ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ជិត ៩០% បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១ រួចហើយ​

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ លោក នាង សំអាត នាយក​រដ្ឋបាល​សាលាខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ ពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង…

ខេត្តរតនគិរី​៖ លោក នាង សំអាត នាយក​រដ្ឋបាល​សាលាខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ ពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង ៨៩% បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១ រួចហើយ​។ ផែនការ​បន្ទាប់ គឺ​ចុះ​ចាក់​តាម​បណ្តា​ស្រុក​នានា​។​

​លោក​បន្តថា ដោយ​មើលឃើញ​សន្ទុះ​នៃ​ប្រជាពលរដ្ឋ ក្នុង​ក្រុង​បាន​លុង ដែល​មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដូ​ស​ទី​១ ចាប់ពី​ថ្ងៃទី​១៣ រហូតមកដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​នេះ មានការ​ថយចុះ​ចំនួន​នៃ​អ្នក​មក​ទទួល​ចាក់​សាំង ហើយ​អាជ្ញាធរ​គ្រោង​បញ្ចប់​ការផ្ដល់​វ៉ាក់សាំង​ដូ​ស​ទី​១ ជូន​ពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង មុន​ផែនការ​កំណត់​។​

​លោក នាង សំអាត បញ្ជាក់ថា យោងតាម​ស្ថានភាព​នៃ​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ នៅក្នុង​ក្រុង​បាន​លុង គិត​មកដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ នេះ ឃើញថា ចំនួន​អ្នក​ចូលមក​ចាក់​មាន​ចំនួន​តិចតួច បើ​ធៀប​ទៅនឹង​ផែនការ ដែល​គ្រោងទុក ឬ​អាច​និយាយថា ល្បឿន​នៃ​ការចាក់​បាន​លឿន​ជាង រហូតដល់ ៨៩​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប នៅក្នុង​ក្រុង ដែល​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង​។ ដោយហេតុនេះ ពេលវេលា​នៃ​ការចាក់ អាច​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី​២៣​កក្កដា ឆ្នាំ​២០២១ ​ហើយ​​ដូ​ស​​ទី​២ នឹងត្រូវ​ចាប់ផ្តើម​ចាក់​នៅ​សប្តាហ៍​ទី​១ ខែសីហា ឆ្នាំ​២០២១​។​

​លោកនាយក​រដ្ឋបាល​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បិទ​បញ្ចប់​នៃ​ការចាក់​ជូន​ប្រជាពលរដ្ឋ ដូ​ស​ទី​១ នៅក្នុង​ក្រុង​បាន​លុង អាជ្ញាធរ​រៀបចំ​ផែនការ​បន្ត ចាក់​ជូន​ប្រជាពលរដ្ឋ នៅ​ទីប្រជុំជន​ស្រុក​កូន​មុំ ស្រុក​ប​កែវ ស្រុក​លំផាត់ និង​ស្រុក​បន្តបន្ទាប់​ទៀត ចាប់ពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ តទៅ​៕ ផង់ វិ​ន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ