ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស ៖ វ៉ាក់សាំង Pfizer និង AstraZeneca មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​វីរុស «Delta»

2 ឆ្នាំ មុន

អង់គ្លេស ៖ យោង​តាម​ការ​សិក្សា​មួយ​របស់​ចក្រភព​អង់គ្លេស ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ The New England

អង់គ្លេស ៖ យោង​តាម​ការ​សិក្សា​មួយ​របស់​ចក្រភព​អង់គ្លេស ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ The New England Journal of Medicine កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា បាន​បង្ហាញ​ថា វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន Pfizer (PFE.N) និង AstraZeneca (AZN.L) មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​វីរុស​បំប្លែង​ខ្លួន​ថ្មី «Delta» ដែល​មានការ​ចម្លង​លឿន និង​កំពុង​រាលដាល​ខ្លាំង​នៅ​ទូ​ទាំង​ពិភពលោក​។ នេះ​បើ​តាម​ការ​ចេញពី​សារព័ត៌មាន Reuters​។

ក្រុម​មន្ត្រី​សុខភាព​សាធារណៈ​អង់គ្លេស​បាន​អះអាង​ថា វ៉ាក់សាំង​បង្ការ​របស់​ក្រុមហ៊ុន​ទាំង​ពីរ មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី «Delta» ដែល​បច្ចុប្បន្ន​កំពុង​វាយប្រហារ​យ៉ាង​ខ្លាំង នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ទោះ​យ៉ាងណា​ ការ​សិក្សា​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ចាក់​តែ​មួយ​ដូ​ស មិន​គ្រប់គ្រាន់​សម្រាប់​ការ​ការពារ​ខ្ពស់​នោះ​ទេ គឺ​ទាល់តែ​ចាក់​២​ដូ​ស​ពេញលេញ ទើប​មាន​ប្រសិទ្ធិ​ខ្ពស់​។

លទ្ធផល​នៃ​ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង Pfizer ចំនួន​២​ដូ​សមាន​ប្រសិទ្ធភាព​រហូត​ដល់ ៨៨% ដើម្បី​ការពារ​អ្នក​ពី​វីរុស​បំប្លែង​ខ្លួន​ថ្មី «Delta»​។ ខណៈ​ដែល​ការ​ចាក់​វ៉ាក់សាំង AstraZeneca ចំនួន​២​ដូ​ស មាន​ប្រសិទ្ធិ​ភាព​ដល់ ៦៧% ពោល​គឺ​កើនឡើង​ចំនួន ៧% បើ​ធៀប​នឹង​របាយការណ៍​ដំបូង ដែល​មាន​ត្រឹមតែ ៦០% ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ