ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​សកល​ប្រកាស​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​ធ្វើការ​ប្រកាស​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា សម្រាប់​


រាជធានី​ភ្នំពេញ ​៖ ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​ធ្វើការ​ប្រកាស​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា សម្រាប់​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស​ប្ដា​ហ៍​ និង​ប្រចាំខែ ដើម្បី​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ពី​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ប៊ួ​យ សុ​ភ័​ណ្ឌ​អគ្គ​ល​ខា​ធិ​ការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៣ ​កក្កដា​។

គួ​រំលឹក​ផង​ដែរ​ថា​ ជា​ច្រើន​ឆ្នាំ​មកនេះ​កីឡាប្រដាល់​សាកល​កម្ពុជា មិន​ដែល​មាន​វត្តមាន​ប្រកួត​នៅ​តាម​ស្ថានីយ៍ទូរទស្សន៍​នានា នោះ​ទេ​ ភាគច្រើន​គេ​ចាប់អារម្មណ៍​តែ​កីឡាប្រដាល់​គុន​ខ្មែរ​បុរាណ​ប៉ុណ្ណោះ​ ។ ​ហេតុ​ដូច្នេះ​ហើយ​ទើប​កីឡាប្រដាល់​សាកល​កម្ពុជា​មិនសូវ​មានការ​រីក​ចម្រើន​ដូច​បណ្ដា​ប្រទេស​ដ៏​ទៃ​នោះ​ ។ ​ដោយឡែក​នៅ​ក្នុង​កិច្ចប្រជុំ​លើក​នេះ​សហព័ន្ធ​បាន​ដាក់​ចេញ​ផែនការ​ឱ្យ​មានការ​ប្រកួត​ដោយ​ខ្ល​ន​ឯង​ជា​រៀង​រាល់​ស​ប្ដា​ហ៍​និង​ប្រចាំខែ ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​ពីលើ​ការ​ហ្វឹកហាត់​ ។ ​ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ថវិកា​ផង​ដែរ​។

លោក​ប៊ួ​យ សុ​ភ័​ណ្ឌ ​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​មាន​របៀបវារៈ​ចំនួន​៤​ដែល​ត្រូវ​លើក​ឡើង​ទី​១ ពិ​និ​ត្យ​លើ​របាយការណ៍​ឆមាស​ទី​១ ​និង​លើក​ទិស​ដៅ​សម្រាប់​ឆមាស​ទី​២​ឆ្នាំ​២០២១​ ។ ​ទី​២ ​ពិនិត្យ​លើ​ស្ថានភាព​ហាត់​ហ្វឹកហ្វឺន​របស់​ក្រុម​ជម្រើសជាតិ ទី​៣​ត្រៀមលក្ខណៈ​ទៅ​ប្រកួត​និង​ប​ញ្ចូ​ន​កីឡាករ​ទៅ​ហាត់​ហ្វឺ​ន​ និង​ប្រកួត​នៅ​ប្រទេស​បារាំង​និង​ទី​៤​លើក​ឡើង​ពី​បញ្ហា​ផ្សេង​ៗ​។​

ជា​លទ្ធផល​ក្រោយ​បញ្ចប់​កិច្ចប្រជុំ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​មាន​ផែនការ​បញ្ជូន​ក្រុម​កីឡាករ កីឡា​ការ​នី​ជម្រើសជាតិ​ទៅ​ធ្វើការ​ហ្វឹកហាត់​ជា​លក្ខណៈ​បិទ​ខ្ទប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​។

​មួយវិញទៀត ​សហព័ន្ធ​រៀបចំ​និ​តិ​វិធី​ស្នើ​សំ​ទិដ្ឋាការ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​រយៈពេល​៣​ខែ ដោយ​បញ្ជូន​កីឡាករ​៣​រូប​ចេញដំណើរ​នៅ​ថ្ងៃ​ទី​១៣ ​ខែសីហា​ខាង​មុខ​ ។ ​ទិស​ដៅ​មួយទៀត​សហព័ន្ធ​មាន​គម្រោង​កៀង​គ​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ដើម្បី​រៀបចំ​ឱ្យ​ការ​ប្រកួត​ដោយ​ផ្ទាល់​ខ្លួនឯង ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី ក៏​ដូច​ជា​ពង្រឹងសមត្ថភាព​របស់​គណៈកម្ម​ការ​ចៅក្រម អាជ្ញាកណ្ដាល​ទៅ​លើ​កា​រវិ​និ​ឆ័​យ​របស់​ពួក​គាត់​ផង​ដែរ ​។ ​ព្រោះ​អី​នៅ​ពេល​ដែល​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ត្រូវ​តែ​មាន​ចៅក្រម​និង​អាជ្ញាកណ្ដាល​ដែល​មានការ​យល់​ដឹង​ពី​បច្ចេកទេស​ត្រឹមត្រូវ មាន​ជំនាញ​និង​បទ​ពិសោធន៍​សមត្ថ​ភាព ​និង​គុណភាព​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ