ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាតិ​ជា​ម្តាយ​តែង​គិតដល់​កូន​គ្រប់ពេល

2 ឆ្នាំ មុន

ជាតិ​ជា​ម្ដាយ​គ្រប់​រូប​មិន​ដែល​មាន​ម្ដាយ​ណា​ដែល​មិន​គិតដល់​កូន មិន​នឹក​កូន​នោះ​ទេ ម៉ែ​តែង​នឹក​កូន​គិត​កូន​រហូត​ហើយ​គ្រប់ពេល ព្រោះ​ម៉ែ​ស្រឡាញ់​កូន ម៉ែ​ត្រូវ​ការកូន ម៉ែ​មាន​បង្អែក​ជាទី​កក់ក្តៅ តែ​ពេល​ណា​ដែល​កូន​ឃ្លាតឆ្ងាយ​ពី​ម៉ែ ឬ​ពេល​ដែល​កូន​មិន​នៅ​ជិត​ម៉ែ​ម្តង​ៗ ក្នុង​ទ្រូង​ម៉ែ​តឹង​ណែន​ចង្អៀត ចង្អល់…

ជាតិ​ជា​ម្ដាយ​គ្រប់​រូប​មិន​ដែល​មាន​ម្ដាយ​ណា​ដែល​មិន​គិតដល់​កូន មិន​នឹក​កូន​នោះ​ទេ ម៉ែ​តែង​នឹក​កូន​គិត​កូន​រហូត​ហើយ​គ្រប់ពេល ព្រោះ​ម៉ែ​ស្រឡាញ់​កូន ម៉ែ​ត្រូវ​ការកូន ម៉ែ​មាន​បង្អែក​ជាទី​កក់ក្តៅ តែ​ពេល​ណា​ដែល​កូន​ឃ្លាតឆ្ងាយ​ពី​ម៉ែ ឬ​ពេល​ដែល​កូន​មិន​នៅ​ជិត​ម៉ែ​ម្តង​ៗ ក្នុង​ទ្រូង​ម៉ែ​តឹង​ណែន​ចង្អៀត ចង្អល់ អួលអាក់​ព្រោះ​ស្រឡាញ់​កូន ។

នេះ​ហើយ​ជា​បេះដូង​ម្តាយ ក្នុង​ចិត្ត​របស់​ម៉ែ​តែង​នឹករលឹក​គិតដល់​កូន​ជា​និច្ច តែ​ក្នុង​ចិត្ត​របស់​កូន​វិញ​មាន​គិតដល់​ម៉ែ​ដែរ​ទេ ? ក្នុង​ចិត្ត​របស់​កូន​ខ្លះ​មិន​ដែល​នឹកនា​ដល់​ម៉ែ​ឡើយ ទាល់តែ​កូន​ជួប​ឧបសគ្គ​ផ្សេង​ៗ ឬ​ទាល់តែ​មានការ​ងារ​ចង់​ឲ្យ​ម៉ែ​ជួយ ទើប​កូន​នឹក​ដល់​ម៉ែ កូន​ត្រូវការ​ម៉ែ កាល​កូន​មាន​ភាព​ស្រណុក​សុខ​ជា​កូន​មិន​គិតដល់​ម៉ែ​ទេ ចុះ​ហេតុ​អ្វី​ក៏​ចាំបាច់​ទាល់តែ​មានការ​ងារ​ចង់​ឲ្យ​ម៉ែ​ជួយ ទើប​នឹក​ដល់​ម៉ែ ម្ដេច​ក៏​មិន​នឹក​ម៉ែ​គ្រប់ពេល​ទៅ ។

តើ​កូន​មាន​ដឹង​ទេ​ថា គ្រប់ពេល​ដែល​ម៉ែ​នៅ​ម្នាក់ឯង ម៉ែ​តែង​នឹក​ដល់​កូន ម៉ែ​ចង់​ឲ្យ​កូន​របស់​ម៉ែ​មក​នៅ​ជិត​ម៉ែ នៅ​ជាមួយនឹង​ម៉ែ ហើយ​គ្រប់ពេលវេលា​ដែល​ម៉ែ​ជួប​នូវ​ទុក្ខ​លំបាក ជា​ពិសេស​ពេល​ដែល​ម៉ែ​ឈឺ គឺ​ម៉ែ​ត្រូវ​ការកូន​ខ្លាំង​ណា​ស់ ម៉ែ​ប្រាថ្នា​ចង់​ឲ្យ​កូន​មក​មើល​ម៉ែ ចង់​ឲ្យ​កូន​មក​ដើម្បី​ឲ្យ​ម៉ែ​ឃើញ​មុខ ព្រោះ​ម៉ែ​ត្រូវ​ការកូន ម៉ែ​ចង់​ឲ្យ​កូន​មក​នៅ​ជិត​​ម៉ែ បើ​កូន​គ្មាន​អ្វី​យក​មក​ជូន​ម៉ែ​ក៏​ហី​ទៅ​ចុះ ឲ្យ​តែ​កូន​មក​ឲ្យ​ម៉ែ​ឃើញ​មុខ ប៉ុណ្ណឹង ម៉ែ​សប្បាយចិត្ត​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ