ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋប្រមាណ៤០នាក់ផ្ទុះការតវ៉ាខណៈអាជ្ញាធរ ប្រាប់ពីល្ងាច ព្រឹកឡើងនាំគ្នាចុះរុះរើផ្ទះពួកគាត់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​មិន​រៀបរយ​តាម​មាត់ទន្លេ ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ប្រមាណ​៤០​នាក់​បាន ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ ខណ្ឌ​ឬ​ស្សី​កែវ និង​សង្កាត់​ដែល​បាន​ប្រើ​កម្លាំង​ចុះ​ទៅ​រុះរើ​ផ្ទះ​របស់​ពួក​គាត់​ដោយ​ពុំ​បាន​ជូនដំណឹង​ជា​មុន​គ្រាន់តែ​ប្រាប់​ពី​ល្ងាច ព្រឹក​ឡើង​នាំ​គ្នា​ចុះ​ទៅ​រុះរើ​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​មិន​រៀបរយ​តាម​មាត់ទន្លេ ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ប្រមាណ​៤០​នាក់​បាន ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ ខណ្ឌ​ឬ​ស្សី​កែវ និង​សង្កាត់​ដែល​បាន​ប្រើ​កម្លាំង​ចុះ​ទៅ​រុះរើ​ផ្ទះ​របស់​ពួក​គាត់​ដោយ​ពុំ​បាន​ជូនដំណឹង​ជា​មុន​គ្រាន់តែ​ប្រាប់​ពី​ល្ងាច ព្រឹក​ឡើង​នាំ​គ្នា​ចុះ​ទៅ​រុះរើ​តែ​ម្តង ។

ការ​តវ៉ា​បាន​ផ្ទុះ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា និង​បន្ត​ដល់​វេលា​រសៀល ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​សំណង់​មិន​រៀន​រយ ស្ថិត​នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។ នៅ​ពេល​តវ៉ា​ប្រជាពលរដ្ឋ​បាន​រើ​អីវ៉ាន់​ចោល បញ្ឈឺ​អាជ្ញាធរ និង​សមត្ថកិច្ច​ផង​ដែរ ។

ការ​រុះរើ​ផ្ទះ​នេះ​ត្រូវ​បាន​គេ​បង្ហើប​ប្រាប់​អោយ​ដឹង​ថា ដើម្បី​យក​ដី​ប្រគល់​អោយ​ក្រុមហ៊ុន​មួយ​ព្រោះ​អាជ្ញាធរ​កំពុង​តែ​រុះរើ និង​ដោះស្រាយ​គោ​លន​យោ​បាលប​ណ្តើ​រហើយ ។

តាម​ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា ក្នុង​នាម​ជា​ម៉ែ ឪ មិន​គួរ​ធ្វើ​បែប​នោះ​ទេ ដោយ​អាជ្ញាធរ​បាន​មក​ប្រាប់​កាលពី​ល្ងាច ស្រាប់តែ​ព្រឹក​ឡើង បាន​ប្រើ​កម្លាំង​ចុះ​មក​រុះរើ​ផ្ទះ​របស់​ពួក​គាត់​តែ​ម្តង តើ​អោយ​ពួក​គាត់​ទៅ​រស់​នៅឯណា ? ។

ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា តំបន់​នោះ​ជា​តំបន់​ដែល​ផ្ទុះ​កូ​វី​ដដែល​ត្រូវ​បាន​បិទ​ខ្ទប់​ប្រមាណ​៣​ខែ​មក​ហើយ មិន​រកស៊ី ទទួលទាន​ស្រួលបួល​ផង ស្រាប់តែ​អាជ្ញាធរ​ចុះ​មក​រុះរើ​ផ្ទះ​ទៀត​។​ប្រជាពលរដ្ឋ បាន​ទ​ទួ​ច​សុំ​ដល់​សម្តេច តេ​ជោ ហ៊ុន​សែន ដូច​ជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ មេត្តា​ជួយ​ដោះស្រាយ រក​ទីជម្រក​អោយ​ពួក​គាត់​បាន​រស់នៅ​សមរម្យ​ផង ។

តាម​លោកស្រី រាជ ផា​វឿ​ន ចៅសង្កាត់ បានអោយ​ដឹង​ថា ផ្ទះ​ដែល ត្រូវ​រុះរើ​ចំនួន​៤១​ខ្នង ដែល​ជា​សំណង់​មិន​រៀបរយ ដែល​បាន​សង់​លើ​ដី​អតីត​តារាង​បាល ។ ការ​រុះរើ​នេះ​ដើម្បី​យក​ដី​ទុក​ប្រគល់​អោយ សាលា​រាជធានី​ភ្នំពេញ ទុក​អភិវឌ្ឍន៍​ធ្វើ​ជា​សួនច្បារ ។

ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​បាន​បង្ហើប​អោយ​ដឹង​ថា ការ​រុះរើ​នេះ ដើម្បី​យក​ដី​អោយ​ក្រុមហ៊ុន​មួយ ព្រោះ​អាជ្ញាធរ​កំពុង​តែ​ដោះ​ស្រាវ​គោលនយោបាយ​ដេញ​ប្រជាពលរដ្ឋ ដែល​ស្នាក់​នៅ​ដី​កំពង់​កាណូត​ផ្នែក​ខាងជើង​បណ្តើរ ៗ ដើម្បី​ទុក​ប្រគល់​អោយ​ក្រុមហ៊ុន បណ្តើ​រហើយ ។ នៅ​ពេល​ខាង​មុខ​ទៀត​នឹង​បន្ត​រុះរើ​សំណង់​ទាំងអស់ ដែល​នៅ​តាម​មាត់ទន្លេ ។

គួរ​បញ្ជាក់​ថា​ដី មាត់ទន្លេ​ចាប់ពី គល់​ស្ពាន​ជ្រោយចង្វារ​រហូត​ទៅ​ដល់​អតីត​សួនច្បារ​សូ​គី​ម៉ិច ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ កាលពី​ជំនាន់​លោក កែប ជុតិមា ទុក​ស្ថាបនា​សួរ​ច្បារ តែ​ឥឡូវ​បាន​ធ្លាក់​ទៅ​លើ​ក្រុមហ៊ុន​ឯកជន​ដ៏​មាន​អំណាច​មួយ ហើយ​កំពុង​តែ​ដោះស្រាយ និង​រុះរើ​បណ្តើរ ដើម្បី​យក​ដី​ប្រគល់​អោយ​ក្រុមហ៊ុន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ