ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​ចាប់​ចិន ​ញាត់​ចូល​ឡាន នគរបាល​ក្រុងព្រះសីហនុ ក្របួច​ក ៤​នាក់​

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ សេចក្តី​រា​បាយ​ការណ៍​បឋម​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៤ និង ៤០ នាទី រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១…

​ខេត្ត​ព្រះសីហនុ​៖ សេចក្តី​រា​បាយ​ការណ៍​បឋម​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៤ និង ៤០ នាទី រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​កាល​ក្រុងព្រះសីហនុ ដឹកនាំ​ផ្ទាល់​ដោយ​លោក​អធិការ តី វិសាល ក្រោម​ការសហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង បានធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ជា តិ​ចិន​ចំនួន ៤​នាក់ ពាក់ព័ន្ធ​ករណី​ចាប់​ជនជាតិ​ចិន​ដូចគ្នា ញាត់​ចូលក្នុង​រថយន្ត ក្នុង​គោលបំណង​មានគំនិត​ទុច្ចរិត​ណាមួយ ដែល​ពួកគេ ហាក់ដូចជា​មិន​ស្គាល់​កណ្តាប់ដៃ នគរបាល​ក្រុង​.​ខេត្ត​ព្រះសីហនុ ទីបំផុត មិនបាន​ប៉ុន្មាន​ម៉ោង​ផង ត្រូវ​ក្របួច​។

​សេចក្តីរាយការណ៍​បន្ត​ថា នៅវេលា​ម៉ោង​ខាងលើ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ផ្សព្វផ្សាយ​តាម​វិទ្យុទាក់ទង​ថា មាន​ជនជាតិ​ចិន​មួយក្រុម បាន​ចាប់​ជនជាតិ​ចិន​ម្នាក់ ញាត់​ចូលក្នុង​រថយន្ត ១ គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AZ-9381 នៅ​ចំណុច​លើផ្លូវ​ក្បែរ​កាស៊ីណូ ប៉ាវ​ទូ ស្ថិតនៅ​ភូមិ​២ សង្កាត់​២ ក្រុង​.​ខេត្ត​ព្រះសីហនុ ដឹក​ឆ្ពោះទៅ​រង្វង់​មូល​ត្រី​ដូ​ហ្វី​ន​។

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នោះ ភ្លាម កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត បាន​សហការ​ជាមួយ​នគរបាល​ក្រុងព្រះសីហនុ ដេញតាម​ចាប់​ប្រផាត់​ប្រ​ភីង រហូតដល់​ចំណុច​ផ្លូវ​បុរី គុជ​អាស៊ី ស្ថិតនៅ​ភូមិ​១ សង្កាត់​៣ ទើប​ចាប់បាន​រថយន្ត ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​៤ នាក់​នោះ និង​រំដោះ​ជនរងគ្រោះ​ម្នាក់​ជា​ជន​ជាតិចិន​ដូចគ្នា​។

​ជនសង្ស័យ​ទាំង ៤​នាក់ មានដូចជា​៖ ១.​ឈ្មោះ LAI XING YONG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នក​នាំ​ភ្ញៀវ​លេង​កាស៊ីណូ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់នៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ២.​ឈ្មោះ JIA YONG SHENG ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ មុខរប រ​មិន​ពិត​ប្រា​ដក លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់នៅ ភូមិ ៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ៣.​ឈ្មោះ HUANG YOU TAO ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់នៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ៤.​ឈ្មោះ ZHANG KE WEI ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់នៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

​ជាមួយ​នោះ សមត្ថកិច្ច​បានធ្វើការ​ដកហូត​វត្ថុតាង រថយន្ត ១​គ្រឿង ម៉ាក LAND CRUISER PRADO ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AZ-9381 ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​។

​ចំណែក​ជនរងគ្រោះ មានឈ្មោះ ZHANG TAO ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​បើក​កន្លែង​ផលិត​ទឹកបរិសុទ្ធ ស្នាក់នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​.​ខេត្ត​ព្រះសីហនុ​។ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច បាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត តាម​នីតិវិធី​៕ ឃឹម ប៊ុន​ណាក់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ