ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរខេត្ត​ប៉ៃលិន ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ទទួល​ពលក​រ​ឆ្លងដែន​ពី​ប្រទេស​ថៃ

2 ខែ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន​៖ សេចក្តីរាយការណ៍​ពី​ព្រំដែន​កម្ពុជា​-​ថៃ បានឱ្យដឹងថា ក្នុង​១​ថ្ងៃៗ ពលករ​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ…

​ខេត្ត​ប៉ៃលិន​៖ សេចក្តីរាយការណ៍​ពី​ព្រំដែន​កម្ពុជា​-​ថៃ បានឱ្យដឹងថា ក្នុង​១​ថ្ងៃៗ ពលករ​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មិនតិចជាង ៤០ ទៅ ៥០​នាក់​នោះ​ឡើយ ដោយមាន​ថ្ងៃ​ខ្លះ ឡើង​រហូតដល់ ៧០​នាក់ ទៅ ៨០​នាក់​ឯណោះ​។ ភាគច្រើន ពលករ​ទាំងនោះ មិន​ត្រឹមតែ​ជា​ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ប៉ៃលិន​នោះឡើយ គឺ​មកពី​តាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​។

​ទោះបីជា​យ៉ាងណាក៏ដោយ អាជ្ញាធរខេត្ត ត្រៀមខ្លួន​ជាស្រេច ក្នុង​ការទទួល​ពួកគាត់​ឱ្យចូល​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ពិនិត្យ​រកមើល​វីរុស​កូ​វីដ ១៩ លុះ​ធ្វើតេស្ត​រហ័ស​ឃើញ​ផ្ទុកមេរោគ​នេះ ក្រុមគ្រូពេទ្យ រៀបចំ​បញ្ជូនទៅ​កន្លែង​ព្យាបាល ដែល​បានរៀបចំ​ទុកជា​ស្រេច​។

​ជាក់ស្តែង នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​នេះ មាន​ពលករ​ឆ្លងដែន​ពី​ប្រទេស​ថៃ ប្រមាណ ៥០ ទៅ ៦០​នាក់ កំពុង​នាំគ្នា ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា ខណ​:​នៅ​ទីនោះ មានការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ ១៩ គួរឱ្យ​ព្រួយបារម្ភ​។

​ទោះបីជា​យ៉ាងណា ក្រុមគ្រូពេទ្យ ក្រុមយុវជន ស​.​ស​.​យ​.​ក ខេត្ត និង​មន្ត្រី​ប្រចាំការ នៅតាម​គោលដៅ ច្រកទ្វារ និង​ច្រករបៀង មិន​បណ្តែតបណ្តោយ​ឱ្យ​ពលករ​ណា​ម្នាក់ របូត​ចូលមកក្នុង​ខេត្ត​ប៉ៃលិន ដោយ​មិនបាន​ពិនិត្យ ឱ្យបាន​ដិតដល់​នោះឡើយ​។

​ប្រភពព័ត៌មាន បានឱ្យដឹងថា តាំងពីព្រឹក​រហូតមក​ដល់​រសៀល​ថ្ងៃ​ដដែល មាន​ពលករ​ឆ្លងដែន​មកពី​ប្រទេស​ថៃ ចូលក្នុង​ប្រទេស​កម្ពុជា ប្រមាណ ៥២​នាក់ ក្នុងនោះ អ្នករស់នៅ​ខេត្តបាត់ដំបង ចំនួន ២១​នាក់ (​ស្រី ៨​នាក់ ក្មេង ៤​នាក់​) អ្នករស់នៅ​ខេត្តបន្ទាយមានជ័យ ចំនួន ១៨​នាក់ (​ស្រី ៩​នាក់ ក្មេង ៣​នាក់​) អ្នករស់នៅ​ខេត្តកំពង់ស្ពឺ​ម្នាក់ អ្នករស់នៅ​ខេត្តព្រៃវែង ៧​នាក់ (​ស្រី​ម្នាក់​) អ្នករស់នៅ​ខេត្តក្រចេះ ៣​នាក់ (​ស្រី​ម្នាក់ ក្មេង ២​នាក់​) និង​អ្នករស់នៅ​ខេត្ត​ប៉ៃលិន ២​នាក់ (​ស្រី​ម្នាក់​) រកឃើញ​បុរស​ម្នាក់ រស់នៅក្នុង​ខេត្ត​ប៉ៃលិន មាន​ផ្ទុក​វីរុស​កូ​វីដ ១៩​។

​ប្រ​ភ​ព័ត៌មាន​ពី​ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន និង​ជា​ប្រធាន អនុគណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ ១៩ ប្រចាំការ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​ច្រករបៀង បាន​បញ្ជាក់ថា ក្នុង ១​ថ្ងៃៗ ពលករ​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូលមកក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន មិន​ក្រោម ៥០​នាក់​នោះឡើយ ហើយ​រដ្ឋបាលខេត្ត​ប៉ៃលិន ត្រៀមខ្លួន​ជាស្រេច ក្នុង​ការទទួល​ពួកគាត់ ដាក់​នៅ​កន្លែង​ច​ត្តា​ឡី​ស័ក រួច​ពិនិត្យ​ព្យាបាល ក្នុងករណី​រកឃើញ​វីរុស​កូ​វីដ ១៩​។ តែ​អ្នក​ដែល​មិនទាន់​រកឃើញ គឺ​ឱ្យ​ស្នាក់នៅ ធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ​សិន ទើប​អនុញ្ញាត​ឱ្យទៅ​ស្រុកកំណើត​របស់ខ្លួន​។

​ឯកឧត្តម​បញ្ជាក់ថា ទោះបីជា​ពលករ រស់នៅ​ខេត្ត​ណាក៏ដោយ គឺ​អាជ្ញាធរខេត្ត​ប៉ៃលិន ជា​អ្នកទទួលខុសត្រូវ ដោយ​យក​ពួកគាត់ ទៅ​ដា​ក់នៅ​កន្លែង ដែល​បានរៀបចំ​ថ្មីៗ បន្ថែមទៀត ហើយ​ក៏មាន​អ្នកជា​សះស្បើយ​ចេញទៅ​ស្រុកកំណើត​ជា​បណ្តើរៗ និង​មាន​ពលករ​មកពី​ប្រទេស​ថៃ ជា​បន្តបន្ទាប់​ផងដែរ​។

​ទោះបីជា​យ៉ាងណា ក្រុមគ្រូពេទ្យ និង​មន្ត្រី​ជំនាញ នៅតែ​ផ្លាស់ប្តូរ​វេណ​គ្នា ប្រចាំ​ការជាប់​ជានិច្ច មិន​រអ៊ូរទាំ ឬ​ត្អូញត្អែរ​នោះឡើយ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ចូលក្នុង​សហគមន៍​៕ នី​យ៉ា​