ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ណា​ខ្លះ? ​ដែលតារាផា​ន់ ផា​ភួង អាចផ្តល់​កាដូរ​ឡា​ន​ថ្មី​សន្លាង​​ដល់​កូន​​ស្រី​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ រាជធានីភ្នំពេញ ៖ តារាសម្តែង អ្នក​នាង ផា​ន់ ផា​ភួង បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា រថយន្ត​ដែល​បា​ទិញ​នេះ​គឺ​មាន​តម្លៃ​ជាង​៤​ម៉ឺន​​ដុល្លារ ដែល​អ្នក​នាង​ទិញ​សម្រាប់​ជា​កាដូ​អោយ​កូនស្រី…

រាជធានីភ្នំពេញ ៖ តារាសម្តែង អ្នក​នាង ផា​ន់ ផា​ភួង បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា រថយន្ត​ដែល​បា​ទិញ​នេះ​គឺ​មាន​តម្លៃ​ជាង​៤​ម៉ឺន​​ដុល្លារ ដែល​អ្នក​នាង​ទិញ​សម្រាប់​ជា​កាដូ​អោយ​កូនស្រី អាង សុជាតា​។ អ្នក​នាង​បញ្ជាក់​ថា ថវិកា​ដែល​បាន​ចំណាយ​ក្នុង​ការ​ទិញ​រថយន្ត​ខាងលើ​នេះ ​«គឺ​មួយ​ផ្នែក​ជា​លុយ​របស់​អ្នក​នាង និង​មួយ​ផ្នែក​ទៀត​គឺជា​លុយ​ដែល​បាន​មក​ពី​ការងារ​សិ​ល្បៈ​របស់​កូនស្រី អាង សុជាតា​»។

តារា​សម្តែង​អ្នក​នាង ផា​ន់ ផា​ភួង បាន​ផ្តល់​កាដូ​ធំ​មួយ​សម្រាប់​កូនស្រី​របស់​នាង អាង សុជាតា តាម​រយៈ​ការ​ទិញ​រថយន្ត​ដ៏​ថ្មី​សន្លាង​មួយ​គ្រឿង ខ​ណៈពេល​ទីផ្សារ​ការងារ​សិ​ល្បៈអ្នក​ទាំង​ពីរ​កំពុង​ជោគជ័យ​ខ្លាំង​។ រថយន្ត​ដែល ផា​ន់ ផា​ភួង ទិញ​សម្រាប់ អាង សុជាតា នា​ពេល​នេះ​គឺ​ម៉ាក​MG ស៊េរី​ឆ្នាំ​២០២១ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​៤​ម៉ឺនដុល្លារ ​។

វី​ដេ​អូ​នៃ​ការ​ពញ្ញាក់​អារ​ម្ម​ណ៍​អាង សុជាតា តាម​រយៈ​ការ​ទិញ​រថយន្ត​ដ៏​ទំនើប​នេះ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ធ្វើ​អោយ​ប្រិ​យ​មិត្ត​គាំទ្រ​បាន​ចូលរួម​ការ​អបអរសាទរនូវ​សមិទ្ធផល​ថ្មី​ដែល​តារា​ស្រី​វ័យក្មេង​រូប​នេះ​ទើប​ទទួល​បាន​។
តាម​រៈ​វី​ដេ​អូ​នេះ អាង សុជាតា បាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​រំភើប​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ម្តាយ​របស់​ខ្លួន​បាន​សម្រេច​ក្តី​ស្រ​ម៉ៃ​ក្នុង​ការ​ចង់បាន​រថយន្ត​ប្រភេទ​នេះ​មក​ប្រើប្រាស់​ផ្ទាល់ខ្លួន​។

យ៉ាងណា បើ​តាម​អ្នក​នាង ផា​ន់ ផា​ភួង ការ​សម្រេច​ទិញ​រថយន្ត​ប្រភេទ​និង​ម៉ាក​នេះ​ គឺ​ដោយសារ​កូនស្រី​របស់​នាង​បាន​ស្រឡាញ់​មក​យូរហើយ ហើយ​មួយទៀត​វា​ក៏​មាន​តម្លៃ​សមរម្យ​ដែល​នាង​មាន​លទ្ធភាព​ទិញ​ផង​ដែរ​។ អ្នក​នាង ផា​ន់ ផា​ភួង បាន​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន​ការងារ​សិ​ល្បះ​ទាំង​នាង និង​កូនស្រី​គឺ​មានការ​មមារញឹក​គួ​សម ដោយសារ​មាន​គម្រោង​ថត​ថ្មី​ៗ​ជា​បន្តបន្ទាប់​។

ទោះជា​យ៉ាងណា ផា​ន់ ផា​ភួង បាន​បដិសេធ​មិន​អាច​ទម្លាយ​ពី​ប្រាក់​ចំណូល​ដែល​នាង និង​កូន​អាច​រកបាន​ពី​វិស័យ​សិ​ល្បះ​ក្នុង​មួយ​ខែ​ៗ​ប៉ុន្មាន​នោះ​ឡើយ ប៉ុន្តែ​បើ​សង្កេត​ឃើញ​សកម្មភាព​ការ​ងរ​ក្នុង​សិ​ល្បះ​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​សូរ​នោះ​គេ​អាច​សន្និដ្ឋាន​បាន​ថា ក្នុង​រយះ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ទាំង​ពីរ​អាច​រក​ប្រាក់​ចំណូល​បាន​មិន​តិច​ម៉ឺន​ដុល្លារ​ឡើយ​៕ ​

អត្ថបទសរសេរ ដោយ