ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ​ស ខេ​ង​ ស្នើ​ក្រសួង​សាធារណការ​ផ្សា​ព្វ​ផ្សាយ​នី​តិ​វិធីដក​ពិន្ទុ​ប​ណ្ណ​បើកបរ ​ខណៈ​កម្មវិធី​នឹង​ចាប់ផ្តើម​​ឆ្នាំ​២០២២

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​អ្នកបើកបរ​ដឹង​ច្បាប់​ពី​ទោស​នៃ​ការ​ដក​ពិន្ទុ​បណ្ណ​បើកបរ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ស្នើ​ក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ឲ្យ​អ្នកបើកបរ​ដឹង​ច្បាប់​ពី​ទោស​នៃ​ការ​ដក​ពិន្ទុ​បណ្ណ​បើកបរ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ស្នើ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ត្រូវ​ផ្សព្វផ្សាយ​ពី​នីតិវិធី​នៃ​ការ​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ប្រឡង​បំពេញ​ពិន្ទុ​ឡើង​វិញ ខណៈ​កម្មវិធី​នេះ​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ដើមឆ្នាំ​២០២២ ។

ក្នុង​កិច្ចប្រជុំ​រាយការណ៍​វឌ្ឍនភាព​ការងារ កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ លើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​ជូន សម្តេច​ក្រឡាហោម ស ខេ​ង នា​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ តាម​ប្រព័ន្ធ​វី​ដេ​អូ​ពី​ចម្ងាយ​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សា ធា​រណការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​អំពី​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​រៀបចំ​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​លើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក និង​ដំណើរការ​រៀបចំ​ប្រកាស​អន្តរក្រសួង​ស្តី​ពី​នីតិវិធី​នៃ​ការ​ដក និង​បំពេញ​ពិន្ទុ​ឡើង​វិញ​សម្រាប់​បណ្ណ​បើកបរ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​៥​ឆ្នាំ​ក្រោយ​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៧ ចូល​ជា​ធរមាន ។

ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​លើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក គឺជា​កម្មវិធី​បច្ចេកវិទ្យា ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ធ្វើការ​ដក​ពិន្ទុ​លើ​បណ្ណ​បើកបរ និង​ពិន័យ​លើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​មាន​លក្ខណៈ​ពិសេស​ដូច​ជា ស្គាល់​ទម្រង់​បណ្ណ​រួម​មាន បណ្ណ​បើកបរ​លិខិតឆ្លងដែន អត្តសញ្ញាណ​បណ្ណ និង​បណ្ណ​សម្គាល់​យានយន្ត និង​អាច​ដឹង​ថា បណ្ណ​បើកបរ​ត្រឹមត្រូវ ឬ​ក្លែងក្លាយ​ដឹង​ពី​ប្រតិបត្តិការ​នៃ​ការ​កាត់​ពិន្ទុ និង​ពិន័យ​លឿន​រហ័ស​ដឹង​ទីតាំង​ភូមិសាស្ត្រ និង​ប្រវត្តិ​នៃ​ការ​ដក​ពិន្ទុ និង​ពិន័យ និង​អាច​កត់ត្រា​រាល់​ទិន្នន័យ​ដែល​អាច​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​សម្រាប់​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​» ។

ក្នុង​កិច្ចប្រជុំ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​សុំ​សម្តេច​ក្រឡាហោម ពិនិត្យ​លើ​សេចក្តី​ព្រាង​ប្រកាស​អន្តរក្រសួង​លើ​កម្មវិធី​នេះ​មុន​នឹង​ចាប់ផ្តើម​បណ្តុះបណ្តាល​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​ជូន​មន្ត្រី​នគរបាល​ចរាចរណ៍ នៅ​ខែសីហា ឆ្នាំ​២០២១ និង​ដាក់​ដំណើរការ​សាកល្បង និង​ផ្សព្វផ្សាយ​ជូន​សាធារណជន​នៅ​ខែកញ្ញា ឆ្នាំ​២០២១ ។

ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា ក្រសួង​សាធារណការ​ត្រៀម​នឹង​ប្រគល់​ទទួល​ឧបករណ៍ ដក​ពិន្ទុ និង​ពិន័យ​រួម​គ្នា​ចំនួន​៥០០​គ្រឿង​ជូន​អគ្គស្នងការ​នគរបាល​ជាតិ ហើយ​កម្មវិធី​នេះ​នឹង​ត្រូវ សម្ពោធ​ដាក់​ប្រើប្រាស់​ផ្លូវការ នៅ​ដើមឆ្នាំ​២០២២ ។

ក្នុង​កិច្ចប្រជុំ​តាម​រយៈ​វី​ឌី​អី​នោះ​ដែរ សម្ដេច ស ខេ​ង បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គំនិត​ផ្តួចផ្តើម​នេះ ហើយ​សម្តេច​ក៏​ស្នើ​ព​ន្លឿ​ន​លើ​ខ្លឹមសារ​ប្រការ​អន្តរក្រសួង​ដែល​បាន​ព្រាង​រួចរាល់ និង​ឯកភាព​ក្នុង​កម្រិត​បច្ចេកទេស ។

សម្ដេច ស ខេ​ង បាន​ស្នើ​ឱ្យ​ក្រសួង សូម​ឱ្យ​យកចិត្តទុកដាក់​ឱ្យ បាន​ខ្ពស់​ក្នុង​ការ​ផ្សព្វផ្សាយ​ពន្យល់​ណែនាំ​ពី​នីតិវិធី​នៃ​ការ​កាត់​ពិន្ទុ និង​ប្រឡង​បំពេញ​ពិន្ទុ​ឡើង​វិញ​ជូន​សាធារណជន​ដែល​ត្រូវ​អនុវត្ត ត្រួតពិនិត្យ និង​ផាកពិន័យ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អរគុណ​ដល់​ក្រុមការងារ​ទាំងអស់ ដែល​បាន​ខិតខំ​រៀបចំ​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​លើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​នេះ​ឡើង និង​ជំរុញ​ឲ្យ​រៀបចំ​អនុវត្ត​តាម​ផែនការ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថា្ន​ក់​ចរាចរណ៍​ដែល​ខាតបង់​ទាំង ទ្រព្យសម្បត្តិ និង​អាយុជីវិត​ប្រជាពលរដ្ឋ ៕