ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្នាំ​ទាំង​៥​នេះ​ប្រញាប់​រំដោះ​កម្ម​ពៀរ​ដំឡើង​រាសី​នៅ​ថ្ងៃពេញបូណ៌មី​ភ្លាម

2 ឆ្នាំ មុន

អ្នក​កើត​ឆ្នាំ​ទាំង​៥​នេះ​រាសី​មិនសូវ​ល្អ​ទេ យោង​តាម​ហោរាសាស្ត្រ​ចិន​សែ​ប្រាប់​ឲ្យ​ដឹង​ថា ឆ្នាំ​៥ មមី ខាល រោង ម្សាញ់ កុរ រាសី​ស្រុត​ចុះ​យ៉ាង​ខ្លាំង ហេតុ​ដូចនេះ​ដើម្បី​យិ​ត​យោង​ជោគជតារាសី​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ…

អ្នក​កើត​ឆ្នាំ​ទាំង​៥​នេះ​រាសី​មិនសូវ​ល្អ​ទេ យោង​តាម​ហោរាសាស្ត្រ​ចិន​សែ​ប្រាប់​ឲ្យ​ដឹង​ថា ឆ្នាំ​៥ មមី ខាល រោង ម្សាញ់ កុរ រាសី​ស្រុត​ចុះ​យ៉ាង​ខ្លាំង ហេតុ​ដូចនេះ​ដើម្បី​យិ​ត​យោង​ជោគជតារាសី​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ ឆ្នាំ​ទាំង​៦​នេះ ដាច់​ខាត​​ត្រូវ​តែ​បួងសួង និង​បន់ស្រន់​ឱ្យ​បាន​មុន​ពេល​ចូល​ដំណេក ពិសេស​ត្រូវធ្វើ​សេចក្តី​ល្អ​នៅ​ក្នុង​ថ្ងៃឧបោសថសីល​ស្អែក​នេះ​ធ្វើបុណ្យ​បំពេញ​ទាន​ជាមួយនឹង​អ្នក​មានគុណ​ដោយ​គោរព​ដើម្បី​ឲ្យ​លោក​អ្នកមាន​បុណ្យ​កុស​ល្យ​ជម្រះ​គ្រោះ​ភ័យ រំដោះ​កម្ម​ពៀរ​ទាំងឡាយ សូម​លោក​អ្នក​ប្រញាប់​បញ្ជូន​សារ​បួងសួង​ឥឡូវនេះ ។

សូម​ឲ្យ​ឆ្នាំ​ទាំង​៥​ខាងលើ​មាន​រាសី​ឡើង​ខ្ពស់ត្រដែត លេខនំាលាភជ័យ២៥៨មាន​តែ​រឿង​ល្អ​ៗ ចូល​ក្នុង​ជីវិត មាន​មនុស្ស​ល្អជា​ច្រើន​ស្រលាញ់​រាប់អាន សាទរ និង​អបអរ​រាល់​រឿងរ៉ាវ​ដែល​អ្នក​បំពេញ ព្រមទាំង​មាន​តែ​មនុស្ស​ល្អ​ៗ​ចាំ​ជួយ​ជ្រោមជ្រែង គ្រប់​កាលៈទេសៈ ។ ចំពោះ​រឿង​លុយកាក់​វិញ សូមកុំ​ឲ្យ​ខ្វះខាត គឺ​មាន​តែ​កាយ​ចាយវាយ​បរិបូណ៌ មិន​ចេះ​អស់ ។ ទៅ​ទី​ជិត​ទី​ឆ្ងាយ ជួប​តែ​សុខ ជួប​តែ​រឿង​សប្បាយ បើ​មាន​សត្រូវ​មក​ពីមុខ សូម​ឱ្យ​រំលង បើ​មក​ពីក្រោយ​ខ្នង សូម​ឱ្យ​វិនាស​សាបសូន្យ បើ​មាន​អ្នក​ណា​ក្តី​ប៉ង​អាក្រក់ មក​លើ​អ្នក សូម​ឱ្យ​ធ្លាក់​ទៅ​លើ​រូបគេ​វិញ​ចុះ ។

ឆ្នាំមមី រាសី​ស្រុត​ចុះ នៅ​ថ្ងៃសីល​ស្អែក​នេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ប្រកប​កិច្ច​ការងារ​ណា​ដែល​សំខាន់​ពេក​ឡើយ ពីព្រោះ​ថា​ផល​អាក្រក់​នោះ​ឃើញ​ថា​ងាយ​នឹង​កើតឡើង​ចំពោះ​មុខ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោក​អ្នក​ជួញ​ទី​ជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ឬ​ផ្លូវទឹក​ក្តី​តែង​មាន​ឧបសគ្គ​ច្រើន ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ពេល​ទៅ​ត្រូវ​ប្រយ័ត្ន កុំ​ធ្វេសប្រហែស និង​ពេល​ត្រឡប់​មក​វិញ​ក៏​គប្បី​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។ រីឯ​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀងទាត់​នោះ​ឡើយ ។

ឆ្នាំខាល រាសី​មិនល្អ​ទេ នៅ​ថ្ងៃស្អែក​យីអ៊ុន​របស់​លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​ចូរ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​មិនដឹង​មុខក្រោយ​នាំ​កើតជា​រឿង​តូច​រឿង​ធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះ​ឥទ្ធិពល​អាក្រក់​រក​នឹក​ស្មាន​មិន​ដល់ ។ ក្រៅពី​នេះ​ការ​ប្រកបការងារ​លោក​អ្នក​អាច​ជួប​រឿង​ជម្លោះ​កើតឡើង​ដូច្នេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ហើយ​បើ​ចេះ​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជា​ការ​ប្រពៃ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទី​ជិត​ឆ្ងាយ​លាភ​តូច​ធំ​ច្រើន​បោល​ហួសហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​តែ​ម្តង​។ រីឯ​សេចក្តី​ស្នេហា​ប្រុស​ស្រី​មានការ​ប្រចែប្រច័ណ្ឌ​និង​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នា​ច្រើន ។

ឆ្នាំរោង រាសី​ស្រុត​ចុះ​ខ្លាំង នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នក​អាច​ទទួល​រង​នូវ​ផល​ប៉ះទង្គិច​និង​មានរឿង​រាវ​យាយី​មួយ​ចំនួន​ត្រូវ​ឆ្លងកាត់​ផង​។ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​មានការ​អត់ធ្មត់​បន្តិច​ទើប​មិន​មាន​បញ្ហា​មិនល្អ​ណាមួយ​ឈាន​ចូល​បាន ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ទោះបី​លោក​អ្នក​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ឆ្ងាយ​ត្រូវ​ប្រយ័ត្ន​ផង ព្រោះ​និន្ទាឈ្នានីស​ច្រើន ។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាស​វាល​ពាស​កាល​ឬ​ប្រព្រឹត្ត​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច ។

ឆ្នាំម្សាញ់ រាសី​ស្រុត​ចុះ នៅ​ថ្ងៃសីល​ស្អែក​នេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនល្អ​ប្រសើរ​ដដែល​ទេ​ហេតុនេះ​ទោះ​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ពុំ​មាន​បញ្ហា​ចោទ​ឡើង ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទី​ជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មក​វិញ​មិន​ជាទី​កក់ក្តៅ តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុម​មនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។ ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​ជួប​តែ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។ បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើន​ជាង​។

ឆ្នាំកុរ រាសី​ស្រុត​ចុះ ក្នុង​ថ្ងៃសីល​ស្អែក​នេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុត​ចុះ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​មិន​អាច​ចូល​មក​ដល់ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​ថ្ងៃស្អែក​នេះ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើ​ឱ្យ​មាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់​ទើប​ចៀស​ផុត​ជម្លោះ​វិវាទ​ទាំងពួង​បាន ។ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ពោះម៉ាយ មេម៉ាយ​ក្តី​មានការ​គិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នា​ច្រើន​ធ្វើ​ឱ្យ​រកាំរកូស​ឥត​សូវ​ស្រួល​ចិត្ត​នោះ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ