជើង​ពីក្រោយ រហូត​ទាល់តែ​ឃើញ​ក្របី​ទាំងអស់​មកវិញ​។​

​ចោរ​បាន​លួច​ដេញ​ក្របី​ទាំងនោះ ពី​ក្នុង​ក្រោល ក្រោមផ្ទះ ទៅ​ចង​លាក់​ទុកចោល នៅ​ចំណុច​វាល​ចំបក់ ស្ថិតនៅ​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ជាប់​ព្រំប្រទល់​នឹង​ស្រុក​ស្ទោង បម្រុង​ចាំតែ​ឡើង​ឡាន​ទៅហើយ​៕ ថុ​ក សុខា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ