ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រកឃើញ​​ហើយ! បុរស​ម្នាក់​​ជិះម៉ូតូ​រ៉ឺម៉ក​ហ.ក់​ពីលើ​ស្ពាន​​​ជ្រោយចង្វាកាលពី៤ថ្ងៃមុន​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស.ព​បុរស​ម្នាក់​ដែល​គេ​អះអាង​ថា បាន​លោ.តទឹកពីលើ​ស្ពាន​ជ្រោយចង្វារ​កាលពី​៤​ថ្ងៃមុន ​ត្រូវ​បាន​ប្រពល​រដ្ឋ​

រាជធានី​ភ្នំពេញ ៖ ស.ព​បុរស​ម្នាក់​ដែល​គេ​អះអាង​ថា បាន​លោ.តទឹកពីលើ​ស្ពាន​ជ្រោយចង្វារ​កាលពី​៤​ថ្ងៃមុន ​ត្រូវ​បាន​ប្រពល​រដ្ឋ​ប្រទះ​ឃើញ​អណ្តែត​ទឹក​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០២១ នៅ​ចំណុច​តាម​ដង​ទន្លេសាប​ ​ស្ថិត​ក្នុង​​ភូមិ​ព្រែក​តា​សេក ក្នុង​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ គួររំលឹកថា បុរស​ម្នាក់ លោត​ទឹកស​ម្លា​.​ប់​ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ បន្សល់​ទុក​តែ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក និង​ស្បែកជើង

ស.ព​បុរស​​រងគ្រោះ​​​មួយ​រូប​​ខាងលើ​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​អោយ​ដឹង​ថា ឈ្មោះ​ងួ​ន កក្កដា​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ជា​​កម្មករ​ដឹក​ជញ្ជូន មាន​លំនៅ​ស្នាក់​នៅ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។

តាម​​ប្រភពពី​ក្រុម​គ្រួសារ​​បាន​អោយ​​​ដឹង​ថា ​បុរស​រងគ្រោះ​រូ​ប​នោះ​មាន​ជំងឺ​ស​រ​សៃ​ប្រសាទ​អស់​រយៈពេល​២​ឆ្នាំ​កន្លង​មក​ហើយ​ លុះ​​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី​១៨ ​ខែកក្កដា​ បុរសរងគ្រោះ​ក៏បាន​បើក​ម៉ូតូសណ្តោង​រ៉ឺ​ម៉ក​ចេញទៅ ដោយនិយាយ​ថា ​​ទៅ​​ទិញ​ខោអាវ​ រួច​ក៏​បាត់​រហូត​ ក្រោយមក ទើប​ក្រុមគ្រួសារ​ដឹង​ថា​ ​បុរសរងគ្រោះ​មក​លោ.តទឹក​ពីលើស្ពានជ្រោយចង្វា​បែបនេះតែម្តង​​។

តាម​ប្រភព​​ព័ត៌មាន​​បាន​អោយ​ដឹង​ថា ស.ព​បុរសរងគ្រោះខាងលើ​​បាន​អណ្តែត​តាំងពី​យប់​ថ្ងៃ​ទី​២០ ​ខែកក្កដា​ តែ​រសាត់​តាម​ខ្យល់​និង​ទើបតែ​ចូល​ខាង​នៅ​ថ្ងៃនេះ​។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១​ មានករនី​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូសណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ទៅ​លោ.តទឹក​ពីលើ​ស្ពាន​ជ្រោយចង្វារ ស្ថិត​​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយ​បាន​លិច​បាត់​ទៅ​ក្នុង​ទន្លេ​ ដោយ​បន្សល់​ទុក​តែ​ស្បែកជើង១គូ​ និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយគ្រឿង​​នៅ​លើ​ស្ពាន​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រងគ្រោះ​រូប​នោះ​បាន​ជិះ​ម៉ូតូ​ស​ណ្តោ​ង​រ៉ឺ​ម៉ក​មួយ​គ្រឿង ពាក់​ស្លាក​លេខ សៀមរាប 1E-2599 ធ្វើ​ដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វារ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​​នៅ​ពេល​ជិត​ដល់​កណ្តាល​ស្ពាន​ក៍បាន​ឈប់​ រួច​បុរស​រូប​នោះ​បាន​ចុះ​ពីលើ​ម៉ូតូ​ ​ហើយ​​លោត​​ចូល​​ទៅ​ក្នុង​ទន្លេ​លិច​បាត់​​តែម្តង​ ។ ​​លុះ​​រយៈ​ពេល​៤​ថ្ងៃ​ក្រោយមក ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស.ព​បាន​អណ្តែត​ទឹក​ និង​រសាត់​តាម​ខ្យល់​នៅ​ដល់​ជិត​សាលាសង្កាត់​ព្រែក​តា​សេក​ មាន​ចំងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ​ពី​ស្ពាន​ជ្រោយចង្វារ​។

បច្ចុប្បន្ន ស.ព​បុរសរងគ្រោះ​ខាងលើ​ត្រូវ​បាន​នគរបាល​ចាត់ចែង​អូស​ឡើង​ច្រាំង​ ដើម្បី​ត្រួត​ពី​និត្យ ​និង​ប្រគល់​អោយ​ក្រុម​គ្រ​សារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ