ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ទាំងនេះ​ជួយ​អ្នកមុន​ពេល​ក្លាយ​ខ្លួន​ជា​សហគ្រិន !

2 ឆ្នាំ មុន

នៅ​ក្នុង​ឆ្នាំ​ ២០២០ ចំនួន​អ្នក​ធ្វើ​អាជីវកម្ម​ខ្លួនឯង​បាន​កើនឡើង​យ៉ាង​គំហុ​ក ដូចនេះ​តើ​អ្នកដឹង​ទេ​ថា អ្នក​ត្រូវ​ត្រៀមខ្លួន​បែប​ណា​មុន​ពេល​អ្នក​ក្លាយ​ខ្លួន​ជា​សហគ្រិន​ម្នាក់ ​។ ខាងក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន សម្រាប់​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ម​ខ្លួនឯង ​៖ ទី​…

នៅ​ក្នុង​ឆ្នាំ​ ២០២០ ចំនួន​អ្នក​ធ្វើ​អាជីវកម្ម​ខ្លួនឯង​បាន​កើនឡើង​យ៉ាង​គំហុ​ក ដូចនេះ​តើ​អ្នកដឹង​ទេ​ថា អ្នក​ត្រូវ​ត្រៀមខ្លួន​បែប​ណា​មុន​ពេល​អ្នក​ក្លាយ​ខ្លួន​ជា​សហគ្រិន​ម្នាក់ ​។ ខាងក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន សម្រាប់​អ្នក​ចង់​ចាប់ផ្តើម​អាជីវកម្ម​ខ្លួនឯង ​៖

ទី​ ១) ហាន​ទទួលយក​ភាព​មិន​មាន​ស្ថេ​រ​ភាព​ ៖ មាន​ន័យ​ថា អ្វី​ៗ​ក៏​ដោយ​នឹង​អាច​ដូច​ការ​គិត​របស់​យើង​ទាំងស្រុង​នោះ​ទេ នៅ​ពេល​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ឬ​ត្រៀម​ក្លាយ​ខ្លួន​ជា​សហគ្រិន​ម្នាក់ នោះ​ប្រហែលជា​ប្រាក់ខែ​របស់​អ្នក​មិន​មាន​នោះ​ទេ ​។ ជា​រឿយ​ៗ​វា​អាច​ត្រូវការ​ពេលវេលា​យូរ​បន្តិច រហូត​អាជីវកម្ម​របស់​អ្នកមាន​ស្ថេ​រ​ភាព ។ របៀប​ដែល​អ្នក​បង់ប្រាក់​ឱ្យ​ខ្លួនឯង នឹង​ផ្អែក​លើ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន ​ឬ​អាជីវកម្ម​អ្នក ប្រសិនបើ​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​អ្នក រក​ចំណូល​មិន​ទាន់​បាន នោះ​ប្រាក់ខែ​របស់​អ្នក​ក៏​មិន​មាន​ដែរ​ ។ បន្ថែម​ពី​នេះ ប្រសិនបើ​អ្នក​មិន​មាន​ឆន្ទៈ ក្នុង​ការ​លះបង់​នូវ​របៀប​រស់នៅ និង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេង​ៗ (​ខ្ជះខ្ជាយ​) អ្នក​នឹង​មិន​អាច​បន្តដំណើរ​ទៅ​មុខ​បាន​នោះ​ទេ​ ។

ទី​ ២) ត្រូវ​តែ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង ​៖ ការ​សិក្សា​បាន​បង្ហាញ​ថា ម្ចាស់​អាជីវកម្ម​ដែល​តែងតែ​បន្ទាបខ្លួន និង​សម្រប​ខ្លួន​បាន​ល្អ​អាច​រក​ប្រាក់​ចំណេញ​ពី ១០ ទៅ​ ២៥ ​ភាគរយ ជាង​អាជីវកម្ម​ដែល​ក្រ​អើត​ក្រ​ទម (​សំដៅលើ​សេវាកម្ម​ល្អ ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​។​ល​។​)​ ។ មួយវិញទៀត​កង្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង ក៏​ជា​ឧបសគ្គ​ដល់​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​ឬ​អាជីវកម្ម​របស់​អ្នក​ដែរ​ ។ សូ​ម្បី​តែ​អ្នក​ខ្លួនឯង​មិន​មាន​ទំនុកចិត្ត​ផង តើ​អ្នក​អាច​ធ្វើ​ឱ្យ​និ​យោ​ជិ​ក និង​អតិថិជន​របស់​មាន​ទំនុកចិត្ត​លើ​អ្នក​យ៉ាងដូចម្តេច ? ​។ សហគ្រិន​មិន​គួរ​គិត ​និង​និយាយ​ភាព​អវិជ្ជមាន​ចំពោះ​ខ្លួនឯង​ និង​អ្នក​ដទៃ​នោះ​ទេ​ ។ ហើយ​អ្នក​ត្រូវ​តែ​គ្រប់គ្រង​ឱ្យ​បាន​នូវ​ការ​ភ័យ​ខ្លាច​របស់​ខ្លួន នៅ​ពេល​មាន​បញ្ហា​ប្រឈម​ម្តង​ៗ អ្នក​ត្រូវ​ប្រឆាំង​នឹង​គំនិត​អវិជ្ជមាន និង​ជំនួស​មក​វិញ​នូវ​ការ​គិត​វិជ្ជា​មាន​ជា​និច្ច​ ។

ទី​ ៣) ហាន​សម្រេចចិត្ត និង​មាន​ភាព​រហ័ស​ ៖ សហគ្រិន​ជោគជ័យ​ច្រើន​តែ​អាច​ធ្វើការ​សម្រេច​ចិត្តបាន​រហ័ស​និង​ត្រឹមត្រូវ​ ។ ដូច​ពាក្យ​គេ​តែងតែ​និយាយ​ថា ពេលវេលា​គឺជា​មាសប្រាក់​ ។ អ្នកដឹកនាំ​ពូកែ គឺជា​អ្នកធ្វើការ​សម្រេចចិត្ត​ដ៏​អស្ចារ្យ ហើយ​រង​ចាំ​ទាល់តែ​ប្រមូល​ទិន្នន័យ​ឱ្យ​បាន​ច្រើន​នោះ​ទេ ​។ ការ​សម្រេចចិត្ត​ចាប់ផ្តើម​ពី​រឿង​តូច​ៗ​និង​ញឹកញាប់ នោះ​យូរ​ទៅ​ៗ​វា​នឹង​ធ្វើ​ឱ្យ​ស៊ាំនឹង​ការ​សម្រេច​លឿន​ដោយ​មិន​ស្ទាក់ស្ទើរ​នោះ​ទេ ព្រោះ​វា​បាន​ធ្វើ​ឱ្យ​អ្នកមាន​សភាវគតិ និង​បទ​ពិសោធន៍​រួច​ហើយ​ ។ ដូចនេះ​ក្នុង​ជីវិត​នៃ​អនុវត្តន៍​ជាក់ស្តែង នឹង​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ ហើយ​វា​ថែម​ទាំង​ផ្តល់​មេរៀន​ឱ្យ​អ្នករៀន​ពី​កំហុស​ទៀត​ផង​ ។ ប្រសិនបើ​ការ​សម្រេចចិត្ត​មិន​ដំណើរការ​ដូច​អ្វី​ដែល​អ្នក​ចង់បាន សូមកុំ​បាក់ទឹកចិត្ត​ ។

ទី​ ៤) មាន​ចក្ខុវិស័យ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​វា ​៖ អ្នក​គួរ​ដឹង​ថា​ សហគ្រិន មិន​អាច​ធ្វើការ​ដល់​ម៉ោង​ចេញ ធ្វើ ​៥​ ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​រៀង​រាល់​ចុង​ស​ប្តា​ហ៍​ត្រូវ​តែ​ដើរ​លេង​នោះ​ទេ ​។ ជីវិត​ទាំងនេះ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​នៅ​ពេល​អ្នក​សម្រេចចិត្ត​ធ្វើ​ម្ចាស់​អាជីវកម្ម​ ។ អ្នក​ត្រូវ​ដឹង​ភាព​ខុស​គ្នា​រវាង​និយោជិត និង​និយោជក​ ។ អ្នក​ត្រូវ​តែ​មាន​ឆន្ទៈ​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា ដើរ​លើ​ផ្លូវ​របស់​អ្នក​ ។ មាន​ន័យ​ថា ​អ្នក​នឹង​លះបង់​ពេលវេលា​វិស្សមកាល ថ្ងៃ​ឈប់​សម្រាក និង​ចុង​ស​ប្តា​ហ៍ និង​ម៉ោង​ធ្វើការ អ​ញ្ចឹ​ង​ហើយ​បានជា​វា​ទាមទារ​ឱ្យ​អ្នក​មានការ​ប្តេជ្ញា​ខ្ពស់​ ។

ទី​ ៥) ផ្តោត​សំខាន់​លើ​ចំណុច​ល្អ​ៗ​របស់​អ្នក​ដទៃ ​៖ គំនិត​របស់​អ្នក ​គឺ​ល្អ ប៉ុន្តែ​ក៏​មិន​មាន​ន័យ​ថា ​ល្អ​ទាំង​អស់នោះ​ទេ ដូចនេះ​ប្រសិនបើ​អ្នក​ក្លាយ​ខ្លួន​ជា​ម្ចាស់​សហគ្រិន អ្នក​គួរ​រៀន​ពី​គំនិត​របស់​អ្នក​ដទៃ​ដែល​ល្អ និង​ធ្វើ​ឱ្យ​អ្នក​រីក​ចម្រើន ​។ និយាយ​រួម​មិន​មាន​នរណា​ល្អ​គ្រប់​ដប់​នោះ​ទេ ដូចនេះ​អ្វី​ដែល​អ្នក​ត្រូវ​ដឹង សហគ្រិន​គួរ​ស្តាប់​យោបល់​និង​គំនិតល្អ​ៗ​របស់​ដទៃ ឬ​អតិថិជន (​បញ្ជាក់​គំនិត ​និង​យោបល់ ដែល​អ្នក​គិត​ថា​ធ្វើ​ឱ្យ​អាជីវកម្ម​រីក​ចម្រើន និង​ទទួលយក​ដោយ​ការ​គិតពិចារណា​) ​។ អ្នកជំនាញ​បាន​ណែនាំ​ថា អ្នក​គួរតែ​មាន​ទំនាក់ទំនង​ល្អ​ផង​ដែរ ជាមួយ​មនុស្ស​គ្រប់​ប្រភេទ​ និង​រៀន​យល់​អំពី​ពួក​គេ​ ។ ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ វា​ជា​ស្ពាន​សម្រាប់​ចម្លង​អ្នក​ឱ្យ​ទទួល​បាន​ភាព​ជោគជ័យ និង​មនុស្ស​ជា​ច្រើន​បាន​ស្គាល់​អ្នក​ ។

ទី ​៦) មានការ​អត់ធ្មត់​ខ្ពស់ ​៖ ធម្មតា ប្រសិនបើ​យើង​ចាប់ផ្តើម​ដំបូង​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ទេ នោះ​ប្រាកដ​ណាស់​ថា ​អ្នក​មិន​អាច​បោះបង់​ចោល​បាន​ទេ អ្នក​ត្រូវ​មានការ​អត់ធ្មត់​ខ្ពស់ និង​ការ​រង​ចាំ​ពេលវេលា​ដ៏​ល្អ​មួយ និង​មានការ​គិតពិចារណា​រកហេតុ​និង​ផល ដើម្បី​បន្ត​អាជីវកម្ម​ឬ​ធ្វើ​ឱ្យ​អាជីវកម្ម​ប្រសើរ​ឡើង ​។ អ្នក​ត្រូវ​ដឹង ចង់បាន​ភាព​ជោគជ័យ​មិន​ងាយស្រួល​នោះ​ទេ ដូចនេះ​ហើយ​បានជា​សហគ្រិន​គួរ​ត្រៀម នៅ​ពេល​អ្នក​ធ្វើ​អាជីវកម្ម​ខ្លួនឯង វា​អាច​ចំណាយពេល​ជា​ច្រើន​ឆ្នាំ នៃ​ការ​លះបង់​ប្រកបដោយ​និរន្តរភាព និង​ការ​ខិតខំ ដើម្បី​ក្លាយជា​នាយក​ប្រតិបត្តិ ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ ៕ ប្រភព ៖ Forbes

អត្ថបទសរសេរ ដោយ