ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ផ្អាក​បណ្តោះអាសន្ន​ផ្សារ​ក្រុង​ព្រៃវែង ​ក្នុងភូមិ​លេខ​៣ សង្កាត់​កំពង់លាវ ក្រោយអាជីវករឆ្លងកូវីដ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រដ្ឋបាល​ខេត្តព្រៃវែង សម្រេច​ផ្អាក​បណ្តោះអាសន្ន​ផ្សា​ក្រុង​ព្រៃវែង ស្ថិត​ក្នុងភូមិ​លេខ​៣ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ចាប់ពី​ថ្ងៃ​ទី​២៤ ខែកក្កដា…

ខេត្តព្រៃវែង ៖ រដ្ឋបាល​ខេត្តព្រៃវែង សម្រេច​ផ្អាក​បណ្តោះអាសន្ន​ផ្សា​ក្រុង​ព្រៃវែង ស្ថិត​ក្នុងភូមិ​លេខ​៣ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ចាប់ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ បន្ទាប់​រក​ឃើញ​អាជីវករ​ចំនួន​៣​នាក់ មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ។

ក្រោយ​មាន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ ០៣​នាក់ រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ក្រោយ​ពី​មាន​អាកា​រៈ​សង្ស័យ និង​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស (Rapid Test) ទើប​អាជ្ញាធរ​ខេត្តព្រៃវែង បាន​សម្រេច​ផ្អាក​បណ្តោះអាសន្ន ផ្សារ​ក្រុង​ព្រៃវែង ។
បើ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តព្រៃវែង​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ បានឱ្យ​ដឹង​ថា ៖ រដ្ឋបាល​ខេត្តព្រៃវែង សូម​ធ្វើការ​ផ្អាក​បណ្តោះអាសន្ន​ផ្សារ​ក្រុង​ព្រៃវែង ស្ថិត​ក្នុងភូមិ​លេខ​៣ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង រយៈពេល​១៥​ថ្ងៃ ចាប់ពី​ម៉ោង ០០៖០០​នាទី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២១ ។

ដោយសារ​បច្ចុប្បន្ន​អាជ្ញាធរ​ក្រុង និង​សង្កាត់ កំពុង​បន្ត​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល​បន្ថែម​ទៀត ដើម្បី​យក​សំណាក​មក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ