ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​ធ្វើ​សមាធិ​ខណៈ​ស្រុក​ទេស​គំរាមកំហែង​ដោយ​កូ​វី​ដ

2 ឆ្នាំ មុន

ខណៈ​ជំងឺ​កូ​វី​ដ​-១៩ បាន​គំរាមកំហែង​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​វិស័យ​ផ្សេង​ៗ ត្រូវ​បាន​គេ​មើលឃើញ​ថា​វិស័យ​ការងារ​របស់​ប្រជាពលរដ្ឋ​បាន​រង​ផល​ប៉ះពាល់​ខ្លាំងក្លា​បំផុត ខណៈ​នេះ​បើ​យើង​មិន​បាន​រៀន​អប់រំ​ចិត្ត​តាម​រយៈ​ការ​ធ្វើ​សមាធិ​ទេ​នឹង​នាំ​ឱ្យ​ចិត្ត​ខ្វាយខ្វល់ កង្វល់​ចិត្ត ព្រួយបារម្ភ​កាន់តែ​ខ្លាំង កម្លាំងចិត្ត កម្លាំងកាយ​ក៏​ទ្រុឌទ្រោម​ព្រោះ​ប៉ះទង្គិច​នឹង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ ។ សមាធិ​សំដៅ​ដល់​ការ​ចងចិត្ត​ទុក​ជាមួយនឹង​អារម្មណ៍​ឯណា​នីមួយ…

ខណៈ​ជំងឺ​កូ​វី​ដ​-១៩ បាន​គំរាមកំហែង​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​វិស័យ​ផ្សេង​ៗ ត្រូវ​បាន​គេ​មើលឃើញ​ថា​វិស័យ​ការងារ​របស់​ប្រជាពលរដ្ឋ​បាន​រង​ផល​ប៉ះពាល់​ខ្លាំងក្លា​បំផុត ខណៈ​នេះ​បើ​យើង​មិន​បាន​រៀន​អប់រំ​ចិត្ត​តាម​រយៈ​ការ​ធ្វើ​សមាធិ​ទេ​នឹង​នាំ​ឱ្យ​ចិត្ត​ខ្វាយខ្វល់ កង្វល់​ចិត្ត ព្រួយបារម្ភ​កាន់តែ​ខ្លាំង កម្លាំងចិត្ត កម្លាំងកាយ​ក៏​ទ្រុឌទ្រោម​ព្រោះ​ប៉ះទង្គិច​នឹង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ ។

សមាធិ​សំដៅ​ដល់​ការ​ចងចិត្ត​ទុក​ជាមួយនឹង​អារម្មណ៍​ឯណា​នីមួយ ។ នៅ​ពេល​ណា​ចិត្ត​ចាប់​នូវ​អារម្មណ៍​បាន​ល្អ​ហើយ ពោល​គឺ​មិន​រវើរវាយ​ងាករេ​ទៅ​ក្នុង​រឿង​ទុក្ខ​ដទៃ នៅ​ពេល​នោះ​សេចក្តីសុខ​ក៏​កើតឡើង​ពេញ​រាង​កាយ នឹង​អាច​កាត់​បន្ថយ​នូវ​រាល់​វិបត្តិ​ជីវិត​បាន បើ​មិន​បាន​ទាំងស្រុង ក៏​គង់​បាន​ខ្លះ ។

ឯ​ចិត្ត​ក៏​បាន​ទទួល​នូវ​ការ​សម្រាក​ជា​សុខ​សម្រាន្ត​មិន​ស្វែងរក ឬ​មិន​សម្លឹង​រក​របស់​ដទៃ​ទៀត​ដោយ​តក់ក្រហល់​ឡើយ មាន​ភាព​ជា​ម្ចាស់​ការ​ខ្លួនឯង និង​មាន​សេចក្តីសុខ​នៅ​ដោយ​ខ្លួនឯង ពោល​គឺ​មិន​មាន​រវល់​ដោយ​អំណាច​កិលេស​ចូល​មក​រំខាន និង​ចូល​មក​ដឹកនាំ​ទៅ​ក្នុង​អារម្មណ៍​ផ្សេង​ៗ​ឱ្យ​យើង​កង្វល់​នោះ​ឯង ។

ការ​ដែល​ចិត្ត​របស់​មនុស្ស​រវើរវាយ ត្រាច់​ទៅ​នេះ ត្រាច់​ទៅ​នោះ ព្រោះហេតុតែ​ស្វែងរក​នូវ​សេចក្តីសុខ ដោយ​អំណាច​នៃ​កាមតណ្ហា​ព្រោះតែ​ការ​មិន​បាន​អប់រំ​ចិត្ត​តាម​រយៈ​ធ្វើ​សមាធិ​នេះឯង ។ លុះដល់​ពេល​ចិត្តបាន​ទទួល​នូវ​សេចក្តីសុខ​ដោ​យ​អារម្មណ៍​របស់​សមាធិ​ហើយ នឹង​មានការ​ពេញចិត្ត​នៅ​ក្នុង​អារម្មណ៍​របស់​សមាធិ​នោះ ចិត្ត​ក៏​មាននូវ​សេចក្តីសុខ​សម្រា​ន្ត រាង​កាយ​ក៏​រឹងប៉ឹង​មាំមួន តាំង​មាំ​មិន​ញាប់​ញ័រ​មិន​ងេងងោង​ងោក​ងក់ បាត់​អស់​នូវ​ការ​ហត់នឿយ ក្តី​បារម្ភ​ទាំងឡាយ ព្រោះ​មក​អំពី​សុខ​សម្រាន្ត​នៃ​ចិត្តបាន​ផ្សព្វផ្សាយ​ទៅ​គ្រប់​សរសៃប្រសាទ និង​គ្រប់​ចំណែក​នៃ​រាង​កាយ ។

នៅ​ពេល​ចិត្តបាន​ទទួល​សេចក្តី​ស្ងប់​យ៉ាងនេះ​ហើយ ភាព​ជា​សុខ​ប្រកបដោយ​បីតិ​ក៏​បាន​ជ្រួតជ្រាប​ពេញ​រាង​កាយ អស់​កាល​ដ៏​យូរ អាច​តាំងនៅ​ជា​រៀង​រហូត បើ​យើង​អប់រំ​ចិត្តបាន​ល្អ​ហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ