ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធ ឆាយ​រិ​ទ្ធី​ ណាត់ជួប​គឹ​ម វាសនា​ ​ខណៈ​ផា​ន់ គ្រាន់​ ប៉ះ​សត្រូវ​ចា​ស់ ឡុង សំណាង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ ថ្ងៃអាទិត្យ​ ទី​២៥​ កក្កដា​ខាង​មុខ​នេះ ​ក្នុង​កម្មវិធី​មី​ស៊ី​ល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ មាន​ចំនួន​


រាជធានី​ភ្នំពេញ​ ៖ ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ ថ្ងៃអាទិត្យ​ ទី​២៥​ កក្កដា​ខាង​មុខ​នេះ ​ក្នុង​កម្មវិធី​មី​ស៊ី​ល​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ មាន​ចំនួន​២​គូ​ដែល​ត្រូវ​ឡើង​មក​ប្រកួត​សងសឹក​គ្នា​ម្ដងទៀត​ ។ ​កីឡាករ​ពុទ្ធ ឆាយ​រិ​ទ្ធី​ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​បាន​ណាត់ជួប​ប្រកួត​សងសឹក​ជា​កីឡាករ​គឹ​ម វាសនា​ មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ម្ដងទៀត ខណៈ​ផា​ន់ គ្រាន់​ក្លិប​ពុ​ទ្ឋ​សេរី​វង្ស​ពោធិ​សែន​ជ័យ​ប៉ះ​ជាមួយ​កីឡាករ​ឡុ​ង សំណាង ​ក្លិប​សាល​វ័​ន្ត​កីឡា​។

រវាង​កីឡាករ​ពុទ្ធ ឆាយ​រិ​ទ្ធី​ និង​កីឡាករ​ឡុ​ង សំណាង​ ធ្លាប់​ប៉ះ​គ្នា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​ គឺ​មាន​ចាញ់​ឈ្នះ​ទៅ​វិញ​ទៅ​មក​ដូច​គ្នា​ ។ ​ប៉ុន្តែ​ការ​ប្រកួត​លើក​ចុង​ក្រោយ​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០២០​ ពុទ្ធ ឆាយ​រិ​ទ្ធី​ ចាញ់​ពិន្ទុ​គឹ​ម វាសនា​ ទាំង​មិន​អស់ចិត្ត​ទាល់តែ​សោះ​ ។​ ដូច្នេះ​ហើយ​ទើប​គេ​ទាំង​ពីរ​ណាត់ជួប​គ្នា​ម្ដងទៀត​បែប​នេះ​ ។ ​គេ​នៅ​ចាំ​បាន​ថា​គូ​នេះ​រាល់ពេល​ប៉ះ​គ្នា​ម្ដង​ៗ​គឺ​ប្រកួត​ស៊ីសាច់ហុត​ឈា.ម​តែ​ម្ដង វាយ​អត់​សំចៃ​កម្លាំង​នេះ​ទេ​ ។​ ម្យ៉ាងទៀត​ពុទ្ធ ឆាយ​រិ​ទ្ធី ​ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​អ្នក​ប្រដាល់​ចូល​ចិត្ត​ប្រើ​កម្លាំង​ផង​នោះ​ គេ​អត់​ដែល​គិត​ច្រើន​នោះ​ទេ​ គឺ​ដឹង​តែ​ពី​ទាត់​ម៉ាត់​ទៅ​លើ​គូប្រកួត​ដូច​រន្ទះ​ ។ ​ចំណែក​គឹ​ម វាសនា​ វិញ​គេ​ក៏​មិនជា​អន់​នោះ​ដែរ ប៉ុន្តែ​គេ​មិនសូវ​ចំណាយ​កម្លាំង​ច្រើន​ពេក​នោះ​ទេ ភាគច្រើន​វាយ​ចេញ​មួយ​ៗ​តែ​ចំ​គោលដៅ​ល្អ​ ។ ​ការ​ប៉ះ​គ្នាលើក​នេះ​អត់​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ទេ ព្រោះ​ពួក​គេ​ទាំង​ពីរ​ខាន​ជួប​គ្នា​យូ​មក​ហើយ តែ​សម្រាប់​អ្នក​តាមដាន​ការ​ប្រកួត​វិញ​នោះ​គេ​ជឿជាក់​លើ​គឹ​ម វាសនា ​ច្រើន​ជាង​។

កីឡាករ​ផា​ន់ គ្រាន់​ ដែល​បាន​បាត់​មុខ​ពីលើ​សង្វៀន​យូ​ខែ​មក​ហើយ​នោះ​ ពេល​នេះ​គេ​បាន​វិល​មក​កាន់​សង្វៀន​ប្រកួត​សា​ជា​ថ្មី​វិញ​ហើយ​ ។ ​តែ​លើក​នេះ​គឺ​ប៉ះ​ចំ​សត្រូវ​ចា​ស់ឡុង សំណាង​ តែ​ម្ដង​ ។ ​គូ​នេះ​ធ្លាប់​ជួប​គ្នា​ម្ដង​កាលពីដើម​ឆ្នាំ​២០២០​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់ ប៉ុន្តែ​ត្រូវ​ឡុ​ង សំណាង​ ធ្វើ​ឱ្យ​ខកខាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ ។ ​ទោះជា​យ៉ាង​ជាមួយនឹង​មានការ​ខក​ខាន​​ឡើង​សង្វៀន​យូ​មក​ហើយ​បែប​នេះ​ ផា​ន់ គ្រាន់​ ប្រហែលជា​ពិបាក​ទប់ទល់​ជាមួយ​ឡុ​ង សំណាង​ បន្តិច​ហើយ​ ។ ​ម្យ៉ាងវិញទៀត​ផា​ន់ គ្រាន់ ​ដែល​ជា​កីឡាករ​មួយ​រូប​ល្បី​ពូកែ​ម៉ាត់​ស្នៀត​កណ្ដាប់ដៃ​ឆ្វេង​នោះ មានការ​ធ្លាក់​កូដ​យ៉ាង​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​មកនេះ ខណៈ​ឡុ​ង សំណាង ​មួយ​រយៈ​មកនេះ​កំពុង​តែ​ឡើង​កូដ​ឡើង​ខ្លាំង​មែនទែន​ស្ទើ​តែ​រក​គូប្រកួត​លែង​បាន​ទៅ​ហើយ​នោះ​។​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ទាំងអស់​គ្នា​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ