ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​សម្តី​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​ក្នុង​ខ្លួន​ត្រូវ​រក្សា​ឱ្យ​បាន

2 ឆ្នាំ មុន

ពុទ្ធដីកា​រហាម​មិន​ឱ្យ​ភូតភរ​កុហក​ព្រោះ​មានទោស​ឱ្យ​ផល​មិនល្អ​ឡើយ ។ រឿង​ពាក្យ​សម្តី​នេះ​មនុស្ស​យើង​គេ​កាន់​យក​ណាស់ បើ​បង់​សម្តី​ទៅ​ហើយ អ្វី​ៗ​ដទៃ​ទៀត​សូ​ម្បី​ល្អ​យ៉ាងណា​ក៏​រមែង​ខូច​កេរ្តិ៍ឈ្មោះ​ក្នុង​ការ​មិន​រក្សា​សម្តី ដូច្នេះ​ហើយ​ទើប​បុរាណ​ពោល​ថា មនុស្ស​គេ​យកសម្តី​នោះ ។ ហេតុ​នោះ​បើ​យើង​គិត​ថា ខ្លួនឯង​ត្រូវ​លំបាក​ព្រោះហេតុតែ​ត្រូវ​រក្សា​សម្តី…

ពុទ្ធដីកា​រហាម​មិន​ឱ្យ​ភូតភរ​កុហក​ព្រោះ​មានទោស​ឱ្យ​ផល​មិនល្អ​ឡើយ ។ រឿង​ពាក្យ​សម្តី​នេះ​មនុស្ស​យើង​គេ​កាន់​យក​ណាស់ បើ​បង់​សម្តី​ទៅ​ហើយ អ្វី​ៗ​ដទៃ​ទៀត​សូ​ម្បី​ល្អ​យ៉ាងណា​ក៏​រមែង​ខូច​កេរ្តិ៍ឈ្មោះ​ក្នុង​ការ​មិន​រក្សា​សម្តី ដូច្នេះ​ហើយ​ទើប​បុរាណ​ពោល​ថា មនុស្ស​គេ​យកសម្តី​នោះ ។

ហេតុ​នោះ​បើ​យើង​គិត​ថា ខ្លួនឯង​ត្រូវ​លំបាក​ព្រោះហេតុតែ​ត្រូវ​រក្សា​សម្តី ហើយ​បើ​អ្នក​មិន​ចង់​លំបាក ចូរ​កុំ​ចេះ​តែ​ទទួល​ពាក្យ​គេ​ដោយ​ងាយ​ៗ​នោះ ត្រូវ​ពិចារណា​ឲ្យ​ល្អជា​មុន​ថា កាលបើ​ទទួល​ពាក្យ​គេ​ហើយ អាត្មាអញ​នឹង​ធ្វើ​បាន​យ៉ាងនោះ​ដែរ​ឬទេ គឺ​ត្រូវ​គិត​ឱ្យ​បាន​ល្អិតល្អន់​ស្រួលបួល​សិន ចាំ​ទទួល​ជា​ក្រោយ ។

ត្បិត​មនុស្ស​យើង បើ​រក្សា​សម្តី​ខ្លួនឯង​ទុក​មិន​បាន​ទៅ​ហើយ តើ​អាច​រក្សា​អ្វី​បាន​ទៅ ព្រោះ​អម្បាល​ពាក្យ​សម្តី​ជា​សម្បត្តិ​មាន​តម្លៃ​ក្នុង​ខ្លួន​រក្សា​មិន​បាន​ផង ចំណង់​បើ​របស់​ដទៃ​ក្រៅ​ខ្លួន​ធ្វើ​ដូច​ម្តេច​នឹង​អាច​រក្សា​បាន​ទៅ ដូច្នេះ​បុគ្គល​គប្បី​ពិចារណា​ឲ្យ​ល្អ​មុន​នឹង​និយាយ មុន​សន្យា​អ្វី​ៗ​ជាមួយ​អ្នក​ណា​ៗ ហើយ​មិន​ត្រូវធ្វើ​ជា​មនុស្ស​ភ្លេច​ពាក្យ​សន្យា​ដោយ​ងាយ​ៗ​ឡើយ ។

មនុស្ស​ដែល​បង់​ពាក្យ បង់​សម្តី សូ​ម្បី​ដោះស្រាយ​យករួចខ្លួន​បាន​ម្តង​ក៏​ពិតមែន​ហើយ តែ​លុះដល់​តទៅ កាលបើ​មាន​ហេតុការណ៍​ចាំបាច់​ត្រូវ​សន្យា​ធ្វើ​ឲ្យ​បាន​យ៉ាងណា​នោះ​ក៏​គេ​ដក​សេចក្តី​ទុក្ខ​ចិត្ត​ដែរ ។

ចូរ​កុំ​ធ្វើ​ជា​មនុស្ស​និយាយ​ឡេះឡោះ ឬ​និយាយ​កុហក​សូ​ម្បី​តែ​ដើម្បី​សើច​លេង​ក៏​ដោយ ហើយ​ត្រូវ​ចាំ​ទុក​ថា ពាក្យ​សម្តី​ដែល​ពោល​ចេញ​ទៅ មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​យើង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ