ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរចិន មកកម្ពុជាធ្លាក់នៅលំដាប់ទី ២ ក្នុងឆមាសទី ១ ឆ្នាំ ២០២១

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន​បាន​ក្លាយជាប្រទេស​ដែលមានវិនិយោគិន​ និងទេសចរ​ច្រើនជាង​គេ​​មកវិនិយោគ និងទស្សនានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក្នុងឆ្នាំ ២០២១ នេះ គិតត្រឹមដំណាច់ឆមាសទី…

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន​បាន​ក្លាយជាប្រទេស​ដែលមានវិនិយោគិន​ និងទេសចរ​ច្រើនជាង​គេ​​មកវិនិយោគ និងទស្សនានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក្នុងឆ្នាំ ២០២១ នេះ គិតត្រឹមដំណាច់ឆមាសទី ១ ឆ្នាំ ២០២១ នេះ ភ្ញៀវ​ទេស​ចរ​ជ​ន​​ជាតិចិនបានក្លាយទៅជាលំដាប់ទី ២ ជាភ្ញៀវទេសចរបរទេសច្រើនជាងគេនៅកម្ពុជា ។ នេះបើ​តាម​របាយការណ៍​របស់​ធនាគារ​ជាតិនៃកម្ពុជា ចេញផ្សាយសម្រាប់ឆមាសទី ១ ឆ្នាំ ២០២១ ។

របាយការណ៍ដដែលបានឱ្យដឹងថា ក្នុងឆ្នាំ ២០២១ គិតត្រឹមដំណាច់ឆមាសទី ១ ភ្ញៀវទេសចរក្នុងស្រុក បន្តធ្លាក់​ចុះ​ ៣៨ ​ភាគរយ​ធៀប​​នឹងឆមាសទី ១ ឆ្នាំ ២០២០ ពោលគឺមានចំនួន ១,៦លា ននាក់ ស្របពេលដែលភ្ញៀវទេសចរអន្តរជាតិ មាននិន្នាការថយ​ចុះ​តាំង​​ពីត្រីមាសទី ២ ឆ្នាំ ២០២០ មកម្ល៉េះ ។ ក្នុងឆមាសទី ១ ឆ្នាំ ២០២១ នេះ ភ្ញៀ​វបរទេស​បានធ្លាក់​ចុះរហូតដ​ល់ ​៩០,៨​ ភាគរយ​ដែល​មាន​ចំនួន​ត្រឹមតែ ១០៨ ពាន់នាក់ប៉ុណ្ណោះ ក្នុងនោះភ្ញៀវទេសចរជនជាតិចិន ក៏បានធ្លាក់ចុះយ៉ាងគំហុករហូតដល់ ៨៧,៨ ភាគរយ គិតជា​ចំនួន​មានត្រឹម៣ម៉ឺន ៣ ពាន់នាក់ប៉ុណ្ណោះ ដោយធ្វើឱ្យភ្ញៀវទេសចរជនជាតិចិនចុះមកលំដាប់ទី ២ វិញខណៈ ភ្ញៀវទេសចរជន​ជាតិ​ថៃ បានឡើងទៅលំដាប់ទី ១ វិញ ។

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាក៏បានបង្ហាញស្ថិតិភ្ញៀវទេសចរបរទេសមកដល់កម្ពុជាក្នុងរយៈពេល ៥ ខែថា ភ្ញៀវទេសចរថៃ មានចំនួន ៤៦.៣៩៥ នាក់ ដែលមានចំណែកប្រមាណ ៥០,៧ ភាគរយ តែបើធៀប​នឹងរយៈ​ពេល​ដូច​គ្នា​កាល​ឆ្នាំ ២០២០ មានការថយចុះដល់ទៅ ៧០,៥ ភាគរយ ។ ចំណែកភ្ញៀវទេសចរជនជាតិចិន​មក​ដល់​កម្ពុជា​ក្នុង​រយៈពេល​ ៥ ខែ​មាន​ចំនួន ​២៧.៦៩៣ នាក់ មានចំណែកទីផ្សារប្មរាណ ៣០,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ធ្លាក់ចុះប្រមាណ ៨៩,៧​ ភាគរ​យ ។

ការធ្លាក់ចុះយ៉ាងគំហុកនៃភ្ញៀវទេសចរបរទេសចូលមកកម្ពុជាក្នុងឆ្នាំ ២០២១ នេះ គឺបណ្ដាលមកពីការបិទខ្ទប់តាមតំបន់មួយចំនួន ការ​បិទតំបន់រមណីយដ្ឋានទូទាំងប្រទេសកាលពីអំឡុងខែមេសា និងឧសភា ព្រោះតែការរាលដាលខ្លាំងនៃកូវីដ ១៩ ។

អ្នកជំនាញ​នៃវិស័យទេសចរណ៍កម្ពុជាមើលឃើញថា ឆ្នាំ ២០២១ នេះ ស្ថានភាពកូវីដ ១​៩នៅក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ភាព​ធ្ងន់​ធ្ងរ ដែលធ្វើឱ្យវិស័យទេសចរណ៍មិនអាចងើបឡើងវិញបាននៅក្នុងឆ្នាំនេះ ឬដើមឆ្នាំក្រោយទេ ។ ការងើបឡើងវិ​ញ​នៃវិស័យ​ទេសច​រណ៍​កម្ពុជា លុះត្រាតែស្ថានភាពកូវីដ ១៩ បានបញ្ចប់ឬធូរស្បើយ ទាំងនៅកម្ពុជានៅលើពិភពលោក ។ បើសិនជា​កូវីដ​ ១៩​ នៅ​កម្ពុជាមានភាពធូរស្រាល តែពិភពលោកនៅតែមានភាពធ្ងន់ធ្ងរ ទេសចរក៏មិនអាចចូលកម្ពុជាបានដែរ ដូច្នេះ​គឺត្រូវ​ពឹង​លើ​ស្ថាន​ភាពកូវីដ ១៩លើពិភពលោក ។

លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថាវិធានការមួយ ដែលអាចស្រោច​ស្រង់​វិស័យ​ទេសចរណ៍​បានខ្លះៗឡើងវិញគឺបកឱ្យភ្ញៀវទេសចរបរទេស ដែល​ចាក់វ៉ាក់សាំង​កូវីដ ១៩ ​រួចរាល់​ចូល​មក​ទស្សនា​នៅ​តាម​រមណីយ​ដ្ឋាននានាក្នុងងប្រទេសដោយធ្វើចត្តាឡីស័កតិចជាងចំនួនកំណត់ ១៤ ថ្ងៃ ។ វិធានការមួយ​ទៀតគឺពឹង​លើភ្ញៀវទេសចរ​ក្នុង​ស្រុកធ្វើដំណើរកម្សាន្តក្នុងស្រុក ដែលអាចជួយដល់ប្រតិបត្តិករទេសចរ ដើម្បីបានចំ​ណូលខ្លះៗ​សម្រាប់​ដោះស្រាយ​ការ​ចំណាយប្រចាំខែ ។ ទោះបីជាមានកា​រធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិយ៉ាងគំហុកបែបនេះក្តី រដ្ឋាភិបាលកម្ពុជាក៏បានបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ខេត្តសក្ដានុពលទេសចរណ៍ ដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីត្រៀមស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅតំបន់រមណីយដ្ឋានទាំងនោះ ។

តាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗ​នេះឱ្យដឹង​ថា នៅ​ក្នុង​ដំណាក់​កាលកូវីដ ១៩ ដ៏លំបាកនេះ រដ្ឋាភិបាលបានចំណាយថវិកាដែល​សល់ពីការសន្សំក​ន្លង​មកដើម្បី​សាង​សង់​ផ្លូវ ​៣៤ ​ខ្សែ​នៅ​ក្រុង​ព្រះសីហនុ និង ៣៨ ខ្សែនៅក្រុងសៀមរាប ដូច្នេះនៅពេលចប់កូវីដ ១៩ ភ្ញៀវទេសចរទៅលេងខេត្តសៀមរាប នឹងប្លែក​ភ្នែក​ដោយសារ​តែយើងមានផ្លូវស្អាតៗ ៣៨ ខ្សែ មានចិញ្ចឹមផ្លូវសម្រាប់អ្នកថ្មើជើង មានប្រព័ន្ធលូប្រព័ន្ធបង្ហូរទឹកកខ្វក់ត្រឹមត្រូវ ៕