ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រូបង្រៀន​ម្នាក់​ស្លា​.​ប់ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​លាយ​គ្នា

2 ឆ្នាំ មុន

ថៃ ៖ ស្ត្រី​ជា​គ្រូបង្រៀន​ឯកជន​ម្នាក់ រស់នៅ​ក្នុង​ខេត្ត Prachuap Khiri Khan ដែល​មាន​ជំងឺលើសឈាម​បាន​ដេក​ស្លា​.​ប់​ក្នុងផ្ទះ​។

ថៃ ៖ ស្ត្រី​ជា​គ្រូបង្រៀន​ឯកជន​ម្នាក់ រស់នៅ​ក្នុង​ខេត្ត Prachuap Khiri Khan ដែល​មាន​ជំងឺលើសឈាម​បាន​ដេក​ស្លា​.​ប់​ក្នុងផ្ទះ​។ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ដូ​ស​ទី​២ នៅ​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​២​ប្រភេទ​លាយ​គ្នា​របស់​រដ្ឋាភិបាល​ថៃ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា​។

លោក Saksit Dutwan អាយុ​៤៤​ឆ្នាំ បាន​និយាយ​ថា គាត់ រួម​និង​ប្រពន្ធ (​ស្ត្រី​រង​គ្រោះ​) ដែល​មានឈ្មោះ Phongsaphak Satthasophon អាយុ​៣៩​ឆ្នាំ បាន​ចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ទី​២ នៅ​មន្ទីរពេទ្យ Prahmap Khiri Khan កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា​។ ខណៈ​កាលពី​ដូ​ស​ទី​១ ពួក​គាត់​បាន​ចាក់​វ៉ាក់សាំង Sinovac​។

ពេល​មក​ដល់​ផ្ទះ លោក Saksit បាន​និយាយ​ថា គាត់​មាន​អាកា​រៈ​ឈឺក្បាល ក្តៅខ្លួន​បន្តិចបន្តួច​ប៉ុណ្ណោះ​។ រីឯ​ប្រពន្ធ​គាត់​និយាយ​ថា នាង​ត្រូវការ​គេង ដោយសារ​ងងុយ​ខ្លាំង​។ ហើយ​នៅ​យប់​នោះ គាត់​បាន​ឡើង​ទៅ​ពិនិត្យ​ប្រពន្ធ ដើម្បី​ចង់​នាំ​នាង​ទៅ​មន្ទីរពេទ្យ​។ បន្ទាប់​ពី​នាង​ក្អួត​ជា​ច្រើន​ដង​។ ប៉ុន្តែ​នាង​ថា​មិន​អី​ទេ​។

នៅ​ថ្ងៃ​បន្ទាប់ ប្រពន្ធ​គាត់​នៅ​តែ​បន្ត​គេង និង​និយាយ​ថា​ខ្លួន​មិន​អី​ទេ​។ ប៉ុន្តែ​លុះ​ម៉ោង​៧​យប់ គាត់​ឃើញ​បន្ទប់​គេង​បិទ​ភ្លើង ក៏​ឱ្យ​កូនស្រី​ឡើង​ទៅ​ដាស់ ប៉ុន្តែ​ម្តាយ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ​។ បុរស​ជា​ប្តី​បន្ថែម​ថា ទោះ​ប្រពន្ធ​គាត់​កំពុង​ប្រើ​ថ្នាំ​មួយ​ចំនួន សម្រាប់​ជំងឺលើសឈាម​ក៏​ដោយ ក៏​គ្រូពេទ្យ​នៅ​កន្លែង​ចាក់​វ៉ាក់សាំង​អះអាង​ថា ប្រពន្ធ​គាត់​នៅ​តែ​អាច​ចាក់​វ៉ាក់សាំង​បាន​។

លោក Sopon Iamsirithaworn អគ្គនាយករង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ បាន​និយាយ​ថា មិន​ទាន់​មានការ​សន្និដ្ឋាន​ណាមួយ​ជុំវិញ​មូលហេតុ​នៃ​ការ​ស្លា​.​ប់​នេះ នៅឡើយ​ទេ​។ ដោយ​កំពុង​រង់ចាំ​លទ្ធផល​ការ​ធ្វើ​កោសល្យវិច័យ ដោយ​មន្ទីរពេទ្យ Phra Chom Klao ក្នុង​ខេត្ត Phetchaburi​។

ទាក់ទិន​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត Sopon Mekthon ជំនួយការ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​អនុ​គណៈកម្មការ​គ្រប់គ្រង​វ៉ាក់សាំង​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែកក្កដា ប្រជាជន​សរុប​២,៣០០​នាក់ បាន​ចាក់​វ៉ាក់សាំង​២​ប្រភេទ​លាយ​បញ្ចូល​គ្នា​។ ហើយ​គ្មាន​នរណា​ម្នាក់ មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ