ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ូលិស​ស្រុក ឃាត់ខ្លួន​កម្មករ​រប​ស់​មន្ត្រីរដ្ឋបាល​សង្កាត់​ជលផល កំពង់​ឃ្លាំង បា.ញ់​អ្នកនេសាទ បណ្តាលឱ្យ​របួសធ្ងន់

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ សេចក្តីរាយការណ៍​បានឱ្យដឹងថា កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​សូទ្រនិគម បាន​ចាប់ខ្លួន​បុរស​ម្នាក់ ជា​កម្មករ​របស់​មន្ត្រី​រដ្ឋបាល​សង្កាត់​ជលផល កំពង់​ឃ្លាំង ដែល​បាន​ចុះ​ល្បាត រួច​ប្រទះឃើញ​មនុស្ស​មួយក្រុម កំពុង​ឆក់​ត្រី ហើយ​ក៏បាន​ប្រតាយប្រតប់​គ្នា…

ខេត្តសៀមរាប​៖ សេចក្តីរាយការណ៍​បានឱ្យដឹងថា កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​សូទ្រនិគម បាន​ចាប់ខ្លួន​បុរស​ម្នាក់ ជា​កម្មករ​របស់​មន្ត្រី​រដ្ឋបាល​សង្កាត់​ជលផល កំពង់​ឃ្លាំង ដែល​បាន​ចុះ​ល្បាត រួច​ប្រទះឃើញ​មនុស្ស​មួយក្រុម កំពុង​ឆក់​ត្រី ហើយ​ក៏បាន​ប្រតាយប្រតប់​គ្នា ជាមួយ​ក្រុម​ជនរងគ្រោះ រួច​បាន​ផ្ទុះអាវុធ ១​គ្រាប់ ចំ​ជនរងគ្រោះ បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ២ និង​៣០ នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច ពាម​ឃ្លាំង មាត់ទន្លេ ក្នុងភូមិ​សាស្ត្រ ភូមិ​តា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​ប្រភពពី​សមត្ថកិច្ច​ស្រុក​សូទ្រនិគម បានឱ្យដឹងថា មាន​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ បង្កឡើង​ដោយ​ជនសង្ស័យ ឈ្មោះ ទង តាំង ភេទ​ប្រុស អាយុ ៦១​ឆ្នាំ ជា​កម្មករ​នៅ​ជាមួយ​កម្លាំង​ជលផល សង្កាត់​កំពង់​ឃ្លាំង បាន​បាញ់ កាំភ្លើង​ធុន AK ស្វាយ​បត់ លេខ​៣២២៤៣ ចំនួន ១​គ្រាប់ ចំ​លើ​ជនរងគ្រោះ ឈ្មោះ ភ​ត់ ឈុន​ណា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​មុខ​វត្ត ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​របួសធ្ងន់​) ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប​។​

​ប្រភពពី​សមត្ថកិច្ច​ប​ន្ត​ថា នៅ​យប់កើតហេតុ ម៉ោង ២ និង​០០ ជនសង្ស័យ​មាន​គ្នា ០៣​នាក់ ចុះ​ល្បាត និង​ចាប់​អ្នក​លួច​ឆក់​ត្រី ដល់​ចំណុចកើតហេតុ ជួប​ក្រុម​ជនរងគ្រោះ កំពង់​ឆក់​ត្រី ក៏​ធ្វើ​ការឃាត់ ហើយ​ក្រុម​ជនរងគ្រោះ ក៏​ប្រវាយប្រតប់ រត់គេច ហើយ​ជនសង្ស័យ ក៏​ទាញ​កាំភ្លើង​បាញ់​ឡើងលើ ០១​គ្រាប់ នៅលើ​ទូក​ក្នុង​ទឹក ក៏​រាល​កាណុង​កាំភ្លើង ចំ​ជនរងគ្រោះ​តែម្ដង​។​

​ជុំវិញ​ករណី​បាញ់បោះ​នោះដែរ លោក ស ម៉ាប់ បានឱ្យ​ប្រាប់​តាម​ទូរស័ព្ទ នៅ​ល្ងាច​នេះ​ថា ក្រុមការងារ​របស់លោក បាន​ចុះ​ល្បាត ស្រាប់តែ​ប្រទះឃើញ​មាន​មនុស្ស​មួយក្រុម ចូលមក​លួច​ឆក់​ត្រី​នៅមុខ​ស្នាក់ការ​ជលផល​តែម្តង ហើយ​កម្លាំង​របស់លោក បាន​ណែនាំ​ដែរ តែ​ពួកគេ​មិន​ស្តាប់ រួច​ក៏​ផ្ទុះ​ជម្លោះ រហូត​ប្រតាយប្រតប់​គ្នា ដោយ​កូនចៅ​របស់លោក​ជិះទូក​ផង​កាន់​កាំភ្លើង​ផង ទើប​ឃ្លីងឃ្លោង​រាលកៃ​ផ្ទុះអាវុធ ១​គ្រាប់ ចំ​បុរស​ម្នាក់ ជា​អ្នកនេសាទ​។ លោក​បន្តថា ករណីនេះ ស្រេច​លើ​សមត្ថកិច្ច​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ​។​

​ជនសង្ស័យ ជា​កម្មករ​របស់​មន្ត្រី​ជលផល កំពង់​ឃ្លាំង ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សូទ្រនិគម ឃាត់ខ្លួន និង​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ និង កសាង​សំណុំរឿង បញ្ជូន​ខ្លួន បន្តទៅ​កាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់ ស្តីពី​ជលផល​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ