ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំធ្វើការងារជំនួសកូន !

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សូមកុំធ្វើការងារជំនួសកូនរបស់អ្នក ខណៈពេលដែលកូនៗរបស់អ្នកគួរធ្វើរឿងទាំងនោះដោយខ្លួនឯង ។ ឪពុកម្តាយគ្រប់រូបតែងតែចង់ឱ្យកូនៗមានទំនួលខុសត្រូវ និងឯករាជ្យភាព ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ ពួកគេបែរជាមានអារម្មណ៍ជំរុញឱ្យការពារ…

រាជធានីភ្នំពេញ ៖ សូមកុំធ្វើការងារជំនួសកូនរបស់អ្នក ខណៈពេលដែលកូនៗរបស់អ្នកគួរធ្វើរឿងទាំងនោះដោយខ្លួនឯង ។ ឪពុកម្តាយគ្រប់រូបតែងតែចង់ឱ្យកូនៗមានទំនួលខុសត្រូវ និងឯករាជ្យភាព ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ ពួកគេបែរជាមានអារម្មណ៍ជំរុញឱ្យការពារ និងមើលថែរក្សាកូនៗរបស់ពួកគេយ៉ាងជិតស្និទ្ធ ហើយយល់ព្រមធ្វើអ្វីៗជាច្រើនជំនួសកូនៗ ខណៈដែលកូនៗរបស់ពួកគេគួរធ្វើរឿងទាំងអស់នោះដោយខ្លួនឯង ។

ការមើលថែទាំកូនបែបនេះនឹងធ្វើឱ្យកុមារមិនសូវចូលរួមក្នុងសកម្មភាពសាលាក្នុងផ្ទះ និងបរិស្ថានខាងក្រៅ ហើយបណ្តាលឱ្យសុខុមាលភាពរបស់ពួកគេរងទុក្ខផងដែរ ។ បើចង់ក្លាយជាឪពុកម្តាយល្អ សូមអ្នកកុំតាមគ្រប់គ្រង និងជួយកូនៗរបស់អ្នកគ្រប់ពេលឱ្យសោះ ពោលគឺត្រូវឱ្យកូនរបស់អ្នកធ្វើរឿងដែលពួកគេគួរធ្វើឱ្យបានច្រើនបំផុត ។

ខាងក្រោមនេះជាវិធីខ្លះៗ ដើម្បីធានាថា អ្នកនឹងក្លាយជាឪពុកម្តាយដ៏ល្អ ៖

-កុំធ្វើអ្វីសម្រាប់កូនអ្នក ជាពិសេសអ្វីដែលជាទំនួលខុសត្រូវរបស់ពួកគេ

-អនុញ្ញាតឱ្យកូនរបស់អ្នកធ្វើការជ្រើសរើស

-អនុញ្ញាតឱ្យកូនៗរបស់អ្នកដោះស្រាយបញ្ហា និងផលប៉ះពាល់នៃជម្រើសរបស់ពួកគេ

-តាមដែលអាចធ្វើបាន សូមកុំនិយាយថា «កូននៅក្មេងពេក កូនមិនបាច់ធ្វើទេ ទុកឱ្យប៉ាម៉ាក់ធ្វើ …»

-ពេលខ្លះ សូមទុកឱ្យកូនរបស់អ្នកបរាជ័យ

-សួរកូនរបស់អ្នកថា តើកូនគិតថា កូនអាចដោះស្រាយបញ្ហានេះបានយ៉ាងដូចម្តេច ?

ជួយកូនអ្នកអភិវឌ្ឍជំនាញសង្គម

ការស្រាវជ្រាវមួយបានតាមដានកុមារជាង ៧៥០ នាក់ ក្នុងរយៈពេលពី ១៣ ទៅ ១៩ ឆ្នាំ ។ ពួកគេបានរកឃើញទំនាក់ទំនងរវាងជំនាញសង្គមរបស់កុមារដែលជាសាលាមត្តេយ្យ និងរបៀបដែលពួកគេមានទំនុកចិត្តលើខ្លួនឯង និងទទួលបានជោគជ័យនៅពេលពួកគេជាមនុស្សពេញវ័យ ។ ការរកឃើញទាំងនេះបង្ហាញពីសារៈសំខាន់នៃការបង្រៀនជំនាញសង្គមដល់កុមារ ។

ខាងក្រោមនេះជាបញ្ជីរាយនាមជំនាញសង្គមដែលអ្នកអាចជួយកូនរបស់អ្នកឱ្យរីកចម្រើនបាន ៖

-ការចែករំលែក

-ការផ្តល់មតិត្រឡប់ (feedback)

-ទទួលយកភាពខុសគ្នា

-គោរពសិទ្ធិ និងទ្រព្យសម្បត្តិរបស់អ្នកដទៃ

-កំណត់អត្តសញ្ញាណអារម្មណ៍របស់អ្នកដទៃ

-មើលឃើញអ្វីៗតាមទស្សនៈអ្នកដទៃ

-ទាក់ទងដោយភ្នែក

-ការគ្រប់គ្រងអារម្មណ៍អវិជ្ជមាន

-ស្តាប់

-មិនរំខាន

-ការចេះដោះស្រាយទំនាស់

-មិនយល់ស្របអ្នកដទៃដោយការគោរព

-សហការណ៍

-ជួយអ្នកដទៃ

-សរសើរអ្នកដទៃ

-គួរសម

-សុំជំនួយ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។ អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២១២០២២ សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

– អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

– ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

– ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

– ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

– សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០១/០៨/២០២១ (កម្មវិធីមត្តេយ្យខ្មែរ អង់គ្លេស និងភាសាចិន) និងត្រឹមថ្ងៃទី ២២/០៨/២០២១ (កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់ទី ១ ដល់ទី ១២)

– សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។