ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ដេប៉ូ​ខ្សាច់​កុំ​ចេះ​តែ​ដឹក​លើស​ទម្ងន់​«​ខុសច្បាប់​ និង​ផ្លូវ​ខូច​»

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចុះ​ប្រាប់​ដល់​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ដេប៉ូ​ខ្សាច់​កុំ​ចេះ​ដឹក​លើស​ទម្ងន់​ពីព្រោះ​ថា ខុសច្បាប់​ផង និង​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ទៀត ។ ក្នុង​ពេល​ចុះ​អប់រំ​ណែនាំ​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់​ក្នុង​មាត្រា​៦០ និង​សេចក្ដីជូនដំណឹង​ស្តី​ពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹង​រឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​នៅ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចុះ​ប្រាប់​ដល់​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ដេប៉ូ​ខ្សាច់​កុំ​ចេះ​ដឹក​លើស​ទម្ងន់​ពីព្រោះ​ថា ខុសច្បាប់​ផង និង​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ទៀត ។

ក្នុង​ពេល​ចុះ​អប់រំ​ណែនាំ​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់​ក្នុង​មាត្រា​៦០ និង​សេចក្ដីជូនដំណឹង​ស្តី​ពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹង​រឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​នៅ រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ កាលពី​ពេល​ថ្មី​ៗ​នេះ លោក គឹ​ម សាន់ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា​« ការ​ចុះ​អប់រំ​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​ទាំងនោះ​មាន​ទិស​ដៅ​ឲ្យ​ម្ចាស់​ដេប៉ូ​ខ្សាច់​ចូលរួម​គោរព​តាម​បទដ្ឋាន​ប​ច្ចក​ទេស ស្ដី​ពី​ការ​ដឹក​ជញ្ជូន ដើម្បី​បញ្ជៀ​ស​ឲ្យ​បាន​នូវ​ការ​ដឹក​លើស​ទម្ងន់ ដែល​នាំ​ឲ្យ​ខូចខាត​ផ្លូវ​ថ្នល់ជាតិ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ថែរក្សា​សោ​ភ​ណ័​ភាព​ទីក្រុង ជា​ពិសេស ដើម្បី​អប់រំ​ពី​ចំណេះដឹង​ជុំវិញ​ច្បាប់​ចរាចរណ៍ និង​ផ្តោត​លើ​ការ​ផាកពិន័យ និង​ការ​ឃាត់​ទុក​យានយន្ត​ដឹក​ជញ្ជូន​ដែល​អនុលោម តាម​ច្បាប់​ផ្លូវថ្នល់​មាត្រា​៦០ ។

លោក​បាន​ណែនាំ និង​ជំរុញ​ឲ្យ​ម្ចាស់​ដេប៉ូ​ទាំងឡាយ​ជួយ​ផ្សព្វផ្សាយ​បន្ត​ដ ល់​ម្ចាស់​យានយន្ត​ដឹក​ជញ្ជូន​ទាំងអស់​ឲ្យ​យល់​ច្បាស់ និង​គោរព​តាម​ច្បាប់​ដែល​បាន​ចែង​មក​រួច​ចៀសវាង​ការ​យល់​ច្រឡំ និង​ទាមទារ​សុំ​ឲ្យ​ដឹក​លើស​ទម្ងន់​ដែល​ការ​ខុសច្បាប់ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២១ មាន​បាតុភាព​នៃ​ការ​ប្រមូលផ្តុំ​ក្រុម​យានយន្ត​ដឹក​ជញ្ជូន​មួយ​ក្រុម​ដោយ​បាន​ស្នើ​សុំ​លក្ខខណ្ឌ ៣​ចំណុច ដែល​ខុស​ពី​ច្បាប់ និង​ឯកសារ​គតិយុត្តិ រួម​មាន​ស្នើ​សុំ​បន្ថែម​ទម្ងន់​ផ្ទុក​ពី​៩​ដល់​១៥​តោន តាម​ប្រភេទ​យានយន្ត​នីមួយ​ៗ ស្នើ​សុំ​កុំឱ្យ​មាន​ឃាត់​យានយន្ត​ដឹក​ជញ្ជូន​ចំនួន​១​ឆ្នាំ ដោយ​ត្រឹមតែ​ពិន័យ​ជា​ថវិកា និង​ស្នើ​សុំ​ដោះ​លែង​យានយន្ត​ដឹក​ជញ្ជូន​ដែល​កំពុង​ឃាត់​ទុក ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ធ្លាប់​បាន​បញ្ជាក់​ថា ក្រសួង​មិន​អាច​ធ្វើ​តាម​សំណូមពរ និង​ការ​ស្នើ​សុំ​ខាងលើ​បាន​ឡើយ​ដោយហេតុ​ថា សំណើសុំ​ទាំង​៣​ចំណុច​ខាងលើ គឺ​ផ្ទុយ​ពី​បទបញ្ញត្តិ​ដូច​មាន​ចែង​ក្នុង​មាត្រា​២៦ និង​មាត្រា​៦០ នៃ​ច្បាប់​ផ្លូវថ្នល់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ហើយ​ក្រសួង​មិន​មាន​សិទ្ធិ​ក្នុង​ការ​កែប្រែ​ច្បាប់​នោះ​ទេ ទាល់តែ​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ជា​ថ្មី ។

ក្រសួង​នៅ​តែ​បន្ត​អនុវត្ត​តាម​ច្បាប់​ដដែល ហើយ​ក្រសួង សូម​រំលឹក​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំង​ជា​ថ្មី​ម្តងទៀត​ថា ៖ ក្រសួង​នឹង​បន្ត​អនុវត្ត​តាម​ច្បាប់ និង​សេចក្ដីជូនដំណឹង​ខាងលើ យ៉ាង​តឹង​បំផុត​ដោយ​គ្មាន​ការ​លើកលែង​ឡើយ ។

ក្រសួង​ក៏​សូម​អំពាវនាវ​ចំពោះ​ក្រុមហ៊ុន និង​ឯកជន​ដែល​ប្រកប​អាជីវកម្ម​ផ្នែក​ដឹក​ជញ្ជូន​តាម​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ ចូលរួម​គោរព​តាម​នូវ​អនុសាសន៍​ដ៏​មាន​អត្ត​ន័យ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា «​ការ​ប្រកប​មុខរបរ​ទទួលទាន​ក៏​ដូច​ជា ការ​បំពេញការងារ​តាម​វិជ្ជាជីវៈ​របស់​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ គឺថា​ការ​តបស្នង​ដ៏​សំខាន់​ដល់​សង្គម​ជាតិ ដែល​កំពុង​មាន​សន្តិភាព និង​ការ​រីក​ចម្រើន អរគុណ​សន្តិភាព​» និង​ចូលរួម​ជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​រាជរដ្ឋាភិបាល ដើម្បី​គោរព និង​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​រួមចំណែក​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ជាប់​គង់វង្ស​តាម​អាយុកាល​កំណត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ