ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធបញ្ញាជាមួយចិន ដើម្បីចំណេញលើការវិនិយោគ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ឈានដល់កិច្ចប្រជុំកម្រិតខ្ពស់លើកទី ២…

រាជធានីភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ឈានដល់កិច្ចប្រជុំកម្រិតខ្ពស់លើកទី ២ ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធបញ្ញាទ្វេភាគី ។ ក្នុងកិច្ចសហប្រតិបត្តការនេះ កម្ពុជាក្រៅពីទទួលបានការបណ្តុះបណ្តាលធនធានមនុស្សពីភាគីចិន ក៏ជាផ្នែកមួយសំខាន់សម្រាប់ទាក់ទាញអ្នកវិនិយោគពីចិន ដើម្បីទទួលបានការចុះបញ្ជី ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាឱ្យបានច្រើនថែមទៀត ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី ២២ កក្កដា ឆ្នំា ២០២១ កន្លងមកបានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំខាងលើនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀត និងមានការរៀបចំគម្រោងកិច្ចសហប្រតិបត្តិការឆ្នាំ ២០២១-២០២២ សម្រាប់អនុវត្តឲ្យមានប្រសិទ្ធិភាពក្នុងនោះរួមមាន ៖ ការផ្លាស់ប្តូរព័ត៌មានទៅលើការស្រាវជ្រាវត្រួតពិនិត្យទៅលើសំណុំលិខិតប្រកាសនីយបត្រតក្កកម្មចាស់ៗពីប្រទេសចិន, ការបណ្តុះបណ្តាលធនធានមនុស្សក្រោមគម្រាងសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា Belt & Road ការផ្លាស់ប្តូរបទពិសោធន៍កម្មសិទ្ធិបញ្ញាសម្រាប់អភិវឌ្ឍ SME ការប្រើព័ត៌មានកម្មសិទ្ធិបញ្ញាសម្រាប់ជំរុញ ការបង្កើតប្រកាសនីយបត្រតក្កកម្ម ការច្នៃប្រឌិត និងបង្កើតថ្មីនៅកម្ពុជា ។

សេចក្តីប្រកាសដដែលគូសបញ្ជាក់ថា «កិច្ចប្រជុំកម្រិតខ្ពស់លើទី ២ ជាផ្នែកមួយដើម្បីទាក់ទាញអ្នកវិនិយោគពីប្រទេសចិន ដើម្បីទទួលបានការកើនឡើងនូវការចុះបញ្ជីប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាឱ្យបានច្រើនពីប្រទេសចិន ដែលវាជាផ្នែកមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ  និងលើកទឹកចិត្តចំពោះអ្នកវិនិយោពីប្រទេសចិន តាមរយៈការចុះបញ្ជីសារឡើងវិញនៃប្រកាសនីយបត្រតក្កកម្មរបស់ចិននៅកម្ពុជា» ។

បើតាមសេចក្តីប្រកាស ក្រោមកិច្ចសហប្រតិបត្តិការផ្តល់ប្រកាសនីយបត្រតក្កកម្មចិននៅព្រះរាជាណាចក្រកម្ពុជារ វាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ដើម្បីទាក់ទាញអ្នកវិនិយោគចិនចូលមកកម្ពុជា ជាពិសេសការនាំយកនូវបច្ចេកវិទ្យាថ្មីៗមកការពារ និងផលិតនៅកម្ពុជា ។ មិនតែប៉ុណ្ណោះអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានជួយបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកម្មសិទ្ធិបញ្ញាតាមរយៈការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលតាមអនឡាញ ដែលបានរៀបចំក្រោមគម្រោងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងមានការចុះហត្ថលេខារវាងប្រធានស្ថាបនទាំងពីរ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះបានជំរុញឱ្យមានការផ្លាស់ប្តូរបច្ចេកវិទ្យា កំណើនវិនិយោគ និងសេដ្ឋកិច្ចជាតិ ។ 

ម៉្យាងទៀតក្រសួងបានអនុវត្តកិច្ចសហប្រតិបត្តិការនេះជាមួយប្រទេសសិង្ហបុរី ជប៉ុន សហគមន៍អឺរ៉ុប កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅក្នុងវិស័យកម្មសិទ្ធិបញ្ញានេះផងដែរ ។ ក្នុងគោលបំណងទាញយកការវិនិយោគទុនពីក្រៅប្រទសេឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗ ។  ជាក់ស្តែងបន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈយោគយល់គ្នានៅឆ្នាំ ២០១៧ រហូតដល់បច្ចុប្បន្នទទួលបានសុំណុំលិខិតប្រកាសនីយបត្រតក្កកម្មមកពីប្រទេសចិនចំនួន ៤៦១ និងផ្តល់ប្រកាសនីយបត្រតក្កកម្មការពារបានចំនួន ២៦០ ក្រសួងនិងរៀបចំធ្វើកិច្ចសហប្រតិបត្តការក្នុងការចុះបញ្ជីគំនូរឧស្សាហកម្មចិននៅកម្ពុជាទៀតផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ