ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តក្រចេះបន្ត​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ជូន​​ពលរដ្ឋ​រហូត​គ្រប់​តាម​​ចំនួន​​ដូ​ស​​

2 ឆ្នាំ មុន
  • ក្រចេះ

ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បាន​និង​កំពុង​សម្រុក​ទៅ​កាន់​ទីតាំង​កន្លែង ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​បណ្ដា​ស្រុក​ក្រុង​ចំនួន​៣ ក្នុង​ខេត្តក្រចេះ ដើម្បី​ទទួល​បានការ​ចាក់​វ៉ាង​សាំង​ការពារ​ជំងឺ​នេះ​។ គិត​ចាប់ពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ រហូត​មក​ដល់​ថ្ងៃ​ទី​២២…

ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បាន​និង​កំពុង​សម្រុក​ទៅ​កាន់​ទីតាំង​កន្លែង ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​បណ្ដា​ស្រុក​ក្រុង​ចំនួន​៣ ក្នុង​ខេត្តក្រចេះ ដើម្បី​ទទួល​បានការ​ចាក់​វ៉ាង​សាំង​ការពារ​ជំងឺ​នេះ​។

គិត​ចាប់ពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១​នេះ នៅ​តាម​ទីតាំង​កន្លែង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ក្នុងស្រុក​ក្រុង​ចំនួន​៣ រួម​មាន ក្រុង​ក្រចេះ ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​ឆ្លូង នៅ​តែ​បន្ត​ផ្ដល់​សេវា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វិ​ដ​-១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចំនួន​វ៉ាក់សាំង សរុប​មាន​រហូត​ដល់​ទៅ ៣៤,៩០១​ដូ​ស ស្មើនឹង​ចំនួន​ប្រជាពលរដ្ឋ ៣៤,៩០១​នាក់​។

យោង​តាម​ស្ថិតិ​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ក្រចេះ ស្រុក​ឆ្លូង និង​ស្រុក​ព្រែក​ប្រសព្វ មក​ទទួល​ការ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដំណាក់កាល​ទី​៣ ចាក់​ដូ​ស​ទី​១ សរុប​ចាប់ពី​ថ្ងៃ​ទី​១២-២២ ខែកក្កដា ឆ្នាំ​២០២១ គិត​ត្រឹម​វេលា​ម៉ោង ៥:០០​នាទី​រសៀល ការ​ចាក់​វាំ​ក់​សាំង​ទាំង​២​ប្រភេទ សរុប​មាន​ចំនួន ២៣,៨៨៦​ដូ​ស ស្មើនឹង​ប្រជាពលរដ្ឋ ២៣,៨៨៦​នាក់ ក្នុង​នោះ​ស្រី ១២,២៤៣ នាក់​។

ដោយឡែក គិត​នៅ​ក្នុង​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ បាន​ចាក់​វាំ​ក់​សាំង​ទាំង ២​ប្រភេទ សរុប​មាន​ចំនួន ៧៧២​ដូ​ស ស្មើនឹង​ប្រជាពលរដ្ឋ ចំនួន ៧៧២​នាក់ ក្នុង​នោះ​ស្រី ៣៧៣​នាក់​។ គូសបញ្ជាក់​ថា ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ខេត្តក្រចេះ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប ច​នួន ២៥៤​នាក់ ជា​សះស្បើយ​ចំនួន​១៤៩ នាក់ ស្លាប់​០៥​នាក់ ប​ច្ចប្ប​ន្ន​នៅ​សល់ ចំនួន​១០០​នាក់ កំពុង​សម្រាក់​ព្យាបាល​នៅ​ក្នុង​ខេត្តក្រចេះ​៕ ​

អត្ថបទសរសេរ ដោយ