ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធានាសន្តិស្បៀងត្រូវបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធ ទឹក ផ្លូវ ភ្លើង និងហិរញ្ញវត្ថុ ដល់កសិករ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងព្រាងផែនទីបង្ហាញផ្លូវស្តីពី «ប្រព័ន្ធស្បៀងប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០៣០» ក្នុងគោលបំណងពង្រឹងប្រព័ន្ធស្បៀងនៅកម្ពុជាកាន់តែប្រសើរឡើង ។ នៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះឯកឧត្តម វេង សាខុន…

រាជធានីភ្នំពេញ ៖ កម្ពុជាកំពុងព្រាងផែនទីបង្ហាញផ្លូវស្តីពី «ប្រព័ន្ធស្បៀងប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០៣០» ក្នុងគោលបំណងពង្រឹងប្រព័ន្ធស្បៀងនៅកម្ពុជាកាន់តែប្រសើរឡើង ។ នៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកជាអនុសាសន៍ទុកជាធាតុចូលដល់អ្នកតាក់តែងគោលនយោបាល ដែលនៅក្នុងលោកបានស្នើឲ្យមានការបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្ម នូវទឹក ផ្លូវ ភ្លើង និងហិរញ្ញវត្ថុ ។ ឯកឧត្តមបានបញ្ជាក់ថា ការបង្កើនឥណទានកសិកម្មដែលមានការប្រាក់ទាប ព្រមទាំងគិតគូរអំពីសន្តិសុខស្បៀងសម្រាប់កសិករដែលងាយទទួលការរងគ្រោះ កសិករដែលមានផ្ទៃដីតូច ជាការចាំបាច់ ។ 

កន្លងមកក៍ធ្លាប់មានការលើកឡើងពីអ្នកជំនាញថា នៅក្នុងការជំរុញវិស័យកសិកម្មនៅកម្ពុជា ចាំបាច់ត្រូវមានទឹកសម្រាប់កសិករដាំដុះគ្រប់គ្រាន់ គ្រប់រដូវនិងគ្រប់កន្លែង រួមនឹងមានភ្លើងអគ្គិសនី ដែលមាតម្លៃទាប មានផ្លូវសម្រាប់ដឹកទំនិញ ដឹកកសិផល រួមនិងមានដើមទុនក្នុងការពង្រីកការដាំដុះហើយចុងក្រោយត្រូវមានទីផ្សារ ។ កាលពីពេលថ្មីៗនេះ អ្នកសេដ្ឋកិច្ចបានលើកឡើងថាវិស័យកសិកម្ម របស់កម្ពុជាមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងលើបរិមាណបានទេដោយសារកម្ពុជាមានផ្ទៃដីតូច អ្វីដែលអាចធ្វើបានកម្ពុជាគួរផ្តោតសំខាន់លើការដំាដុះដំណាំសរីរាង្គ ។ ផលិតផលសីរីរាង្គដែលមានតម្លៃខ្ពស់លើទីផ្សារ ។ 

លោកបណ្ឌិត គី សេរីវឌ្ឍន៍បានអះអាងវិស័យកសិកម្មរយៈពេលកន្លងមក មានកំណើនតែ 0,១% ប៉ុណ្ណោះក្នុងមួយឆ្នាំដែលទាមទារឲ្យមានការកែទម្រង់និងចូលរួមទំាងអស់គ្នា ។ លោកថា ទោះបីប្រទេសកម្ពុជាជាប្រទេសកសិកម្ម តែប្រទេសនេះនៅតែមានតួរលេខនាំចូលកសិផលពីប្រទេសជិតខាងកើននៅឡើយ ទោះបីនៅក្នុងដំណាក់កាលកូវីដ ១៩ នេះក្តី ។ តាមលោកបណ្ឌិតថា នៅឆ្នាំ ២០១៩ ប្រជាពលរដ្ឋកម្ពុជាម្នាក់មានចំណូលពីវិស័យកសិកម្ម ចំនួន ១ ៨៣៩ ដុល្លារ ហើយជាយុទ្ធសាស្រ្តរដ្ឋជំរុញឲ្យកើនដល់ ៤ ៦២៥ ដុល្លារនៅឆ្នាំ ២០៣០ ។ លោកបណ្ឌិតហាក់មិនមានសង្ឃឹមថា កម្ពុជាអាចនឹងសម្រេចយុទ្ធសាស្រ្តកសិកម្មឆ្នាំ ២០៣០ នោះ ។ 

ទោះយ៉ាងណាក្តីនៅក្នុងកិច្ចប្រជុំអន្តរក្រសួងនិយាយពីសន្តិសុខស្បៀងនោះ ឯកឧត្តម វេង សាខុន រ បានលើកឡើងថាកម្ពុជា មានអតិរេកស្បៀងតាំងពីទសវត្សរ៍ទី ៩០ មកម្លេះ ។ បច្ចុប្បន្ន កម្ពុជានាំចេញកសិផលសរុបក្នុងឆមាសទី ១ ឆ្នាំ ២០២១ មានកំណើនជាង ២ ៥៧ ១លានដុល្លារ ប្រមាណ ៨៤,៦៤% ក្នុងនោះកសិផលកើនឡើងចំនួន ១០៧,១៦% ។ សម្រាប់ឆ្នាំ ២០២១ គិតមកទល់ពេលនេះ ការដាំដុះសម្រេចបាន ៨៦,៨១% នៃផែនការជាង២,៦ លានហិកតា ។ 

«ក្រសួងបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ធ្វើយ៉ាងណារក្សាបាននិរន្តរភាពប្រព័ន្ធស្បៀងនៅឆ្នាំ ២០៣០ ដោយបានកំណត់ចក្ខុវិស័យប្រែក្លាយ កសិកម្មកម្ពុជា ជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ ចំណូល វិបុលភាព និងសុខុមាលភាព» នេះជាអះអាងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ