ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នង និងទ្រព្យសម្បត្តិអស់ទាំងស្រុងសរុបទឹកប្រាក់អស់ប្រហែល៣០ម៉ឺនបាតកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២១ ស្ថិតភូមិត្របែក ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។
លោកវរៈសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះជាស្ត្រីមេម៉ាយមានឈ្មោះ លឹម សេងលី រស់នៅភូមិកើតហេតុខាងលើ។ លោកបានបញ្ជាក់ថា នៅពេលអគ្គិភ័យឆាបឆេះកើតឡើង ម្ចាស់កំពុងដេកលង់លក់ស្រួល ស្រាប់តែភ្លើងបានឆាបឆេះឡើងបាននាំកូនចៅរត់ចេញអ្នកជិតខាងបានឃើញបានជួយពន្លត់ដែរ តែអគ្គិភ័យបានឆាបឆេះខ្លាំងបណ្តាលឆេះខូចខាតអស់ទាំងស្រុង ។
លោកវរៈសេនីយ៍ឯក ស៊ីន ណារ៉ាក់ បានបញ្ជាក់ថា អគ្គិភ័យឆាបឆេះអាចបណ្តាលឆ្លងចរន្តអគ្គិសនីរហូតទុស្សេឆាបឆេះ ខូចខាតផ្ទៈឈើ១ខ្នង ប្រក់ស័ង្កសីជញ្ជាំងស័ង្កសីទឹង៤ម៉ែត្រ បណ្តោយ៧ម៉ែត្រ និងខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុងសរុបទឹកប្រាក់ប្រហែល៣០ម៉ឺនបាត ។
ចែករំលែកព័តមាននេះ