ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលណាអ្នកនំាពាក្យមានពាក្យនំា ?

8 ឆ្នាំ មុន

មកដល់ពេលនេះ បញ្ហាអ្នកនំាពាក្យអត់ពាក្យនំា ឬអ្នកនំាពាក្យរត់គេចពីកាតព្វកិច្ច​ និង​តួនាទីរបស់ខ្លួន បាននិងកំពុងធ្វើឲ្យអ្នកសារព័ត៌មាន ឬអ្នកកាសែតនៅក្នុង​ប្រទេស​កម្ពុជា ខ្វះប្រភពដំណឹងដើម្បីបំពេញអត្ថបទឲ្យបានគ្រប់ជ្រុងជ្រោយតាមវិជ្ជាជីវៈ

មកដល់ពេលនេះ បញ្ហាអ្នកនំាពាក្យអត់ពាក្យនំា ឬអ្នកនំាពាក្យរត់គេចពីកាតព្វកិច្ច​ និង​តួនាទីរបស់ខ្លួន បាននិងកំពុងធ្វើឲ្យអ្នកសារព័ត៌មាន ឬអ្នកកាសែតនៅក្នុង​ប្រទេស​កម្ពុជា ខ្វះប្រភពដំណឹងដើម្បីបំពេញអត្ថបទឲ្យបានគ្រប់ជ្រុងជ្រោយតាមវិជ្ជាជីវៈ ។

តាមពិតទៅ បញ្ហានេះមិនមែនជាបញ្ហាថ្មីសម្រាប់អ្នកកាសែតទេ ព្រោះជាច្រើន​ឆ្នាំកន្លង​មក និងរហូតមកដល់ពេលនេះ អ្នកនំាពាក្យក្រសួងស្ថាប័ន និងអង្គភាព​មួយចំនួន​មាន​តែឈ្មោះ និងលេខទូរស័ព្ទ ដល់ពេលក្រុមឆ្លុះកង្កែបទូរស័ព្ទទៅ អត់ចូល ខ្លះលើកថា​ ច្រឡំលេខ ខ្លះទូរស័ព្ទចូលជាច្រើនលើកមិនលើក​ និងខ្លះលើកហើយថា សួរលិចកើត ឆ្លើយចេញត្បួង ខ្លះកំពុងជាប់រវល់ ដល់ពេលទូរស័ព្ទទៅម្តងទៀត លេខគាត់បិទតែម្តង ។

លើសពីនេះទៀតមានអ្នកនំាពាក្យមួយចំនួនតូច ឬមន្រ្តីជាន់ខ្ពស់មួយចំនួនតូច រហូតនិយាយថា គាត់​មិន​ទម្លាប់ធ្វើអត្ថាធិប្បាយតាមទូរស័ព្ទ ដោយស្នើឲ្យអ្នកកាសែតដាក់​ពាក្យសុំ​អនុញ្ញាតពីប្រធានស្ថាប័ន ទើបនិយាយបានជាដើម ។

ឱ…! អ្នកកាសែតស្រុករំដួលអើយ ! ​លំបាកអីក៍លំបាក​យ៉ាងនេះ គ្រាន់តែចង់យកព័ត៌មាន ​ទៅ​ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបាន​ជ្រាបពីបញ្ហាផ្សេងៗ ​ជូនជាដំណឹង ដើម្បីយល់​ដឹង ឬបង្ការទុកមុន នៅពេលមានគ្រោះអាសន្នអន់ក្រណាមួយកើតឡើងនោះ ។