ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ រតនា ចង់​សម្រេច​បំណង​២​ជា​មុន បន្ទាប់​ពី​ដំណើរ​ចាកចេញ​ក្រៅប្រទេស​ពន្យារពេល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ប្រកាស​សុំ​ប្រកួត​ពី​សំណាក់ អ្នក​លេង​គុន​ចម្រុះ ឥណ្ឌូ​ណេ​ស៊ី Eko Roni Saputra អ្នក​លេង​គុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ប្រកាស​សុំ​ប្រកួត​ពី​សំណាក់ អ្នក​លេង​គុន​ចម្រុះ ឥណ្ឌូ​ណេ​ស៊ី Eko Roni Saputra អ្នក​លេង​គុន ចម្រុះ​លេខ​១ របស់​កម្ពុជា គឺ​ចាន់ រតនា បាន​អះអាង​ថា រូប​លោក​នឹង​ត្រៀមខ្លួន​ស្វាគមន៍​។ យ៉ាងណាមិញ សម្រាប់​ការ​ប្រកួត​នៅ លើ​ឆាក​ប្រដាល់​ពិភព​លោក ONE Championship គឺ​លោក​ចង់​សម្រេច​បំណង​២​ផ្សេង​ទៅ​វិញ​ទេ ស្រប​ពេល​ដែល​ការ​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​របស់​លោក​ត្រូវ​បាន​ពន្យារពេល និង មិន​ទាន់​ច្បាស់​ថា រហូត​ដល់​ពេល​ណា​ទើបបាន​ចេញ​ទៅ​។

កីឡាករ ចាន់ រតនា និយាយ​ថា សប្បាយចិត្ត​ដែល​កីឡាករ​ឥណ្ឌូ​ណេ​ស៊ី ខាងលើ​ចង់​ជួប​ប្រកួត​ជាមួយ​លោក តែ​លោក​ថា​គោលដៅ​សំខាន់​២​ទៀត​របស់​លោក​នៅ​ក្នុង​សង្វៀន​មួយ​នេះ មិនមែន​កីឡាករ​ឥណ្ឌូ​នេ​ស៊ី​នោះ​ទេ ពោល​គឺ​លោក​មាន​បំណង​ស្នើ​ជួប​គូប្រកួត​ចាស់​២​នាក់​សិន មុន​ពេល​លោក​ចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​តាម​ភរិយា​។ លោក​និយាយ​ថា ជំនួប​ជាមួយ​កីឡាករ​ឥណ្ឌូ​នេ​ស៊ី គឺ​ដើម្បី​ចង់​សាក​សមត្ថភាព​ឲ្យ​ដឹង សខ្មៅ ថា​ តើ​កីឡាករ​ឥណ្ឌូ​ណេ​ស៊ី​ទី​១ អាច​យក​ឈ្នះ​រូប​លោក​ដូច​ការ​ចង់បាន ឬ​មាន​លទ្ធផល​បែប​ណា​។ ក្នុង​នោះ​គូប្រកួត​ថ្មី​ដែល​ចង់​ជួប​លោក​នេះ គឺ​មាន​បំណង​សងសឹក​អោយ​កីឡាករ​ឥណ្ឌូ​នេ​ស៊ី​កន្លង​មក ដែល​ចាញ់​ក្រោម​ដៃ​លោក តែ​លោក​ប្រកាស​ថា​មិន​ខ្លាច​។

អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ដែល​បច្ចុប្បន្ន​មាន​អាយុ​៣៥​ឆ្នាំ បាន​អះអាង​ថា លោក​ស្វាគមន៍ជា​និច្ច ប្រ​សិន​បើ​ស្ថាប័ន ONE Championship រៀប​ចំ​ឲ្យ​ជួប​បំពេញ​តាម​ការ​ចង់​បាន​របស់ Roni តាម​ការ​ទាមទារ តែ​សម្រាប់​រូប​លោក​ប្រសិនបើ​អោយ​លោក​ជា​អ្នក​កំណត់​គឺ​លោក​ចង់​ជួប​កីឡាករ​មក​ពី​ប្រទេស​ចិន ដែល​ធ្លាប់​បំបាក់មុខ​អោយ​លោក​ដេក​ស្ដាយ​ដល់​បច្ចុប្បន្ន​ច្រើន​ជាង ដោយ​លោក​បាន​ទាំង​ដាក់ចិត្ត​ថា ប្រសិនបើ​អាច​អោយ​លោក​បាន​ប្រកួត​ជាមួយ​គូប្រកួត​ចាស់​នោះ​មុន គឺ​លោក​ពិតជា​សប្បាយចិត្ត មុន​ចេញពី​កម្ពុជា ទៅ​រស់នៅ​ប្រទេស​បារាំង​។ ផ្អែក​តាម​ហេតុផល កីឡាករ​ឥណ្ឌូ​នេ​ស៊ី ចង់​ជួប​ជាមួយ ចាន់ រតនា គឺ​ដោយសារ​តែ​កន្លង​មក អ្នកលេង​គុន​ចម្រុះ​ឥណ្ឌូ​ណេ​ស៊ី​ពីរ​នាក់ ត្រូវ​បាន​ចាន់ រតនា បំបាក់មុខ ដោយ​យក​ឈ្នះក្នុង​ទឹក​ទី​២ ទាំង​ពីរ​នាក់ ទើប​កីឡាករ​ខាងក្រោយ​នេះ ចង់​សងសឹក​អោយ​។

កីឡាករ ចាន់ រតនា បន្ត​ថា គូ​ដែល​លោក​ចង់​ជួប​បំផុត មុន​ពេល​ចេញ​ទៅ​តាម​ប្រពន្ធ គឺ​មិន​មែន កីឡាករ​ឥណ្ឌូ​ណេ​ស៊ី​ទេ​។ អ្នក ដែល​កីឡាករ​គុន​ចម្រុះ​កម្ពុជា ចង់​ជួប​បំផុត គឺ​កីឡាករ​មក​ពី​ប្រទេស​ចិន​ពីរ​នាក់ ដែល​រូប​គេ​បាន​ចាញ់​ទាំង​មិន​អស់​ចិត្ត​។ ម្ចាស់ ក្លិប​សិល្បៈ បាន​និយាយ​ថា ៖«​ខ្ញុំ​ចិញ្ចឹម​ចិត្ត​ចង់​ប្រកួត​ជា​មួយ​កីឡាករ​ចិន​ពីរ​នាក់ ជា​យូរ​មក​ហើយ​។ គឺ​កីឡាករ Haobin Ma និង Wei Xie ពី​ព្រោះ​ខ្ញុំ​ចាញ់​ពួក​គេ មិនអស់ចិត្ត​សោះ​»​។

រតនា បន្តថា ៖«​កាល​ពី​ឆ្នាំ​២០១៦ នៅ​ម៉ា​កាវ ខ្ញុំ​ចាញ់​ពិន្ទុ Haobin តែ​ពេល​នោះ ខ្ញុំ​ចាញ់​ទាំង​មិន​អស់​ចិត្ត ព្រោះខ្ញុំ​ធ្វើ​បាន​ល្អ​ដែរ​។ ម្យ៉ាង​ទៀត ខ្ញុំ​កាល​ណោះ សមត្ថភាពមិន​សូវ​ឈាន​ដល់​កម្រិត​ដូច​ឥឡូវ​ទេ​»​ ។ ​«​បើ​និយាយ​ពី Wei Xie រឹត​តែ មិន​សោក​ស្តាយ​ខ្លាំង​។ ខ្ញុំ​មាន​ប្រៀប ហើយ​ពីរទឹក​ដំបូង តែ​ទឹក៣ ខ្ញុំ​ធ្វេស​ប្រហែស តែ​បន្តិច អ្វី​ៗប្រែ​ប្រួល​ទាំង​ស្រុង​»​។ ទោះ​បី​ជា​យ៉ាង​ណា សម្រាប់​កីឡាករ ឥណ្ឌូ​ណេ​ស៊ី ក៏ ចាន់ រតនា ពេញ​ចិត្ត​ទទួល​យក​ការ​ប្រកួត ពី​ព្រោះ​រូប​គេ​ក៏​មិន​ចង់​ឃ្លាត​ពី​សង្វៀន​យូរ​ពេក​ទេ​។ ជា​ពិសេស​ ​រូប​គេចង់ បន្ត​ស្វែង​រក​ជ័យជម្នះ លើ​កីឡាករ​ឥណ្ឌូ​ណេ​ស៊ី​ទី​៣ ដើម្បី​រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់​ ។ មិន​ខុស​ពី Eko Roni Saputra ប៉ុន្មាន​ឡើយ ចាន់ រតនា ក៏​ចង់​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ គឺ ខុន ស៊ី​ចាន់ ដែល​បាន​ចាញ់ Eko Roni ក្នុង​ទឹក​ទី​១ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ