ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តិចទៀតមហាឆ្នាំទាំង៥នេះនឹងក្លាយជាសេដ្ឋី​លុយហើយ

2 ឆ្នាំ មុន

គ្រូ​ហុងស៊ុយ​ចក្រវាល​បាន​ទស្សន៍​ទាយ​ថា ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​៥​ខាងក្រោម​នេះ មួយ​ជីវិត​របស់​ពួក​គេ​មិន​អាច​លំបាក​រហូត​បាន​ឡើយ ថ្វី​ត្បិត​តែ​ពេល​នេះ​ហាក់ដូចជា​លំបាក​បន្ដិច​មែន តែ​ទៅ​ថ្ងៃ​អនាគត​អ្នក​នឹង​ក្លាយជា​អ្នកមាន​ពិតប្រាកដ លេខ​នាំ​សំណាង​របស់​អ្នក​គឺ​លេខ​៥៣៩ ពណ៌​នាំ​លាភ ពណ៌​មាស លឿងទំ ស៊ី​ជម្ពូ…

គ្រូ​ហុងស៊ុយ​ចក្រវាល​បាន​ទស្សន៍​ទាយ​ថា ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​៥​ខាងក្រោម​នេះ មួយ​ជីវិត​របស់​ពួក​គេ​មិន​អាច​លំបាក​រហូត​បាន​ឡើយ ថ្វី​ត្បិត​តែ​ពេល​នេះ​ហាក់ដូចជា​លំបាក​បន្ដិច​មែន តែ​ទៅ​ថ្ងៃ​អនាគត​អ្នក​នឹង​ក្លាយជា​អ្នកមាន​ពិតប្រាកដ លេខ​នាំ​សំណាង​របស់​អ្នក​គឺ​លេខ​៥៣៩ ពណ៌​នាំ​លាភ ពណ៌​មាស លឿងទំ ស៊ី​ជម្ពូ និង​ផ្កាឈូក ។

ឆ្នាំជូត អ្នក​កើត​ឆ្នាំ​នេះ​គឺជា​មនុស្ស​សំណាង​បំផុត​លើ​លោក​នេះ ព្រោះ​ជោគជតា​វាសនា​របស់​អ្នក​បាន​កំណត់​មក​ហើយ​ថា​នឹង​ក្លាយជា​អ្នក​សម្បូរ​ទ្រព្យធន​នៅ​ថ្ងៃ​អនាគត លាភ​ធំ​ទាំងពួង​ហូរ​ចូល​ដូច​ទឹក ។ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ លោក​អ្នក​ក​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​កប់​ក្តោង ប្រសិនបើ​ចង់​ទិញ​ផ្ទះ ទិញ​ដី ទិញ​ឡាន​វីឡា​រមែង​ទទួល​បាន​ផល​ល្អ និង​បាន​លាភ​មក​វិញ​ចំណេញ​ភ្លាម​ៗ ។

ឆ្នាំវក ភាគច្រើន​គឺជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​ឆ្លាត​វៃ ហើយនឹង​សំណាងល្អ​ៗ​ជា​ច្រើន​ថែម​ទៀត​ផង​។ ពិត​ណាស់​ថ្វី​ត្បិត​តែ​ជីវិត​របស់​អ្នក​ពេល​ដែល​នៅ​វ័យក្មេង​ជួប​ប្រទះ​នឹង​ការ​លំបាក​បន្ដិច​មែន តែ​វាសនា​បាន​កំណត់​រួច​ហើយ​ថា នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​អ្នក​ប្រាកដ​ក្លាយជា​អ្នកមាន គឺ​លែង​ជួបនឹង​ការ​លំបាក​ខ្វះខាត​ទៀត​ហើយ ។

ឆ្នាំមមែ អ្នក​គឺជា​មនុស្ស​ដែល​សំណាង​បំផុត​លើ​លោក​នេះ ព្រោះ​វាសនា​របស់​អ្នក​បាន​កំណត់​មក​ហើយ​ថា​នឹង​ក្លាយជា​អ្នក​មាននៅ​ពេល​អនាគត ថ្វី​ត្បិត​តែ​ពេល​នេះ​អ្នក​ទាមទារ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​បន្ដិច​មែន តែ​លទ្ធផល​ដ៏​អស្ចារ្យ​ជា​ច្រើន​កំពុង​តែ​រង់ចាំ​អ្នក​នៅ​ខាង​មុខ​នេះ​ហើយ ដូច្នេះ​កុំ​បោះបង់​ឱកាសល្អ​នេះ​ចោល​ឱ្យ​សោះ ព្រោះ​ភាព​មានបាន​មិន​អាច​គេច​ផុត​ពី​កណ្តាប់ដៃ​អ្នក​បានជា​ដាច់ខាត ។

ឆ្នាំច ថ្វីបើ​ជីវិត​បច្ចុប្បន្ន​ហាក់ដូចជា​រាង​លំបាក​បន្តិច​មែន តែ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់​ខ្លាំង​ណាស់ មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​មហាប្រសើរ ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​ប្រសើរ ទាំង​ការ​ទំនាក់ទំនង​ការងារ ទាំង​បញ្ហា​ប្រាក់​កាក់ រួម​ទាំង​បញ្ហា​ស្នេហា​ផង លោក​អ្នកមាន​តែ​ភាព​ជោគជ័យ និង​ការ​មានបាន ហើយ​មាន​លាភ​ធំ​ៗ​ជា​ច្រើន​ហូរ​ចូល​ជីវិត​អ្នក​ដូច​ទេវតា​ទម្លាក់​កំណប់​ឱ្យ​ដូច្នោះ​ដែរ ។

ឆ្នាំរកា អ្នក​កើត​ឆ្នាំរកា​ជីវិត​របស់​លោក​អ្នក​ពោរពេញ​ដោយ​លាភ​សំណាង​ខ្លាំងក្លា​ណាស់ ជា​ពិសេស​នោះ​គឺ​វាសនា​របស់​អ្នក​នា​ពេល​អនាគត​ប្រាកដ​ក្លាយជា​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម​ជាក់​ជា​មិន​ខាន ទោះបី​ពេល​នេះ​អ្នក​ជួប​ប្រទះ​នឹង​ការ​លំបាក​បន្ដិច​មែន តែ​កំ​បារម្ភ​អី​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​អស្ចារ្យ ហើយ​មាន​លាភ​ធំ​ៗ​ជា​ច្រើន​ហូរ​ចូល​មក​រក​ជាក់​ជា​មិន​ខាន​៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ