ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​ដឹកឈើ​មួយគ្រឿង បម្រុង​នាំទៅ​វៀតណាម ត្រូវ​ប៉េអឹម ចាប់បាន

2 ឆ្នាំ មុន
  • រតនគិរី

​ខេត្តរតនគិរី​៖ រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង ដឹកឈើ បំរុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ដែល​កំពុងតែ​ឈប់​អែប នៅក្បែ​ព្រៃ​នោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​អូរ​យ៉ា​ដាវ ចុះបង្ក្រាប យកទៅ​ប្រគល់ឱ្យ​ជំនាញ…

​ខេត្តរតនគិរី​៖ រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង ដឹកឈើ បំរុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ដែល​កំពុងតែ​ឈប់​អែប នៅក្បែ​ព្រៃ​នោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​អូរ​យ៉ា​ដាវ ចុះបង្ក្រាប យកទៅ​ប្រគល់ឱ្យ​ជំនាញ ចាត់ការ​បន្ត​។​

ការបង្ក្រាប​ចាប់​រថយន្ត​បា​ឡែ​ន​នោះ កម្លាំង​កងរាជអាវុធហត្ថ បាន​ធ្វើឡើង​នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តរតនគិរី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ និង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​។

​សមត្ថកិច្ច បាន​ចុះ​ស្រាវជ្រាវ រុក​រកឃើញ​រថយន្ត ដែល​ប្រព្រឹត្ត​បទល្មើស​មួយគ្រឿង​នោះ ដែល​ជនសង្ស័យ​បាន​យកមក​លាក់ទុក នៅ​ចំណុច​ភូមិ​ប្លង់ ឃុំ​ប៉ា​តេ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ហើយ​បាន​រត់គេចខ្លួន បាត់​ភ្លាមៗ​ដែរ​។​

​សមត្ថកិច្ច​ថា រថយន្ត​ខាងលើនេះ គឺមាន​ការជាប់​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ គ្មាន​លិខិតអនុញ្ញាត នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៧ និង​៣០​នាទី នៅ​ចំណុច​ភូមិ​កា​តែ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​

​ក្រោយ​បង្ក្រាបបាន វត្ថុតាង​រថយន្ត​មួយគ្រឿង​នោះ សមត្ថកិច្ច​កងរាជអាវុធហត្ថ ក៏បាន​ប្រគល់​ឱ្យទៅ​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ចាត់ការ​តាម​នីតិវិធី​ច្បាប់​ព្រៃឈើ​ផងដែរ​៕ ផង់ វិ​ន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ