ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះមាសទាំង ១៤ ដើម្បីជួយឱ្យកុមារមានទំនុកចិត្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វាពិតជាឈឺចាប់ណាស់នៅពេលដែលឃើញកូនៗរបស់អ្នកជួបការលំបាកក្នុងការទុកចិត្តលើខ្លួនឯង ។ ពួកគេអាចមិនចង់ប្រឈមនឹងឧបសគ្គ ឬខ្វះភាពក្លាហាន ហើយអ្នកប្រហែលជាបារម្ភអំពីរបៀបដែលពួកគេកំពុងលូតលាស់ និងមានភាពចាស់ទុំ ។ ឪពុកម្តាយជាច្រើននិយាយថា…

រាជធានីភ្នំពេញ ៖ វាពិតជាឈឺចាប់ណាស់នៅពេលដែលឃើញកូនៗរបស់អ្នកជួបការលំបាកក្នុងការទុកចិត្តលើខ្លួនឯង ។ ពួកគេអាចមិនចង់ប្រឈមនឹងឧបសគ្គ ឬខ្វះភាពក្លាហាន ហើយអ្នកប្រហែលជាបារម្ភអំពីរបៀបដែលពួកគេកំពុងលូតលាស់ និងមានភាពចាស់ទុំ ។

ឪពុកម្តាយជាច្រើននិយាយថា ពួកគេព្រួយបារម្ភអំពីការខ្វះទំនុកចិត្តរបស់កូនៗ ដែលវាអាចនឹងជះឥទ្ធិពលដល់អនាគតរបស់ពួកគេ ។ មានរឿងជាច្រើនដែលអ្នកអាចធ្វើបានក្នុងនាមជាឪពុកម្តាយ ដើម្បីជួយអភិវឌ្ឍការបង្កើនទំនុកចិត្តរបស់កូនអ្នក ។

១. ផ្តល់ការទទួលខុសត្រូវដល់ពួកគេ ៖ ចូរផ្តល់ការទទួលខុសត្រូវដល់កូនៗរបស់អ្នក ដូចជាការជួយអ្នកចម្អិនអាហារពេលល្ងាច បោសផ្ទះ ឬមើលថែប្អូនជាដើម ។ នៅពេលកូនៗរបស់អ្នកបំពេញនូវទំនួលខុសត្រូវរបស់ពួកគេ ពួកគេទទួលបាននូវការកើនឡើងនូវតម្លៃខ្លួនឯង ដែលវាអាចជួយបង្កើនទំនុកចិត្តរបស់ពួកគេ ។

២. ចែករំលែកការតស៊ូផ្ទាល់ខ្លួនរបស់អ្នកជាមួយពួកគេ ៖ វាសំខាន់ណាស់ដែលកូនៗរបស់អ្នកយល់ថា គ្មាននរណាម្នាក់ល្អឥតខ្ចោះទេ ។ ចូរចែករំលែកការលំបាករបស់អ្នកជាមួយកូនៗ  ដូច្នេះពួកគេអាចឃើញថា វាជារឿងធម្មតាទេក្នុងការប្រឈមមុខនឹងបញ្ហានានា ។

. សួរយោបល់របស់ពួកគេ ៖ តើ​កូនគិត​យ៉ាងណាដែរ ? តើកូនកំពុងគិតអ្វី ? ការសួរយោបល់កូនរបស់អ្នកអាចធ្វើឱ្យពួកគេដឹងថា គំនិត និងអារម្មណ៍របស់ពួកគេសំខាន់។ ប្រសិនបើអ្នកសួរកូនចំពោះទស្សនៈរបស់ពួកគេ ពួកគេនឹងមានអារម្មណ៍ថា មានតម្លៃ និងការគោរពខ្ពស់ ។

. ផ្តោតលើដំណើរការ មិនមែនលទ្ធផលចុងក្រោយទេ ៖ ចូររំឭកកូនៗរបស់អ្នកថា ជីវិតមិនមែននិយាយអំពីការស្វែងរកភាពឥតខ្ចោះនោះទេ ។ ផ្ទុយទៅវិញ វានិយាយអំពីការរីកចម្រើន ។

៥. កុំជួយពួកគេ ៖ សូមកុំតែងតែជួយសង្គ្រោះកូនៗរបស់អ្នក នៅពេលពួកគេជួបប្រទះការលំបាក ឬទុក្ខវេទនាផ្សេងៗ ដែលនេះនឹងធ្វើឱ្យជីវិតពួកគេកាន់តែងាយស្រួលក្នុងរយៈពេលខ្លី ប៉ុន្តែវាអាចធ្វើឱ្យពួកគេពឹងផ្អែកលើអ្នកក្នុងរយៈពេលវែង ។

៦. ធានាថា បញ្ហាប្រឈម គឺសមស្របសម្រាប់សមត្ថភាពរបស់កូន ៖ គាំទ្រកូនៗរបស់អ្នកដោយផ្តល់ឱ្យពួកគេនូវគោលដៅដែលអាចសម្រេចបាន ។ នេះនឹងកំណត់ឱ្យពួកគេទទួលបានជោគជ័យ ។ វាមិនអីទេក្នុងការធ្វើឱ្យពួកគេរីកចម្រើន ដូច្នេះពួកគេរៀនសូត្របន្ថែមបាន ប៉ុន្តែភារកិច្ចចាំបាច់ត្រូវគ្រប់គ្រងបាន ។

. បង្ហាញការគោរពចំពោះមនុស្សគ្រប់គ្នា ៖ កុមាររៀនដោយការសង្កេត ហើយពួកគេនឹងប្រព្រឹត្តចំពោះមនុស្សផ្សេងទៀតតាមរបៀបដែលអ្នកធ្វើ ។ ដូច្នេះអ្នកត្រូវមានអត្តចរិតល្អនៅពេលអ្នកនិយាយអំពីមនុស្សផ្សេងទៀត ជាពិសេសនៅចំពោះមុខកូនៗរបស់អ្នក ។

. អនុញ្ញាតឱ្យពួកគេធ្វើការជ្រើសរើស ៖ កុមារជាច្រើនមានការគ្រប់គ្រងតិចតួចលើជីវិតរបស់ពួកគេ ។ ពួកគេត្រូវបានប្រាប់ពីពេលវេលាដើម្បីក្រោកពីគេងនៅពេលព្រឹក អ្វីដែលត្រូវស្លៀក អ្វីបរិភោគ និងរបៀបចំណាយពេលវេលារបស់ពួកគេ ។ ដូច្នេះ សូមផ្តល់ជម្រើសសមស្របឱ្យពួកគេជ្រើសរើសផង ។

. បង្ហាញចំណាប់អារម្មណ៍លើអ្វីដែលពួកគេពេញចិត្ត ៖ ពេលខ្លះកូនៗរបស់អ្នកចង់ចំណាយពេលធ្វើអ្វីៗដែលយើងគិតថា ជាការខ្ជះខ្ជាយពេលវេលា ។ ប្រហែលជាពួកគេចង់ចំណាយពេលរាប់ម៉ោងដើម្បីសរសេររឿង គូរគំនូរ ឬបង្កើតវីដេអូតាមយូធូប ។ ដូច្នេះសូមផ្តល់ការគាំទ្រពួកគេផង ។

១០. អបអរសាទរចំពោះជ័យជំនះតូចៗរបស់កូន ៖ ការអបអរសាទរសមិទ្ធិផល និងជ័យជំនះតូចៗធ្វើឱ្យយើងមានអារម្មណ៍ល្អ ។ តាមរយៈការធ្វើដូច្នេះ យើងដឹងថាយើងមកដល់ពេលនេះ ហើយយើងទំនងជានឹងចង់សាកល្បងប្រឈមនឹងបញ្ហានាពេលអនាគត ។

១១. គ្រប់គ្រងការថប់បារម្ភដោយខ្លួនឯង ៖ នៅពេលដែលក្មេងៗឮការពិបាកចិត្ត និងការព្រួយបារម្ភរបស់ឪពុកម្តាយ ពួកគេក៏មានការថប់បារម្ភផងដែរ ដែលនេះនឹងប៉ះពាល់ដល់ទំនុកចិត្តទូទៅរបស់ពួកគេ ។

១២. ទទួលស្គាល់ការខកចិត្តរបស់ពួកគេ ៖ ប្រឈមមុខនឹងវា ៖ ជីវិត គឺពោរពេញដោយការខកចិត្ត ។ អ្នកមិនអាចការពារកូនរបស់អ្នកពីការធ្លាក់ទឹកចិត្តម្តងម្កាលនោះទេ ។

១៣. ជួយពួកគេឱ្យមើលទៅខាងក្រៅខ្លួនឯង ៖ កុមារ និងក្មេងជំទង់ផ្តោតសំខាន់លើបញ្ហា និងគុណវិបត្តិរបស់ពួកគេ ហើយពួកគេភ្លេចថា ជីវិតមិនផ្តោតសំខាន់លើបញ្ហាទាំងនោះទេ ។

១៤. ធ្វើអ្វីៗជាមួយពួកគេ មិនមែនជំនួសពួកគេទេ ៖ ចូរលើកទឹកចិត្តកូនៗរបស់អ្នកឱ្យធ្វើអ្វីៗសម្រាប់ខ្លួនគេតាំងពីវ័យក្មេងតាមដែលអាចធ្វើទៅបាន ដូចជាការធ្វើអាហារពេលព្រឹក និងការរៀបចំបន្ទប់គេងដោយខ្លួនឯងជាដើម ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។