ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​អ្នកលក់​ផ្ទះ​ខ្យល់​ឆ​.​បោក​ប្រាក់​គេ​ប្រមាណ​​១៦​ម៉ឺនដុល្លារ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក យ៉ា​ន សុភាព ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២២ ​កក្កដា ឆ្នាំ​២០២១ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់…

រាជធានី​ភ្នំពេញ ៖ លោក យ៉ា​ន សុភាព ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២២ ​កក្កដា ឆ្នាំ​២០២១ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​ឆ​.​បោក​ប្រាក់​ប្រមាណ ១៦ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក តាម​រូបភាព​លក់​ផ្ទះ​ខ្យល់ ។

ជនសង្ស័យ​ឈ្មោះ អួ​ង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ ជា​ពាណិជ្ជករ មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​១១B ផ្លូវ​លេខ​៣១​បេ​តេ ភូមិ​សន្សំ​កុសល​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ មាន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​៩​នឹង ៣០​នាទី​ព្រឹក នៅ​ចំណុច​មុខ​ហាង​កាហ្វេ​ស្តារ​បាក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​ន​គក​របាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៤៦០ (​ច​១) ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២ ០២១ របស់​លោក យ៉ា​ន សុភាព ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​.​ឆបោក តាម​មាត្រា​៣៧៧.៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែ វិច្ឆិកា ឆ្នាំ​២០១៧ ។

ដើមចម​នៃ​ការ​ចាប់​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៧ ជនសង្ស័យ​ឈ្មោះ អួ​ង សុ​ភ័​ក្រ បាន​លក់​ផ្ទះ​(​ខ្យល់​)១​ល្វែង​នៅ​ក្នុង​បុរី ឲ្យ​ទៅ​ដើមបណ្តឹង​ក្នុង​តម្លៃ​ប្រមាណ​ជាង​១០ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ លុះ​ក្រោយមក​ម្ចាស់​ប្រាក់​គេ​បាន​ស្រាវជ្រាវ​ក៏​ដឹង​ថា ឈ្មោះ អួ​ង សុ​ភ័​ក្រ បាន​លក់​តែ​ក្រដាស​ស្នាម មិន​មានផ្ទះ​លក់​ឲ្យ​គេ​ទេ ទើបបាន​គេ​ប្តឹង​ឲ្យ​ចាប់ខ្លួន​និង​ឃុំខ្លួន​នោះ ៕ ​

អត្ថបទសរសេរ ដោយ