ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ច្រានចោល​ផែនការ​ស៊ើបអង្កេត​ប្រភព​ដើម​កូ​វី​ដ​ ដំណាក់កាល​ទី​២​របស់ WHO

2 ឆ្នាំ មុន

ចិន ៖ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ បាន​ច្រានចោល​ផែនការ​ស៊ើបអង្កេត​រក​ប្រភព​ដើម​វីរុស​កូ​វី​ដ​១៩ ដំណាក់

ចិន ៖ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ បាន​ច្រានចោល​ផែនការ​ស៊ើបអង្កេត​រក​ប្រភព​ដើម​វីរុស​កូ​វី​ដ​១៩ ដំណាក់កាល​ទី​២ របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters​។

អង្គការ​សុខភាព​ពិភពលោក​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ស្នើ​ឱ្យ​មានការ​សិក្សា​ដំណាក់កាល​ទី​២ រក​ប្រភព​ដើម​វីរុស​កូ​វី​ដ​១៩ ដែល​ផ្ទុះ​ឡើង​ដំបូង​បំផុត​នៅ​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩​។ ដោយ​ការ​សិក្សា​ត្រូវធ្វើ​លើ​សវន​កម្ម​មន្ទីរពិសោធន៍​ចិន និង​ទីផ្សារ​ក្នុង​ទីក្រុង​វូ​ហាន ដែល​ត្រូវ​បាន​កំណត់​ជា​កន្លែង​ចាប់ផ្តើម​ដំបូង​នៃ​វីរុស​នេះ​។

ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ លោក Zeng Yixin អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ចិន​បាន​បញ្ជាក់​ថា ប្រទេស​ចិន​បាន​សម្រេច​ច្រាន​ចោល​សំណើ​ការ​ស៊ើបអង្កេត​នេះ​។ ដោយនៅ​ក្នុង​ចំណុច​មួយ​ចំនួន មិន​បាន​យកចិត្តទុកដាក់​ចំពោះ​ស្មារតី​ជា​រួម និង​មិន​បង្ហាញ​ពី​ការ​គោរព​គោលការណ៍​ផ្នែក​វិទ្យាសាស្ត្រ​។

លោក Zeng Yixin បាន​មាន​ប្រសាសន៍​ថា «​យើង​សង្ឃឹមថា​អង្គការ​សុខភាព​ពិភពលោក នឹង​ពិនិត្យ​ឡើង​វិញ​យ៉ាង​ហ្មត់ចត់​នូវ​ការ​ពិចារណា និង​សំណូមពរ​របស់​អ្នកជំនាញ​ចិន​។ ហើយ​និង​ចាត់​ទុក​ការ​តាមដាន​រក​ប្រភព​ដើម​នៃ​វីរុស​នេះ គឺជា​បញ្ហា​វិទ្យាសាស្ត្រ ដែល​មិនមែន​ជា​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ឡើយ​»​។

សូម​រំលឹក​ជូន​ថា ការ​សិក្សា​ដំណាក់កាល​ដំបូង ដោយ​ក្រុម​អ្នកជំនាញ​អន្តរជាតិ និង​ភាគី​ចិន​កាលពីដើម​ឆ្នាំ​២០២១ បាន​បង្ហាញ​ថា វីរុស​កូ​វី​ដ​១៩ ប្រហែលជា​ត្រូវ​បាន​ចម្លង​ពី​សត្វ​ប្រចៀវ​ទៅ​មនុស្ស​។ ដោយ​ទំនងជា​មិនមែន​មក​ពី​ការ​បែកធ្លាយ​របស់​មន្ទីរពិសោធន៍​នោះ​ឡើយ​។ ប៉ុន្តែ​អ្នកជំនាញ​ក៏​មិន​បាន​បដិសេធ​ទាំងស្រុង​នោះ​ទេ​។ ដោយ​ការ​សិក្សា​សវន​កម្ម​មន្ទីរពិសោធន៍​ចិន ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សំណើ​ដំណាក់កាល​ទី​២ របស់​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ​៕

លោក Zeng Yixin

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ