ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃកើននៃប្រេងឥន្ធនៈធ្វើឲ្យប៉ះពាល់បន្ថែមលើជំងឺកូវីដដល់ក្រុមរកស៊ីផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាក់​យ៉ាង​ខ្លាំង​ពីលើ​បញ្ហា​កូ​វី​ដ​១៩ ចំពោះ​អ្នក​រកស៊ី​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពិសេស​អ្នក​រត់​ម៉ូតូឌុប ។ នេះ​បើ​តាម​ប្រធាន​សមាគម​ន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ។ លោក វន់…

រាជធានី​ភ្នំពេញ ៖ ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាក់​យ៉ាង​ខ្លាំង​ពីលើ​បញ្ហា​កូ​វី​ដ​១៩ ចំពោះ​អ្នក​រកស៊ី​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពិសេស​អ្នក​រត់​ម៉ូតូឌុប ។ នេះ​បើ​តាម​ប្រធាន​សមាគម​ន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ។

លោក វន់ ពៅ ប្រធាន​សមាគម​ន៍​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​យ៉ាង​ដូច្នេះ​ថា ៖«​ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​ពិតជា​ប៉ះពាល់​ដល់​ក្រុម​លោក​ជា​អ្នក​រកស៊ី​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពិសេស​នោះ​បន្ថែម​ពី​ករណី​កូ​វី​ដ​១៩ មួយ​ផ្នែក​ទៀត​» ។

លោក វន់ ពៅ បាន​បន្ត​ថា ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ពួក​យើង​ជា​អ្នក​រកស៊ី​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ ។ ពីព្រោះ​ថា ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ បាន​ប៉ះពាល់​មួយ​ហើយ​សម្រាប់​ពួក​យើង ។

លោក​ថា ៖«​អា​លូវ​នេះ​យើង​បាន​ប៉ះពាល់​មួយទៀត​យ៉ាង​ធ្ងន់ គឺ​តម្លៃ​ប្រេងឥន្ធនៈ​នេះ ពីព្រោះ​ថា ស្ថានភាព​ជំងឺ​កូ​វី​ដ​ប្រាក់​ចំណូល​ធ្លាក់​ចុះ អត់​មាន​អតិថិជន ឬ​ម៉ូយ​ដឹក ឬ​អ្នក​ប្រើប្រាស់ វេ​សា​ក្រៅ​ប្រព័ន្ធ​យើង​» ។ លោក​បាន​លើក​ឡើង​ថា គ្មាន​អតិថិ​ន​ប្រើប្រាស់​សេវា ឬ​ម៉ូយ​ដឹក​ហើយ​ប្រេង​ឡើង​ខ្ពស់​ទៀត​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ចំពោះ​ជីវភាព​របស់​ពួក​យើង ។ ក្នុង​នោះ​ប្រាក់​ចំណូល​គ្មាន​ចំណែក​ការ ចំណាយ​ច្រើន​សម្រាប់​ទំនិញ​វិញ​ឡើងថ្លៃ ។ ប្រេង​ឥ​ន្ធ​នេះ គឺ​បាន​ប៉ះពាល់​ចំបង​តែ​ម្តង​សម្រាប់​ក្រុម​លោក ។

ទោះបីជា​មានការ​បញ្ជាក់​ពី​ខាង​រាជរដ្ឋាភិបាល​ថា ការ​ឡើងថ្លៃ​ប្រេង​នេះ ទៅ​តាម​ទីផ្សារ​អន្តរជាតិ​ក្តី​លោក វន ពៅ បាន​អះអាង​ចំណុច​នេះ​រដ្ឋាភិបាល​អាច​ដោះស្រាយ​ដោយ​បញ្ចុះ​នាំ​ចូល និង​ពិភាក្សា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ប្រេង​ក្នុង​ស្រុកលើ​តម្លៃ​នេះ​បាន ។

លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​គិត​ថា បើ​រដ្ឋ​មាន​យន្តការ​ច្បាស់លាស់​ត្រឹមត្រូវ​ទាក់ទង និង​ប្រេងឥន្ធនៈ​នេះ គឺ​រដ្ឋ​អាច​ធ្វើ​បាន​ពីព្រោះ​ថា ឆ្នាំ​កន្លង​មក (២០២០) ប្រេង​អាច​ចុះ​ដល់​មួយ​លី​ត​ត្រឹម ២៨០០​រៀល ឬ​២៩០០​រៀល ឬ​២៥០០​រៀល ។ ហេតុ​អ្វី​ឆ្នាំ​នេះ​រដ្ឋ​ធ្វើ​មិន​បាន0x017d7 »​។

លោក វន់ ពៅ បាន​លើក​ឡើង​ទៀត​ថា ប្រេងឥន្ធនៈ គឺជា​បញ្ហា​ចំបង​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ពីព្រោះ​ថា អ្នក​ណា​ក៏​ប្រកប​អាជីវកម្ម និង​ប្រើប្រាស់​ប្រេងឥន្ធនៈ​នេះ​ដែរ ។ លោក​ថា​៖«​អី​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​នេះ​ជា​ចំណុច​ចំបង​របស់​ពលរដ្ឋ ដូច្នេះ​រដ្ឋ​ត្រូវ​មាន​យន្តការ អន្តរាគមន៍​រឿង​ប្រេង​នេះ​ជា​បន្ទាន់ ។ អ្វី​ដែល​រដ្ឋ​ដោះស្រាយ​គឺ​ការ​បន្ធូរ​បន្ថយពន្ធ​នាំ​ចូល និង​ករណី​ពន្ធ​លក់​ចេញ​ត្រូវ​បន្ធូរបន្ថយ លើស​នេះ​បើសិន​រដ្ឋ​មាន​លទ្ធភាព​អាច ឧបត្ថម្ភៈ​លើ​វិស័យ​ប្រេងឥន្ធនៈ​នេះ ខ្ញុំ​គិត​ថា​តម្លៃ​ប្រេង​នឹង​ចុះ​បាន​»​។

លោក​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋ​ធ្វើការ​ជជែក​ជាមួយ​ក្រុមហ៊ុន​ប្រេង​ទាំង ដើម្បី​ឲ្យ​ក្រុមហ៊ុន​ធ្វើ​សម្បទាន​ដល់​រដ្ឋាភិបាល ក៏​ដូច​ជា​ប្រជាជន​ក្នុង​ការ​រក្សា​តម្លៃ​កុំ​ឡើង​ខ្ពស់​បាន ។

ទាក់ទិន​នឹង​ការ​រកស៊ី​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន ពៅ​បាន​អះអាង​សមាជិក​លោក បច្ចុប្បន្ន​រកបាន​ក្នុង​មួយ​ថ្ងៃ​បាន​តែ​២​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ជា​មធ្យម ។ ចំនួន​នេះ​បើក​កាត់កង នឹង​ការ​ចាក់​សាំង​មួយ​ថ្ងៃមួយ​លី​ត្រ​ជិត​៥​ពាន់​រៀល បូក​ទាំង​ការ​ហូប​ចុក​ទៀត ជិត​អស់ គឺ​មាន​មិន​អាច​ទប់​នឹង​ការ​ចំណាយ​ក្នុង​គ្រួ​សារបាន​ទេ ។

ករណី​នេះ​មាន​តែ​រា​ជ្ឋា​ភិ បាល​ទេ​ក្នុង​ការ ទប់​កុំ​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ទើប​អាច​ជួយ​បាន​ខ្លះ​ចំពោះ​ពោះ​គាត់ ។ ជាមួយ​គ្នា​នោះ​ដែរ​ក្នុង​នាម ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ បាន​ស្នើ​រាជរ​ដ្ឋា​ភិ បាល​ជួយ​ពិភាក្សា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​មក​វិញ និង​សូម​ស្នើ​ពិនិត្យ​លើ ពន្ធ​នាំ​ចូល​ប្រេងឥន្ធនៈ និង​រដ្ឋ​គួរ​ឧបត្ថម្ភ​ចំពោះ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ។

ចំពោះ​ករណី​ចាក់​វ៉ាក់សាំង​វិញ​លោក​វន ពៅ​ក៏​បាន​ឲ្យ​ដឹង​ថា​សមាជិក​សេដ្ឋកិច្ច​ក្រៅ ប្រព័ន្ធ​របស់​លោក​បាន​ទៅ​ចាក់​បាន​៩៩​ភាគរយ​នៃ​សមាជិក​ទាំងអស់ ។

ទាក់ទិន​នឹង​ករណី​រក​ចំណូល​ដោយសារ​រត់​កង់​បី​លោក​ទិ​ត្យ​អ្នក​រត់​កង​បី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ដឹង​ហើយ​សព្វ​ថ្ងៃនេះ បងប្អូន​ប្រជា ពលរដ្ឋ​យើ ង​កំពុង​ជួប​បញ្ហា​ជម្ងឺ​កូ​វី​ដ​១៩ កំពុង​រាលដាល​ពី​កន្លែង​មូ​យ​ទៅ​កន្លែង​មួយ​ហើយ​មាន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​ជា រៀងរាល់ថ្ងៃ​មិន​ឈប់​ឈរ​ទេ ។ ហើយ​ប្រជា ពលរដ្ឋ​ក៏​ដូច​ជា​រូប​ខ្ញុំ​មិន​ហ៊ាន​ចេញ​ទៅ​ប្រ កប​មុខរបរ​ទេ ។

រីឯ​អ្នក​ប្រកប​មុខរបរ​វិញ គឺ លក់ទំនិញ​ពុំ​សូវ​ដាច់​ទេ​ដោយសារ​គ្មាន​អ្នកទិញ​ព្រោះ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ដើរ ចេញពីផ្ទះ​ដោយសារ​ខ្លាច​ឆ្លង​ជម្ងឺ​កូ​វី​ដ ។ ដូច្នេះ​ធ្វើ​ឲ្យ​គាត់​បាត់ប្រាក់​ចំណូល​រីឯ​ប្រ ជា​ពលរដ្ឋ​នៅផ្ទះ​ក៏​បាត់ប្រាក់​ចំណូល​ដែរ​ក្នុង​នោះ​ការ​រត់​កង​បី​ក៏​ប៉ះពាល់​គឺ​មិន​មាន​អ្នក​ជិះ​ដូច​មុន​ទេ​» ។ លោក​ថា បើ​យើង​ពិនិត្យ​មើល​ទំនិញ​នៅ​លើ​ទីផ្សារ ចាប់ពី​មាន​ជម្ងឺ​កូ​វី​ដ​១៩ ឆ្លង​មក​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ គឺ​ទំនិញ​នៅ​លើ​ទីផ្សារ​មានការ​ឡើងថ្លៃ​ជា​រៀងរាល់ថ្ងៃ​ស្ទើរ តែ​គ្រប់មុខ​ទំនិញ​ទាំងអស់ ។

លោក​បញ្ជាក់​ថា​«​យើង​ពិនិត្យ​មើល​តម្លៃ​ប្រង​សាំង​កាលពី​ឆ្នាំ​២០២០​តម្លៃ​ប្រេងសាំង​ចុះថ្លៃ​ត្រឹមតែ ៣២៥០​រៀល​ក្នុង​១​លី​ត្រ​ហើយ​ជម្ងឺ​កូ​វី​ដ កំពុង​តែ​ចាប់ផ្ដើម​ឆ្លង​ជា​បណ្ដើរ​ៗ​ចូល​ដល់ ឆ្នាំ​២០២១​ជម្ងឺ​កូ​វី​ដ​កាន់តែ​រាលដាល​ខ្លាំង​ឡើង​ៗ​ធ្វើ​ឲ្យ​ទំនិញ​ទីផ្សារ​កាន់តែ​ឡើងថ្លៃ ទៅ​ៗ​រីឯ​ប្រេងសាំង​ចាប់ផ្ដើម​ឡើងថ្លៃ​ជា​រៀង​រហូត​ដល់​សព្វថ្ងៃ​ឡើង​ដល់​៤១០០​រៀល​ក្នុង​១​លី​ត្រ​ស្រប​ពេល ដែល​ប្រជាពលរដ្ឋ​កំពុង​ខ្វះខាត​ជីវភាព រក​លុយ​មិន​បាន​លក់​អ្វី​មិន​ដាច់​ប្រជា​ពល រដ្ឋ​មិន​ហ៊ាន​ចេញពីផ្ទះ ព្រោះ​ខ្លាច​ជម្ងឺ​កូ​វី​ដ ។

សូម​ជម្រាប​ថា ក្រសួងពាណិជ្ជកម្ម​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បញ្ជាក់​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ គឺ​ធ្វើ​តាម​ទីផ្សារ​អន្តរជាតិ ហើយ​ក្រសួង​បាន​ធ្វើការ​គណនា​តាម​រូបមន្ត​ទូទៅ​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​លក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ