ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះពួយ​បុក​ទាំង​ក្របី​ញី​ងា​.​ប់ មនុស្ស​ក៏​រង​គ្រោះ រថយន្ត​​២គ្រឿង​​ឆេះ​ខ្ទេច

1 ខែ មុន
  • សៀមរាប

រថយន្ត​ម៉ាក TRAILER បាន​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ក៏​ជ្រុល​ទៅ​បុក​សត្វ​ក្របី​ដែល​កំពុង​រត់​ឆ្លងផ្លូវ បណ្តាល​ឱ្យ​ក្របី​ងា​.​ប់​ភ្លាម​ៗ បន្ទាប់​មក​រថយន្ត​នោះ​ក៏​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ទៀត បណ្តាល​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឱ្យ​របួស​មនុស្ស​

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ម៉ាក TRAILER បាន​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ក៏​ជ្រុល​ទៅ​បុក​សត្វ​ក្របី​ដែល​កំពុង​រត់​ឆ្លងផ្លូវ បណ្តាល​ឱ្យ​ក្របី​ងា​.​ប់​ភ្លាម​ៗ បន្ទាប់​មក​រថយន្ត​នោះ​ក៏​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ទៀត បណ្តាល​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឱ្យ​របួស​មនុស្ស​ចំនួន​២​នាក់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទាំង​យប់​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០០​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៣៣០, ៣៣១ ស្ថិត​ក្នុងភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពក ខេត្តសៀមរាប​។

បើ​តាម​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​ម៉ាក TRAILER ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម 3A.8132 ហើយ​មាន​សណ្តោង​ស៊ឺ​មី​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ ភ​.​ព​4A.8127​មួយ​គ្រឿង បើកបរ​ដោយ​ឈ្មោះ អាំ ធា​រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចម្លាក់ ឃុំ​ក​ញ្ជូ ស្រុក​ឈ្លូ​ង ខេត្តក្រចេះ និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ជា​ប្អូនបង្កើត​ឈ្មោះ អាំ ដា​រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ហើយ​បាន​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ។

លោក​អធិការ​នគរបាល​ស្រុក​ពួក បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​នោះ​ក៏​បាន​បុក​ជាមួយ​សត្វ​ក្របី​ដែល​កំពុង​តែ​រត់​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​ធ្វើ​ឱ្យ​សត្វ​ក្របី​នោះ​ងា​.​ប់​ភ្លាម​ៗ​តែ​ម្តង ហើយ​រថយន្ត​បង្ក​ក៏​បន្ត​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​មួយទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​កំពង់ចាម 3B.0773 សណ្តោង​ស៊ឺ​មី​រ៉ឺ​ម៉ក​ពាក់​ផ្លា​ក​លេខ ភ្នំពេញ ប​4.A.29.47 ពណ៌​ខៀវ ដែល​បើក​ពី​លិចទៅ​កើត ចំណែក​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះ​បាន​ចុះ​គេចខ្លួន​បាត់​។ ក្រោយ​ពេល​រថយន្ត​ទាំង​២​គ្រឿង​នេះ បុក​គ្នា​ហើយ បណ្តាល​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​កណ្តាលផ្លូវ​តែ​ម្តង​។

លោក​អធិការ​បន្ត​ថា ករណី​ខាងលើ​នេះ បាន​បណ្តាល​ឱ្យ​របួស​មនុស្ស​ចំនួន​២​នាក់​បងប្អូន​បង្កើត គឺ​១-​ឈ្មោះ អាំ ធា​រី និង​២-​ឈ្មោះ អាំ ដា​រី ។ ហើយ​ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​ផង​ដែរ​។

លោក​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​ឆេះ​រថយន្ត​ខាងលើ​នេះ​ផង​ដែរ បាន​ធ្វើ​ឱ្យ​ខូចខាត​ថ​យន្ត​ទាំង​២​គ្រឿង​យ៉ាងធ្ងន់ធ្ងរ និង​ងា​.​ប់​ក្របី​ញី​១​ក្បាល​ទៀត​ផង​។ លោក​បញ្ជាក់​ទៀត​ថា ចំពោះ​មូលហេតុ គឺ​ដោយសារ​តែ​សត្វ​ក្របី​រត់​ឆ្លងផ្លូវ ហើយ​អ្នកបើកបរ​រថយន្ត TRAILER វិញ បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ហើយ​ក្នុង​ពេល​កំពុង​កើតហេតុ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្ត​មួយ​គ្រឿង បាន​ចេញ​ជួយ​អន្តរា​គន៍​ប្រើប្រាស់​ទឹក​អស់​៣​ឡាន ទើប​រលត់​ទាំងស្រុង​នៅ​ម៉ោង​២​និង​៣០​នាទី​យប់​កណ្តាលអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ខែកក្កដា​នេះ​។

បច្ចុប្បន្ន រថយន្ត​ឆេះ​ទាំង​២​គ្រឿង​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ពួក ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។ ចំណែក​អ្នក​របួស​ទាំង​២​នាក់ ក៏​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​ផង​ដែរ​៕