ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ក្នុងស្រុក​ស្ទឹង​ហាវ ចូលរួម​បុណ្យស.ព មិន​ស្តាប់​តាម​អាជ្ញាធរ បន្ត​ឆ្លង​កូ​វី​ដ កើន​ដល់ ​៦០​នាក់

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្រុម​៥ ភូមិ​៣ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ទៅ​ចូលរួម​បុណ្យសព ដោយ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ បង្ក​ឲ្យ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្រុម​៥ ភូមិ​៣ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ទៅ​ចូលរួម​បុណ្យសព ដោយ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ បង្ក​ឲ្យ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ជា​បន្តបន្ទាប់ គិត​ត្រឹម​ថ្ងៃ​២២ ខែកក្កដា ឆ្នាំ​២០២១​នេះ មាន​ចំនួន ៦០​នាក់​ហើយ នេះ​បើ​តាម​ការ​អោយ​ដឹង​របស់​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៨ កក្កដា ២០២១ កន្លង​ទៅ​មាន​ករណី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ គង់ ពៅ ភេទ​ស្រី អាយុ​៧៤​ឆ្នាំ បាន​ទទួលមរណភាព ដោយសារ​ជំងឺ​រ៉ាំរ៉ៃ មាន​រយៈពេល​០៥​ខែ​មក​ហើយ សព​មាន​ទីលំនៅ​ក្រុម​៥ ភូមិ​៣ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹ​ហាវ ខេត្ត​ព្រះ​សីហ​នុ ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ទៅ​ណែនាំ​គ្រួសារ​សព មិន​ទាន់​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធីបុណ្យ​ទេ ត្រូវ​រង់ចាំ​ការ​យក​សំណាក​សិន ក្នុង​ករណី​សំណាក អវិជ្ជមាន ទើប​អាច​ធ្វើបុណ្យ​តាម​ប្រពៃណី តែ​ជា​លក្ខណៈ​គ្រួសារ និង​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​នោះ​ទេ តែ​ក្នុង​ករណី​រក​ឃើញ វិជ្ជមាន​កូ​វី​ដ​-១៩ គឺ​ត្រូវ​វេច​ខ្ចប់​សព ទៅ​បូជា តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​បិទ​ទីតាំង ហើយ​អ្នក​ដែល​មានការ​ពាក់ព័ន្ធ​ត្រូវ​យក​សំណាក​ទាំងអស់​គ្នា ។

បន្ទាប់​មក​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​យក​វត្ថុ​សំណាក​សាកសព ឈ្មោះ គង់ ពៅ ពិនិត្យ​ឃើញ​មាន (​វិជ្ជមាន​)​កូ​វី​ដ​-១៩ និង​បាន​វេច​ខ្ចប់​សាកសព​យក​ទៅ​បូជា​តាម​វិធាន​សុខាភិបាល នៅ​ទីតាំង​ដែល​រដ្ឋបាល​ខេត្ត​បាន​រៀបចំ ដោយ​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​បុ​ណ្ប​សព​នោះ​ទេ ។

តាម​ព័ត៌មាន​ដែល​ទទួល​បាន ទោះបីជា​មិន​មានការ​រៀបចំ​ពិធី​បុ​ណ្ប ក៏​នៅ​តែ​មាន​ប្រជាពលរដ្ឋ ក្នុងភូមិ​មួយ​ចំនួន ឆ្លៀត​ទៅ​ចូល​បុ​ណ្ប​ជាមួយ​គ្រួសារ​សព ដោយ​មិន​ស្តាប់ តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នោះ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ជា​បន្តបន្ទាប់​គិត​ត្រឹម​ថ្ងៃ​២២ ខែកក្កដា ឆ្នាំ​២០២១​នេះ មាន​ចំនួន​អ្នក​ឆ្លង​៦០​នាក់​ហើយ ។

សកម្មភាព​នេះ​សបញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ខាងលើ គឺ​មិន​បាន​ចូលរួម​អនុវត្ត​ត្រឹមត្រូវ តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត ដែល​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល និង​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​៣.​ការពារ ៣.​កុំ ទើប​ធ្វើ​ឲ្យ​មានការ​ឆ្លង​រាលដាល​ពេញ​ភូមិ​បែប​នេះ ។

ឆ្លង​តាម​រយៈ​បទ​ពិសោធន៍​នេះ អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ គួរតែ​ពង្រឹង​ការ​អនុវត្ត​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត លើ​ការ​ផាកពិន័យ​តាម​វិធានការ​សុខាភិបាល ចំពោះ​បុគ្គល​ដែល​ល្មើស​ការ​ណែនាំ ដើម្បី​កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ