ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ទាហាន​អា​មេ​រិ​កម្នា​ក់ថា ​​ចាញ់​សង្គ្រាម​នៅ​អា​ហ្វ​​ហ្គា​នី​ស្ថាន

2 ឆ្នាំ មុន

នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក ឧត្ដមសេនីយ​MARK MILLEY ថ្លែង​កាលពី​ថ្ងៃ​ទី​២១​កក្កដា​ថា ពួក​តា​លី​បង់​ពេល​នេះ​ត្រួតត្រា​ប្រមាណ​ជា​ពាក់កណ្ដាល ទីប្រជុំជន​ស្រុក​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​លោក​គូសបញ្ជាក់​ពី​ការ​ធ្លាក់​ចុះ​ដុនដាប​ដ៏​ឆាប់​រហ័ស នៃ​សភាពការណ៍​

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក ឧត្ដមសេនីយ​MARK MILLEY ថ្លែង​កាលពី​ថ្ងៃ​ទី​២១​កក្កដា​ថា ពួក​តា​លី​បង់​ពេល​នេះ​ត្រួតត្រា​ប្រមាណ​ជា​ពាក់កណ្ដាល ទីប្រជុំជន​ស្រុក​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​លោក​គូសបញ្ជាក់​ពី​ការ​ធ្លាក់​ចុះ​ដុនដាប​ដ៏​ឆាប់​រហ័ស នៃ​សភាពការណ៍​សន្តិសុខ​ក្នុង​ប្រទេស​នេះ ដែល​សហរដ្ឋអាមេរិក​ត្រូវ​បង្ហើយការ​ដកទ័ព​ចេញ​។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ឧត្ដម សេនីយ​MARK MILLEY កត់​សម្គាល់ថា​យុទ្ធសាស្ត្រ​វា​ហាក់ដូចជា​បច្ចុប្បន្ន មាន​អំណោយផល​ខ្លាំង ដល់​ពួក​បះបោរ​អ៊ិ​​ស្លា​ម​និយម​តា​លី​បង់ ខណៈ​អំពើ​ហិ.ង្សា​កំពុង​មានការ​កើន​ខ្លាំង​ក្នុង​ប្រទេស រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ពិសេស​នៅ​ក្នុង​បណ្ដា​ខេត្ត​ដែល​កងកម្លាំង​ចម្រុះ​អន្តរជាតិ ក្រោម​បញ្ជាការ​អា​មេ​រិ​ក​ដក​ចេញ​អស់​។

នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក​បន្ត​ថា ទីប្រជុំជន​ស្រុក​ជាង​២០០ ក្នុង​ចំណោម​ទីប្រជុំជន​ស្រុក​៤១៩ ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​តា​លី​បង់ ដោយ​កាលពី​ខែ​មុន​ពួក​បះបោរ​ត្រួតត្រា​ទីប្រជុំជន​ស្រុក​តែ​៨១​។ ទោះបី​យ៉ាងណា​ពួក​តា​លី​បង់​នៅ​មិន​ទាន់​វាយ​ដណ្ដើម​​ត្រួតត្រា​បាន ទីប្រជុំ​ខេត្ត​ណាមួយ​នៅឡើយ ប៉ុន្តែ​ពួក​គេ​កំពុង​បង្កើន​ការ​គាបសង្កត់​លើ​តំបន់​ជាយក្រុង នៃ​ទីប្រជុំ​ខេត្ត​ពាក់កណ្ដាល​។

ចំណែក​អតីត​សមាជិក​កងកម្លាំង​ពិសេស​អា​មេ​រិ​ក​ម្នាក់ លោក​JASON LILLEY ជា​អ្នក​ធ្លាប់​ច្បាំង​នៅ​អ៊ី​រ៉ា​ក់​និង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន កន្លែង​ដែល​អា​មេ​រិ​ក​ជាប់ផុង​ក្នុង​សង្គ្រាម​អូស​បន្លាយ​ដ៏​យូរ បាន​សម្ដែង​ក្ដី​ស្រឡាញ់​ចំពោះ​មាតុភូមិ តែ​ក៏​សម្ដែង​ការ​ខកចិត្ត​របស់​គេ​ដែរ​។

លោ​កថា​បណ្ដា​អ្នក​ទទួលខុសត្រូវ​ខាង​នយោបាយ​អា​មេ​រិ​ក ក៏​សម្ដែង​ការ​សោកស្ដាយ​ដែល​ឈាម​ដ៏​ច្រើន​ត្រូវ​បាន​បង្ហូរ​ក៏​ដូច​ជា​ប្រាក់​ជា​ច្រើន​ត្រូវ​ចំណាយ​ចោល​ទទេ ក្នុង​សង្គ្រាម ដែល​លោក​ថា មិន​អាច​យកឈ្នះ​បាន​។ លោក​ថា​យើង​ពិតជា​ចាញ់​សង្គ្រាម​នោះ​ទាំង​ស្រុង​។ គោលដៅ​របស់​យើង​គឺ​កម្ចាត់​ពួក​តា​លី​បង់ តែ​យើង​ធ្វើ​មិន​បាន​។ ពួក​តា​លី​បង់​នឹង​ដណ្ដើម​ត្រួតត្រា​ប្រទេស​វិញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ