ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេ​ន ​សាយ​ចៃ ស្ថានភាព​សិល្បៈ​ក្នុងពេលនេះ​បាត់​ចំណូល​និងខាត​ការងារ​​អស់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នក​នាង ចេ​ន សាយ​ចៃ បាន​ក្លាយជា​តារា​សំឡេង​បែប​រដឺនដ៏​​លេចធ្លោ​មួយ​ដួង​ក្នុង​ស្រទាប់ មហាជន​កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស​។ អ្នក​នាង​បាន​ក្លាយជា តារាចម្រៀងដ៏មាន​ទីផ្សារ​នៅ​តាម​បណ្តា​ប្រទេស​នានា​ដែល​មាន…


រាជធានីភ្នំពេញ ៖ អ្នក​នាង ចេ​ន សាយ​ចៃ បាន​ក្លាយជា​តារា​សំឡេង​បែប​រដឺនដ៏​​លេចធ្លោ​មួយ​ដួង​ក្នុង​ស្រទាប់ មហាជន​កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស​។ អ្នក​នាង​បាន​ក្លាយជា តារាចម្រៀងដ៏មាន​ទីផ្សារ​នៅ​តាម​បណ្តា​ប្រទេស​នានា​ដែល​មាន ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ​យ៉ាង​ខ្លាំង ​ដោយមួយ​ឆ្នាំ​ៗ​ឃើញ​ថា អ្នក​នាង​ចំណាយ ពេល​ទៅ​សម្តែង​តាម​ប្រទេស​ក្រៅ មិនសូវ​បាន​នៅ​ក្នុងស្រុក​ពេក​នោះ​ទេ​។

យ៉ាងណាមិញ តារា​រដឺន​សំឡេង​ថ្នម​រូប​នេះ ក៏​មិន​ខុស​ពី​បណ្តា​សិល្បករ​ជា​ច្រើន ដែល​រង​នូវ​ផល​ប៉ះពាល់វិបត្តិ​កូ​វី​ដក៏​ពើត​ប្រទះ​ជាមួយ​ការ​ខាតបង់កិច្ច​ការងារ​សម្តែង​មិន​តិច​នោះ​ទេ​។ មាន​គម្រោង​ជា​ច្រើន​ត្រូវបាន​អ្នក​នាង ចេ​ន សាយ​ចៃ​រំសាយ បើ​ទោះជា​ខាតបង់ប្រាក់​ការងារ ប៉ុន្តែ​នោះ​ជាជម្រើស​ដែល​អ្នក​នាង​សម្រេចចិត្ត​ ដើម្បីរក្សា​សុខភាព និង​គម្លាត​គ្នា​។

អ្នកចម្រៀង​ខ្មែរសុរិន្ទ ហើយ​មាន​ទ្រនំ​ផលិតកម្ម​ថោ​ន សម្រាប់​ថត​ចម្រៀង​បាន​លើក​ឡើង​ថា ផ្នែក​សិល្បៈ​នៃ​ការ​ថត​ចម្រៀង​នៅ​តែ​ដំណើរការ​។ ប៉ុន្តែ​សម្រាប់​ការងារ​ខាងក្រៅ សម្រាប់​ការ​ជួបជុំ​គ្នា​នោះ​មិន​ទាន់​អាច​ដំណើរការ ដូច​ពី​មុន​នោះ ព្រោះ​យើង​ត្រូវ​ផ្អាក​ការ​ជួបជុំ​គ្នា​។ ការ​ខាត​ប្រាក់​ចំណូល​គឺ​ពិតជា​ខាត​មែន ធ្វើ​ម្តេច​នោះ​ជា​ថ្ន​ត់​សង្គម​ដែល​បាន​បក់​មក យើង​ត្រូវ​ទទួលយក​។

អ្នក​នាងមិន​គិត​ថា ​ជា​រឿង​សំខាន់​ជាង​រឿង​ការពារ​សុវត្ថិភាពទាំងអស់​គ្នា​។ ទាំង​អ្នក​នាង និង​ពលរដ្ឋ​ទូទៅ​ក៍​សង្ឃឹមថា មេរោគ​កូ​វី​ដ​១៩​នេះ នឹង​រំសាយ​ទៅ​វិញ ។ អ្វី​ដែល​អាច​ក៏​ពឹង​អាស្រ័យ​លើការ​ជួយ​សហការ​គ្នា ពី​បងប្អូន​យើង​ដែរ ដូច​ជា​ចេះ​រក្សា​អនាម័យ​ល្អ គោរព​តាម​ក្រសួងសុខាភិបាល មាន​ជេ​ល​ឬ​អាល់កុល តាម​ខ្លួន ហើយ​គោរព​តាម​ក្បួនច្បាប់ ដែល​រដ្ឋ​ដា​ក៊​អោយ​ពេលរ​ដូ​ល​កូ​វី​ដ​
នេះ​។

អត្ថបទសរសេរ ដោយ