អ្នកប្រដាល់ដ៏កម្សត់ លី តឿន ថ្ងូរដាច់បាយ ខណៈប្រពន្ធទើបសម្រាលកូនភ្លោះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទន្ទឹមនឹងឱកាសបានប្រកួតម្ដងម្កាល តែកីឡាករ លី តឿន ខណៈដែលភរិយាទើបតែសម្រាលកូនភ្លោះ២នៅតែ
រាជធានីភ្នំពេញ ៖ ទន្ទឹមនឹងឱកាសបានប្រកួតម្ដងម្កាល តែកីឡាករ លី តឿន ខណៈដែលភរិយាទើបតែសម្រាលកូនភ្លោះ២នៅតែ
រាជធានីភ្នំពេញ ៖ ទន្ទឹមនឹងឱកាសបានប្រកួតម្ដងម្កាល តែកីឡាករ លី តឿន ខណៈដែលភរិយាទើបតែសម្រាលកូនភ្លោះ២នៅតែថ្ងូរប្រាប់ប្រធានក្លិប និងប្រាប់កីឡាករដូចគ្នាថា លោកដាច់បាយ ដោយសារតែអំឡុងពេលកូវីដផ្ទុះខ្លាំង គឺការចំណាយនៅតែខ្ពស់ តែចំណូលធ្លាក់ចុះខ្លាំង។ ក្នុងនោះក្រោយពេលភរិយាសម្រាលកូនភ្លោះ ធ្វើឱ្យមានជីវភាពក្រលំបាកផងដែរ។
បង្ហាញខ្លួននៅក្នុងការប្រកួតកាលពីសប្តាហ៍មុន នៅទូរទស្សន៍បាយ័ន កីឡាករ លី តឿន បានឡើងប្រកួតជាមួយកីឡាករ ថាន់ បំរ៉ុង ហើយទទួលបានលទ្ធផលចាញ់ពិន្ទុយ៉ាងគ្រាំគ្រាខ្លួន ដោយទទួលបានតម្លៃខ្លួនប្រកួតចំនួន៣៥ម៉ឺនរៀល ។ កីឡាកររូបនេះត្រូវបានប្រធានក្លិប និងកីឡាករជាមិត្តភ័ក្តិមួយចំនួនជួយរៃអង្គាសបានប្រាក់មួយចំនួនបន្ថែមទៀត ដោយសារតែម្នាក់ៗគេអាណិត ហើយគេដឹងថា កីឡាកររូបនេះជួបការលំបាកខ្លាំង ចាប់តាំងពីកូវីដផ្ទុះខ្លាំង។ កីឡាកររូបនេះត្រូវបានមិត្តរួមក្រុមនិយាយថា ខ្សត់ណាស់ ទើបចូលប្រដាល់ ប៉ុន្តែសង្វៀនបើកវិញមិនទាន់ច្រើន ហើយកីឡាករឡើងប្រកួតទម្រាំដល់ជុំក៏យូរដែរ ទើបធ្វើអោយជីវភាពរបស់កីឡាកររូបនេះកាន់តែយ៉ាប់។
កីឡាករ លី តឿន បានរៀបរាប់ឱ្យដឹងថា ថ្ងៃខ្លះលោកក៏ដាច់បាយ ខណៈដែលមិត្តរួមក្រុម និងប្រធានក្លិបដែលស្ថិតនៅដោយផ្ទាល់ ក៌បញ្ជាក់ថា លោកកម្សត់ណាស់ គឺកម្សត់ដល់ថ្នាក់ត្រូវរៃលុយជួយ អោយតែពេលឡើងមកប្រកួតម្ដងៗ។ អ្នកទាំងនោះនិយាយថា ពួកគេអាណិតរូបលោក ទើបពួកគេជួយឧបត្ថម្ភប្រាក់ខ្លះទៀត ដើម្បីជួយទិញអង្ករ និងថ្នាំឱ្យកូនភ្លោះទាំងពីររបស់លោកនៅឯស្រុក ។
គួរបញ្ជាក់ផងដែងថា លី តឿន គឺជាកីឡាករធ្លាប់នៅក្លិបមិត្តប៉ូលិស មុនប្តូរមកក្លិបមកុដរាជសីហ៍ ដែលមានលោកគ្រូ គង់ ចាន់ ធីណា ជាអ្នកគ្រប់គ្រង ។
លោកគ្រូ គង់ ចាន់ធីណា បានអះអាងថា កីឡាករ លី តឿន បានរៀបរាប់ប្រាប់លោកថា គេពិតជាទីទាល់ក្រណាស់ ហើយប្រហែល ជា៣ខែមកហើយ ដែលគេអត់មានឈ្មោះឡើងប្រកួត ទើបការប្រកួតដែលទើបតែមានឈ្មោះ ក៏យកលុយទៅសងបំណុលគេមិនគ្រាន់។ លោកបន្តថា កូនសិស្សរបស់លោកម្នាក់នេះ ជាប់ជំពាក់បំណុលគេច្រើនហើយ ចាប់តាំងពីប្រពន្ធកូនខ្ចីមក គឺកាន់តែលំបាក ដែលសូម្បីតែលោកក៏ខ្លោចចិត្ត។ មានថ្ងៃខ្លះ កីឡាកររូបនោះ និងភរិយា អត់មានទឹកដោះគោអោយកូនបៅផង ដោយសារតែប្រាក់ចំណូល គឺរកសឹងតែមិនបាន ហើយការផ្គូរផ្គងរបស់សង្វៀន ក៏មិនចេះតែសុំគេអោយបានឡើងប្រកួតញឹកញាប់។
ដកស្រង់សម្ដី អ្នកប្រដាល់ដ៏កម្សត់ លី តឿន ដែលបានថ្លែងប្រាប់សារព័ត៌មាននាគ្រានោះ លោកបាននិយាយថា ៖ «មុនកូវីដ១៩ ទោះខ្ញុំមិនសូវបានប្រកួត ក៏មានការងារធ្វើជាកម្មករសំណង់ដែរ ហើយប្រពន្ធរែកនំបញ្ចុកលក់ គឺអាចទប់ទល់ជីវភាពបាន ប៉ុន្តែ ពេលនេះប្រពន្ធសម្រាលកូនភ្លោះពីរនាក់ ហើយមិនបានលក់ដូរ ថែមទាំងគ្មានការងារទៀត ។ មុនសម័យកូវីដ ១៩ ទោះជាគ្មាន ប្រាក់ ក៏ខ្ញុំមិនដែលចេះត្អូញត្អែរពីភាពក្រលំបាកដែរ ដោយសារនៅតែស្វែងរកការងារបានធ្វើ និងបានឡើងប្រកួតញឹកញាប់ផង ដែរ ប៉ុន្តែឥឡូវដាច់ចិត្តសុំ ដើម្បីរស់ប៉ុណ្ណោះ »។
លោក គង់ ចាន់ធីណា បានបន្តថា កីឡាករ លី តឿន នេះ មានជីវភាពលំបាកក្រីក្រណាស់! និយាយទៅទាល់ក្រតែម្តង ព្រោះប្រពន្ធមានកូនខ្ចី គ្មានម្តាយឪពុករស់នៅជាមួយទេ ។ ខាងក្លិបក៏គ្មានលទ្ធភាពជួយដែរ ព្រោះនៅក្នុងពេលកូវីដ១៩ នេះ លំបាកដូចគ្នា តែខាងលោករមែងជួយបំផុសឱ្យសិស្សៗដូចគ្នា អោយជួយរៃលុយបានជួយដល់រូបគេកាលពីកន្លងមក។
ប្រធានក្លិបមកុដរាជសីហ៍ លោក ចាន់ធីណា បានបន្ថែមថា កីឡាករផ្សេងទៀត ក៏មានការលំបាកផងដែរ ប៉ុន្តែគេអាចដោះស្រាយបាន តែសម្រាប់ លី តឿន គឺស្ទើរតែដាច់បាយមួយពេលៗហើយ ដោយសារតែរកអីមិនសូវបាន។ លោកបន្តថា មួយរយៈនេះ លោកបានស្វះស្វែងសុំអោយខាងសារព័ត៌មានជួយផ្សាយ ហើយក៏មានអ្នកជួយខ្លះៗដែរ តែកីឡាករ លី តឿណ នៅតែលំបាកមិនទាន់ធូរស្រាលនោះទេ។
គួរបញ្ជាក់ថា កីឡាករ លី តឿន មានស្រុកកំណើតនៅភូមិត្រពាំងព្រៃ ឃុំគ្រាំងដេវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ ស្ពឺ ហើយបានទៅ រស់នៅខាងប្រពន្ធ ស្ថិតនៅភូមិអង្គជ័យ ឃុំអង្គជ័យ ស្រុកអង្គជ័យ ខេត្តកំពត មានមុខរបរបន្ថែមធ្វើកម្មករសំណង់ និងរែកនំ បញ្ចុកលក់ ។
បច្ចុប្បន្ន លី តឿន មានអាយុ២៩ឆ្នាំ ជាកីឡាករលំដាប់កម្រិតមធ្យម វា.យក្នុងទម្ងន់៦០គីឡូក្រាម តែធ្លាប់ដណ្តើមបានជើងឯក រងការប្រកួតថ្នាក់ជាតិម្តង ។ ចំណែកបទពិសោធឡើងប្រកួតនៅលើសង្វៀនវិញ លី តឿន មានប្រវត្តិប្រកួតបាន៧៦ដង ឈ្នះ៥៣ ចាញ់ ២២ និងស្មើ១ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន៥ដង ៕
ចែករំលែកព័តមាននេះ