ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទោស​បះបោរ​ក្នុង​​ពន្ធនាគារ​ធំ​​​២ ស្លា.ប់​ និង​របួស​ជិត​១០០នាក់

2 ឆ្នាំ មុន

ប្រធានាធិបតី​អេក្វាទ័រ​ លោក​ GUILLERMO LASSO កាលពី​ថ្ងៃ​ទី​២២ ខែ​​កក្កដា ឆ្នាំ២០២១ ​បាន​ចេញ​ការ​ប្រកាស​​អាសន្ន ក្នុង​បណ្ដា​ពន្ធនាគារ​របស់​ប្រទេស ដើម្បី​ស្ដារ​របៀបរៀបរយ​ឡើង​វិញ ក្រោយ​ការ​បះបោរ​របស់​ពួក​អ្នកទោស ក្នុង​ពន្ធ​នាគារ​ធំ​២​របស់​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​

ប្រទេស​អេក្វាទ័រ ៖ ប្រធានាធិបតី​អេក្វាទ័រ​ លោក​ GUILLERMO LASSO កាលពី​ថ្ងៃ​ទី​២២ ខែ​​កក្កដា ឆ្នាំ២០២១ ​បាន​ចេញ​ការ​ប្រកាស​​អាសន្ន ក្នុង​បណ្ដា​ពន្ធនាគារ​របស់​ប្រទេស ដើម្បី​ស្ដារ​របៀបរៀបរយ​ឡើង​វិញ ក្រោយ​ការ​បះបោរ​របស់​ពួក​អ្នកទោស ក្នុង​ពន្ធ​នាគារ​ធំ​២​របស់​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​២២​នាក់​ និង​របួស​៦០​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​ច្រើន​នាក់់​មក​។

នៅ​ខេត្ត​កូ​តូ​ប៉ា​ស៊ី​ភាគ​កណ្ដាល ​ប្រទេស​កន្លែង​ដែល​មាន​មនុស្ស​ស្លា.ប់​ច្រើន​ជាងគេ ក្នុង​ពន្ធនាគារ​មួយ ប្រធានាធិបតី​បាន​ចេញ​ការ​ប្រកាស​អាសន្ន ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​របស់​ប្រទេស ដើម្បី​ប្រមូល​គ្រប់​ធនធាន មនុស្ស​និង​សេដ្ឋកិច្ច ស្ដារ​របៀបរៀបរយ​ឡើង​វិញ ក្នុង​បណ្ដា​ពន្ធនាគារ​របស់​ប្រទេស​។ លោក​ថា​ ពេល​នេះ​កងទ័ព​នឹង​ជា​អ្នក​ទទួល​បន្ទុក ត្រួតពិនិត្យ​តាម​ច្រក​ចេញចូល​បណ្ដា​ពន្ធនាគារ ចំណែក​ប៉ូលិស​នឹង​ការពារ​នៅ​ផ្នែក​ខាងក្នុង ។ មក​ទល់​ពេល​នេះ​បណ្ដា​ពន្ធនាគារ ការ​រ៉ាប់​រ៉​ង​ខាង​សន្តិសុខ​ស្ថិត​លើ​កង​ឆ្មាំ​ស៊ី​វិល​។

កាលពី​ថ្ងៃ​ទី​២១ ​កក្កដា ​ពួក​អ្នកទោស​នៅ​ពន្ធនាគារ​ធំ​២ គឹ​មួយ​នៅ​ខេត្ត​ហ្គា​យ៉ា​ស់​ និង​១​ទៀត​នៅ​ខេត្ត​កូ​តូ​ប៉ា​ស៊ី ​បាន​បះបោរ រហូត​​ដល់​ប្រើ​កាំភ្លើង ​ព្រមទាំង​គ្រឿងផ្ទុះ បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ ខាងក្នុង​ពន្ធនាគារ​។ ពួក​អ្នកទោស​អាច​រត់​ចេញ នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២២ ​កក្កដា តែ​អ្នកទោស​៧៨​នាក់​ទៀត ត្រូវ​ប៉ូលិស​តាម​ចាប់​បាន​វិញ តែ​គេ​មិនដឹង​ថា តើ​មាន​អ្នកទោស​ប៉ុន្មាន​នាក់​ដែល​គេចខ្លួន​បាត់​នៅឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ