ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ ពីរឆ្នាំមកនេះមិនអាចផ្តួលវិស័យធនាគារនៅកម្ពុជាឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្តីបារម្ភមួយក្នុងចំណោមការបារម្ភជាច្រើនចំពោះដង្ហើមសេដ្ឋកិច្ចជាតិ នៅពេលមានវិបត្តិបង្កឡើងដោយជំងឺកូវីដ ១៩ នេះ គឺវិស័យធនាគារ និងហិរញ្ញវត្ថុ ។ ក្តីបារម្ភ…

រាជធានីភ្នំពេញ ៖ ក្តីបារម្ភមួយក្នុងចំណោមការបារម្ភជាច្រើនចំពោះដង្ហើមសេដ្ឋកិច្ចជាតិ នៅពេលមានវិបត្តិបង្កឡើងដោយជំងឺកូវីដ ១៩ នេះ គឺវិស័យធនាគារ និងហិរញ្ញវត្ថុ ។ ក្តីបារម្ភ គឺក្លាចពលរដ្ឋដែលជាអ្នកមានមិនយកប្រាក់ទៅផ្ញើនៅធនាគារ ហើយធនាគារគ្មានប្រាក់កម្ចីផ្តល់ពលរដ្ឋ ដែលត្រូវការប្រា់កពង្រីកមុខរបរ និងបំពេញតម្រូវការ ។ ប៉ុន្តែរយៈពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ប្រមាណពីរឆ្នាំមកនេះវិស័យធនាគារនៅកម្ពុជានៅតែមានភាពរឹងមាំ ធន់ដដែល ។ នេះបើតាមការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា ។

ធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី ១ និងទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២១ នេះ កាលពីថ្ងៃទី ២២ កក្កដានេះ ដោយនៅក្នុងនោះធនាគារកណ្តាលកម្ពុជាអះអាងថា វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា បន្តភាពធន់ និងបានផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅក្នុងការកាលៈទេសៈកូវីដ ១៩ នេះ ។ ធនាគារជាតិអះអាងថា ទ្រព្យសកម្មប្រព័ន្ធធនាគារបានកើនឡើង ១៨% ឥណទានអតិថិជនមានកំណើន ២៣.៤% និងប្រាក់បញ្ញើអតិថិជនកើន ២០,៧% ។ ស្ថានភាពដើមទុនក៏មានភាពរឹងមាំដោយអនុបាតសាធនភាពមានកម្រិត ២៤,៤% សម្រាប់វិស័យធនាគារ និង ២២,៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ សន្ទនីយភាពមានកម្រិតខ្ពស់ ១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង ១៧២,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ។

ទោះយ៉ាងណាកន្លងមកមានអង្គការសង្គមស៊ីវិលជាច្រើបានទទួចដល់រដ្ឋាភិបាលជួយអន្តរាគមន៍ដល់វិស័យធនាគារលើកលែងការបង់ប្រាក់ដល់ពលរដ្ឋក្រីក្រក្នុងពេលវិបត្តិកូវីដ ១៩ នេះ ។ សង្គមស៊ីវិលធ្លាប់ចេញផ្សាយរបាយការណ៍ពី «សិទ្ធិទទួលបានការអនុគ្រោះ ៖ សំឡេងសហគមន៍ដីធ្លីដែលជាប់ជំពាក់បំណុល» ។ របាយការណ៍នេះ បង្ហាញពីរឿងរ៉ាវ និងសំឡេងរបស់សហគមន៍ចំនួន ១៤ មកពីខេត្តចំនួន ០៨ នៅក្នុងប្រទេសកម្ពុជា ដែលសិទិ្ធរបស់ពួកគេបានទទួលរងនូវការរំលោភបំពានពាក់ព័ន្ធនឹងបំណុលឥណទានខ្នាតតូចដ៏ច្រើនលើសលុប ។ 

«ដើម្បីបញ្ឈប់នូវរាល់ការរំលោភបំពានសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ យើងខ្ញុំសូមស្នើសុំឱ្យចាត់វិធានការជាបន្ទាន់ពីសំណាក់អ្នកផ្ដល់កម្ចីឥណទានខ្នាតតូច ទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក៏ដូចជាអ្នកវិនិយោគទុនអន្តរជាតិ ដែលរួមមានធនាគារអភិឌ្ឍន៍របស់រដ្ឋ នៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីស៊ើបអង្កេតទៅលើទំហំនៃការរំលោភសិទ្ធិមនុស្ស និងផ្ដល់ការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលបានរងគ្រោះដោយការផ្ដល់កម្ចី និងការប្រមូលឥណទានបែបកេងចំណេញ ។ ប្រជាពលរដ្ឋអ្នកខ្ចីប្រាក់ គួរមានសិទ្ធិទទួលបានការអនុគ្រោះ ពុំនោះទេបញ្ហាបំណុលនឹងធ្វើឱ្យពួកគេបន្តប្រឈមនឹងភាពអត់ឃ្លាន ពលកម្មកុមារ ចំណាកស្រុក ការលក់ដីដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សជាច្រើនទៀត ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ» នេះបើតាមអ្វីដែលសង្គមស៊ីវិលលើកឡើងនាពេលកន្លងមក ។

កន្លងមកវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុតែងតែបដិសេធថា គ្មានពលរដ្ឋណាម្នាក់ដែលជាអតិថិជនរបស់ខ្លួនបានរំលោភ និងរងការពិន័យឬ រឹបអូសទ្រព្យបញ្ជាំឡើយ ។ ធនាគារមានតែអនុគ្រោះដល់ពលរដ្ឋតាមគោលការណ៍រៀបចំឥណទានឡើងវិញ ។ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងតាម រយៈ សេចក្តីប្រកាសព័ត៌មានបន្ថែមថា ទន្ទឹមនោះអនុបាតឥណទានមិនដំណើរមានតែកម្រិត ២,៤% សម្រាប់វិស័យធនាគារ និង ២% សម្រាប់វិស័យមី ក្រូហិរញ្ញវត្ថុស្របពេលដែលគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៍ត្រូវបានអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋដែល រងផលប៉ះពាល់ពីកូវីដ ១៩ ។ ការរៀបចំឥណទានឡើងវិញមានចំនួន ៣៦៧,២៣៩ គណនី ស្មើនឹង ២២,២ ទ្រីលានរៀល ស្មើប្រមាណ ៥,៥ ប៊ីលានដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ