ប្រទេសចិន ៖ ប្រទេសចិនកាលពីថ្ងៃទី២៣កក្កដា បានបដិសេធសំណើរបស់អង្គការសុខភាពពិភពលោកWHO បន្តស៊ើបអង្កេត លើប្រភពនៃការឆ្លងវីរុសកូវីដ-១៩ ក្នុងប្រទេសនៅអាសីុនោះ កន្លែងផ្ទុះការឆ្លងដំបូងគេ កាលពីដំណាច់ឆ្នាំំ២០១៩។
ប្រមុខWHO លោកTEDROS ADHANOM GHEBREYESUS បានស្នើកាលពីសប្ដាហ៍មុន ធ្វើសវនកម្មលើបណ្ដាមន្ទីរពិសោធន៍ ក្នុងតំបន់នានា ដែលលេចអ្នកឆ្លងវីរុសចង់និយាយយោង ដល់ទីក្រុងវូហានចិនជាចំណុចផ្ទុះការឆ្លងមុនគេ។
កាលពីថ្ងៃទី២៣កក្កដាអនុរដ្ឋមន្ត្រីសុខាភិបាលចិន លោកZEBG YIXINក្នុងសន្និសីទសារព័ត៌មានមួយលើកឡើងថា វាជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត ចំពោះសំណើបែបនេះ។ វាជាការខ្វះការគោរពក្នុងន័យល្អនិងជាភាពក្រអើតក្រទមមួយចំពោះវិទ្យាសាស្ត្រ។
ប្រទេសចិនបានលាតត្រដាងកាលពីថ្ងៃទី៣១ធ្នូឆ្នាំ២០១៩ ប្រាប់WHOពីវត្តមាននៃកន្លែងផ្ទុះការឆ្លងជំងឺសួតមួយនៅក្រុងវូហាន។
ប៉ុន្តែចិន ប្រឆាំងជាប់ជានិច្ចទ្រឹស្ដីដែលថាកូវីដ-១៩ ធ្លាយចេញពីមន្ទីរពិសោធន៍របស់ខ្លួន ពិសេសមន្ទីរពិសោធន៍របស់វិទ្យាស្ថានសិក្សាវីរុសនៃក្រុងវូហាន។ ចាប់តាំងពីយូរមកហើយ ការយល់ឃើញបែបនេះ ត្រូវបានពួកអ្នកជំនាញការភាគច្រើនមិនយល់ស្រប ហើយក៏ជាទ្រឹស្ដីដែលលើកឡើងនៅសហរដ្ឋអាមេរិក ដោយអតីតរដ្ឋការលោកដូណាល់ត្រាំ តែរយៈពេលប៉ុន្មានខែចុងក្រោយនេះ ត្រូវបានអាមេរិកលើកយកមកដេញដោល។
ចំណែកអ្នកទទួលខុសត្រូវម្នាក់នៃវិទ្យាស្ថានសិក្សាវីរុសក្រុងវូហាន លោកYUAN ZHIMING អះអាងនាថ្ងៃទី២៣កក្កដាថា វិទ្យាស្ថាន របស់លោក ពុំមែនជាកម្មវត្ថុនៃការធ្លាយចេញវីរុសណាមួយ ទោះជាចៃដន្យឡើយ។
អាជ្ញាធរចិននិងបណ្ដាសារព័ត៌មានរបស់ប្រទេស ជារឿយៗបានទម្លាក់ការទទួលខុសត្រូវ លើមន្ទីរពិសោធន៍FORT DETRICKនៅសហរដ្ឋអាមេរិកថា ជាប្រភពនៃការបញ្ចេញវីរុសនោះ។ ស្ថិតនៅជិតក្រុងវ៉ាសិុនតោនមន្ទីរពិសោធន៍នោះជាកន្លែងស្រាវជ្រាវអាមេរិក ប្រឆាំងភេរវកម្មប្រើអាវុធជីវសាស្ត្រ។ តាមកាសែតGLOBAL TIMEចិនថា អ្នកលេងអីុនធើរណេតចិន ដល់៥លានាក់ បានចុះហត្ថលេខាលើញ្ញតិមួយ ទាមទារឲ្យបើកការស៊ើបអង្កេតលើមន្ទីរពិសោធន៍៍FORT DETRICKនោះ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ