ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បក​ខ្លួនឯង​កុំ​សង្ឃឹម ! រឿង​បំពាក់​ថែម មាន​…

8 ឆ្នាំ មុន

ថ្នាក់លើ​បំផុត​នៃ​ក្រសួង​មាន​សមត្ថកិច្ច​បាន​ផ្តល់​ឱវាទ​ថា ត្រូវ​តែ​ដាក់​កម្លាំង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​លក់ដូរ​សំខាន់​ៗ ដែល​ជា​មុខសញ្ញា​របស់​ចោរប្លន់ ។
ចង់​បញ្ជាក់​ថា ហាង​មាស ហាង​ប្តូរ​ប្រាក់ ផ្ទេរ​ប្រាក់​ជាដើម ។​ល​។

ថ្នាក់លើ​បំផុត​នៃ​ក្រសួង​មាន​សមត្ថកិច្ច​បាន​ផ្តល់​ឱវាទ​ថា ត្រូវ​តែ​ដាក់​កម្លាំង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​លក់ដូរ​សំខាន់​ៗ ដែល​ជា​មុខសញ្ញា​របស់​ចោរប្លន់ ។
ចង់​បញ្ជាក់​ថា ហាង​មាស ហាង​ប្តូរ​ប្រាក់ ផ្ទេរ​ប្រាក់​ជាដើម ។​ល​។ គឺជា​មុខសញ្ញា​ដែល​ចោរប្លន់​សម្លក់សម្លឹង ។ ដូច្នេះ​ត្រូវ​តែ​ដាក់​កម្លាំង​ការពារ​មុខសញ្ញា​ទាំង​អស់នេះ ដើម្បី​ឱ្យ​អាជីវករ​មានការ​កក់ក្តៅ ។

សួរ​ថា​បាន​ដាក់​កម្លាំង​ការពារ​ហើយ​ឬ​នៅ ? កន្លែង​ខ្លះ ឬ​ខេត្ត​ខ្លះ​ប្រាកដជា​មាន​…​មិន​អត់​ទេ ! ប៉ុន្តែ​ខេត្ត​ខ្លះ​ពិតជា​ត្រងោល​តិ​ល​តែ​ម្តង​…​ជាក់ស្តែង​ខេត្តកំពង់ស្ពឺ​ត្រូវ​ចោរ​២​នាក់​ចូល​វ៉ៃ​ទូ​លក់​មាស​ប្លន់​ទាំង​ថ្ងៃ អត់​មាន​ប៉ូលិស​ម្នាក់​សោះ ។ បើ​យ៉ាងហ្នឹង តើ​គួរ​ទុក​មេ​សមត្ថកិច្ច​ដឹកនាំ​ខេត្ត​ឱ្យ​បាន​កក់ក្តៅ​ដូច​អាំង​ផេះ​បាន​ទៀត​ទេ ?

នៅ​មាន​ទៀត បើ​ចាប់ចោរ​ប្លន់​មិន​បាន​ទេ ត្រូវ​តែ​ដក​ស័ក្តិ​ខ្លួនឯង​ចេញ​ទៅ​…
ហេ ! ហេ ! គ្មាន​អ្នក​ណា​មាន​ជំនឿ​ទេ​…​រឿង​ធ្វើការ​មិនកើត​ហើយ​ឱ្យ​បក​ស័ក្តិ​ខ្លួនឯង​នោះ ។

រឿង​ប្រដៅ​ឱ្យ​បក​ស័ក្តិ​ខ្លួនឯង ពិតជា​មិន​មាន​ទេ​…​ហើយ​ក៏​ពុំ​អាច​មាន​អ្នកក្លាហាន​ណា​ដាច់​ចិត្ត​បក​ស័ក្តិ​ខ្លួនឯង​គ្រវែង​ចោល​ដែរ ។ ទម្រាំ​រកបាន​…​ទម្រាំ​បាន​ធ្វើ​មេ​…​ឱ្យ​បក​ស័ក្តិ​ខ្លួនឯង​គ្រវែង​ចោល​ម៉េច​បាន​ទៅ​…​ម្ចាស់​ថ្លៃ !

ទំនង​បើ​មិន​បក​ស័ក្តិ​ខ្លួនឯង​…​ក៏​គ្មាន​អ្នក​ណា​បក​ឱ្យ​ដែរ​…​តិចតួច​បំផុត​ដែល​មាន​អ្នក​បក​ស័ក្តិ​ឱ្យ​…​មាន​តែ​ឱ្យ​ពាក់​ថែម ទើប​ជឿ​…​រឿង​បក​កុំ​និយាយ​…​នាំ​ខ្មាស​គេ​…​ប៉ុន្តែ​រឿង​ពាក់​បន្ថែម​…​ឬ​ឡើង​ថែម​…​អាច​មាន​ច្រើន​ជាង !
                     អា​ឡេវ