ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្គ្រាម​ក្មេង​ទំនើង​០៣​សមរភូមិនៅក្នុង​បាត់​​ដំបង

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​ក្មេង​អន្ធពាល​ចំនួន​១២​នាក់ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ក្នុង​សមរភូមិ​ចំនួន​០៣ ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​រយៈពេល​០២​ថ្ងៃ​កន្លង​មកនេះ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​២១ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា នេះ…

ខេត្តបាត់ដំបង ​៖ ក្រុម​ក្មេង​អន្ធពាល​ចំនួន​១២​នាក់ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ក្នុង​សមរភូមិ​ចំនួន​០៣ ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​រយៈពេល​០២​ថ្ងៃ​កន្លង​មកនេះ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​២១ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា នេះ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង ដែល​ទ​ទូល​បញ្ជា​ពី​លោកស្នងការ​ខេត្ត ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ច្បាំង​គ្នា​យ៉ាង​ឃោ​រឃៅ​ទាំង​ចំនួន​០៣​លើក​ផ្ទូ​ន​ៗ​គ្នា​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ទ​នើ​ង​ចំនួន​១២​នាក់ ដែល​កម្លាំង​របស់​លោក​បង្ក្រាប​បានជា​បន្តបន្ទាប់​នេះ គឺពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស​ដាច់​ដោយឡែក​ៗ​ពី​គ្នា តែ​ពួក​គេ​ជា​បក្សពួក​តែ​មួយ ប៉ុន្តែ​ដាក់​ឈ្មោះ​ឬ​ដាក់​រហស្ស​នាម ក្រុម​ផ្សេង​ៗ​គ្នា​សម្រាប់​សម្គាល់​ ។ លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ពួក​នេះ​មាន​ច្រើន​ក្រុម​ណាស់ តែ​ពេល​មាន​ជម្លោះ​ជាមួយ​ភាគី​ផ្សេង ពួក​គេ​បាន​កេណ្ឌ​គ្នា​ប្រមូល​ពី​តាម​ក្រុម​នានា ដើម្បី​តាម​កាប់​ទៅ​លើ​ក្រុម​នោះ​។

ដោយឡែក ​ជន​អន្ធពាល​១២​នាក់ ដែល​កម្លាំង​របស់​លោក​ឃាត់ខ្លួន​នេះ គឺ​បាន​ប្រព្រឹត្ត​ចំនួន​០៣​កន្លែង បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ៗ​ទៀត​របួស​សរុប​ចំនួន​០៣​នាក់ តែ​ពេល​នេះ​ មន្ត្រី​របស់​លោក​បាន​និង​កំពុង​ដឹក​ជញ្ជូន​ពួក​គេ​ទៅ​កាន់​សាលាដំបូង​ខេត្ត​ជា​បន្ត​បន្តា​ប់ តាំងពី​ថ្ងៃ​ទី​២១ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ព្រោះ​តំណាង​អយ្យការ​មិន​ទាន់​បញ្ចប់​ការ​សាកសួរ​ក្រុម​ជនសង្ស័យ​នៅឡើយ ​។ យោង​តាម​ព្រឹ​ត្ត​ហេតុ​ទាំង​០៣​ករណី ដែល​មន្ត្រី​ជំនាញបាន​រាយ​ការ​ណ៍ គឺ សង្គ្រាម​ក្មេង​ទំនើង​នេះ បាន​ផ្ទុះ​ឡើង​លើក​ទី​១ នៅ​វេលា​ជិត​ពាក់កណ្ដាល​អា​ធ្រា​ត្រ យប់​ថ្ងៃ​ទី​១៨ កក្កដា នៅ​ត្រង់​ចំណុច​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​។

ក្រុម​ជន​ដៃដល់​ដែល​មាន​គ្នា​ច្រើន​ប្រដាប់​ដោយ​កាំបិត​និង​ដុំ​ថ្ម បាន​ជិះ​ដេញ​កាប់​ទៅ​លើ​ភាគី​សត្រូវ​របស់​ខ្លួន​ដែល​មាន​គ្នា​តិច បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ឈ្មោះ ឆេ វិសាល អាយុ​១៩​ឆ្នាំ របួស​ស្ទើរ​ដាច់​កដៃ​ម្ខាង លុះ​នៅ​រសៀល​ថ្ងៃ​ទី​១៩ កក្កដា កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ដាំ​ដល់​បាន​ចំនួន​០៥​នាក់​។ បើ​តាម​របាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ជន​ទាំង​០៥​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១​ឈ្មោះ តាំ សម្បត្តិ ហៅ ខ្ទើយ អាយុ​១៦​ឆ្នាំ ២​ឈ្មោះ ស៊ន កក្កដា ហៅ សាក់ អាយុ​១៩​ឆ្នាំ ៣​ឈ្មោះ ឆ​ន ឈាង​អី ហៅ ឆៃ អាយុ​១៦​ឆ្នាំ ៤​ឈ្មោះ នួន រាជធានី ហៅ ប៉ោក អាយុ​១៦​ឆ្នាំ និង ៥​ឈ្មោះ លេ​ត ខេមរា ហៅ តុង អាយុ​១៦​ឆ្នាំ រីឯ​បក្សពួក​មួយ​ចំនួន​ទៀត​កំពុង​សម្ងំ​លាក់ខ្លួន​។

ករណី​លើក​ទី​២ បាន​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​១៨ កក្កដា នៅ​ចំណុច​ភូមិ​ភ្នំ​គល់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ដែល​បង្ក​ឡើង​ដោយ​ពួកក្មេង​ទំនើង​មួយ​ក្រុម ដែល​ជា​បក្សពួក​ក្រុម​ខាងលើ​ដែរ បាន​តាម​ដេញ​កាប់​ទៅ​លើ​យុវជន​០៣​នាក់ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ឈ្មោះ ឈាន សា​ឃី​ម អាយុ​២០​ឆ្នាំ​រង​របួស​ចំនួន​០៣​កន្លែង លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បាន​ក្រុម​ជន​ដៃដល់​បាន​ចំនួន​០៦​នាក់​។ នៅ​ក្នុង​របាយ​ការ​ណ៏ ជន​ទាំង​០៦​នាក់​មាន ១​ឈ្មោះ គេង សុ​ថេ​ត អាយុ​១៧​ឆ្នាំ ២​ឈ្មោះ ម៉ៅ ប៊ុ​ន​យ៉ុ​ង អាយុ​១៧​ឆ្នាំ ៣​ឈ្មោះ ភ័​ណ្ឌ សំភេទ អាយុ​១៥​ឆ្នាំ ៤​ឈ្មោះ រិ សា​រ៉ា​ក់ ហៅ​ប៉ោត អាយុ​១៧​ឆ្នាំ ៥​ឈ្មោះ វ័យ រ៉ា​វី​ន អាយុ​២០​ឆ្នាំ និង ៦​ឈ្មោះ យឿ​ន វ៉ា​ន់​ថៃ អាយុ​១៨​ឆ្នាំ​។

ដោយឡែក​ សង្គ្រាម​លើក​ទី​៣ រវាង​ពួកក្មេង​ទំនើង​០២​ក្រុម បាន​កើតឡើង​នៅ​កណ្ដាលថ្ងៃត្រង់ ថ្ងៃ​ទី​២០ កក្កដា ដែល​បាន​ពើប​ប្រយុទ្ធ​គ្នា​យ៉ាង​ក្ដៅ​គគុក ត្រង់​ចំណុច​ភូមិក​ន្ទឺ​២ ឃុំ​បាណ​ន់ ស្រុក​បាណ​ន់ ដដែល​។ កាល​ចំបាំង​លើក​ទី​៣​នេះ ភាគី​ម្ខាង​ៗ​មាន​ចំនួន​០៣​នាក់​ប្រដាប់​ដោយ​កាំបិត​ខ្វែវ កាំបិតប៉័ងតោ និង ពូថៅ តែ​សមត្ថកិច្ច​ដកហូត​បាន​ទាំង​កាំភ្លើង​ច្នៃ​១​ដើម​ផង​។ នៅ​ក្ន​ង​បាយ​ការ​ណ៏ ក្រោយ​បញ្ចប់សង្គ្រាម កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ធ្វើការ​ស្រាវជ្រាវ តាម​ឃាត់ខ្លួន​ភាគី​ដែល​ច្បាំង​ឈ្នះ​បាន​ម្នាក់ ដែល​ជា​មេខ្លោង គឺ​ឈ្មោះ ម៉ា ចិ​ទ្រី ហៅ ស អាយុ​១៨​ឆ្នាំ នៅ​ស្រុក​ឯក​ភ្នំ ដែល​ជា​បក្ស​ក្រុម​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​០២​ករណី​ខាងលើ​។

ដោយឡែក​ភាគី​ដែល​ចាញ់​ចំនួន​០៣​នាក់​ដែរ មាន​ម្នាក់​រង​របួសធ្ងន់​ចំនួន​០៣​កន្លែង តែ​គេ​មិន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ​។ លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ក្រុម​ជន​អន្ធពាល​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​០៣​ករណី​ខាងលើ​នេះ សុទ្ធតែ​មាន​រហ័ស​មាន ឬ ឈ្មោះ​សម្គាល់​ក្រុម ឬ បក្ស​របស់​ពួក​គេ​នីមួយ​ៗ​។ បក្សពួក​ក្រុម​ទាំងនេះ មាននៅ​តាម​បណ្ដា​ស្រុក​នានា និង នៅ​ក្នុង​ក្រុង​បាត់ដំបង ផង​។ ពួក​គេ​បាន​ណាត់​ប្រមូល​ម្ដុំ​គ្នា នៅ​ពេល​មាន​ក្រុម​ណាមួយ មាន​ជម្លោះ​ជាមួយ​ក្រុម​ផ្សេង រួច​តាម​កាប់​ចាក់​ទៅ​លើ​ក្រុម​នោះ​តែ​ម្ដង​។ បើ​តាម​លោក​គឹ​ម​សុង បាន​ប្រាប់​ថា ឈ្មោះ​ឬ​រហ័ស​មាន​សម្រាប់​សម្គាល់​ក្រុម​ពួក​គេ​នីមួយ​ៗ​មាន​ដូច​ជា « ក្រុម​ប៊ួ​យ​ស័​រ ក្រុម​ហា​យ​វេ​បា​ហៃ ក្រុម​ហា​យ​វេ​បាណ​ន់ និង មាន​១​ក្រុម​ទៀត​នៅ​ស្រុក​កំ​រៀង​»​។

ពួក​គេ​បាន​សហការ​គ្នា​ល្អ​ណាស់ ពេល​ចេញ​ធ្វើ​សកម្មភាព​ម្ដង​ៗ ហើយ​ពេល​ខ្លួន​ពួក​គេ​បាន​កេណ្ឌ​គ្នា​ទៅ​បង្ក​សង្គ្រាម​ជាមួយ​ពួកក្មេង​ទំនើង​ដល់​ខេត្ត​ប៉ៃលិន​ទៀត​ផង ដេ​ល​មាន​ម្នាក់​ធ្លាប់​ប្រឡូក​ក្នុង​សង្គ្រាម​ក្មេង​ទំនើង​ស្ទើរ​រាប់​ភ្លេច រហូត​ដល់​អ្នកខ្លះ​មិន​ចាំ​សមរភូមិ​ដែល​ខ្លួន​ធ្លាប់​ប្រយុទ្ធ​ទៀត​ផង​។ ប៉ុន្តែ​យ៉ាងណា លោក​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រូប​នេះ បាន​និយាយ​ថា ជន​ទាំង​១២​នាក់ ដែល​កម្លាំង​ការិយាល័យ​ជំនាញ​​របស់​លោក ឃាត់ខ្លួន​បាន​ពេល​នេះ​ត្រូវ​លោកស្នងការ​ខេត្ត បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ដែល​ពេល​នេះ​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តំណាង​អយ្យការ​សាកសួរ​នៅឡើយ​។ ជាមួយនឹង​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​ពួក​ជន​អន្ធពាល​ខាងលើ​នេះ តុលាការ​គួរតែ​ដាក់ទោស​ទណ្ឌ​ទៅ​លើ​ក្រុម​ជន​អន្ធពាល​បាត​សង្គម​ទាំងនេះ​ឲ្យ​បាន​តឹងតែង​បន្តិច ព្រោះ​ក្រុម​នេះ​បាន​បង្កចលាចល​សម្បើម​ណាស់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

គេ​សង្កេត​ឃើញ​បច្ចុប្បន្ន​នេះ​មាន​បញ្ហា​ចំនួន​០៣ ដែល​លេចធ្លោ​ជាងគេ បាន​និង​កំពុង​រារាំង និង ធ្វើ​ឲ្យ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ដល់​គោលនយោបាយ «​ភូមិ ឃុំ​មាន​សុវត្ថិភាព​» ដែល​ជា​គោលនយោបាយ​ដ៏​ធំ​ចម្បង​របស់​រាជរដ្ឋាភិបាល​។ បញ្ហា​ទាំង​០៣​នោះ​មាន « សកម្មភាព​ពួក​ប្រព្រឹត្ត​បទ​ល្មើស​គ្រឿងញៀន សកម្មភាព​ជន​ប្រព្រឹត្ត​អំពើ​ចោរកម្ម និង សកម្មភាព​ក្រុម​ក្មេង​ទំនើង​» នេះ​តែ​ម្ដង​។ ក្រុម​ជន​អន្ធពាល ឬ ជន​សង្គម​ងងឹត​ទាំង​០៣​ប្រភេទ​នេះ កំពុង​បង្កក្ដី​បារម្ភ​ខ្លាំង​បំផុត​សន្តិភាព​សង្គម ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​ឈាន​ដល់​ការ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​អនុវត្ត​នូវ​គោលនយោបាយ​«​ភូមិ ឃុំ​មាន​សុវត្ថិភាព​» ដែល​ជា​គោលនយោបាយ​ដ៏​ចម្បង​របស់​រាជរដ្ឋាភិបាល​។ សត្រូវ​ទាំង​០៣​នេះ បាន​និង​កំពុង​បង្ក​ការ​អុកឡុក ស្ទើរ​គ្រប់​ទីកន្លែង មិន​ថា នៅ​ក្នុង​ក្រុង​ឬ​នៅ​តាម​បណ្ដា​ស្រុក​នានា​នោះ​ទេ​។

រីឯ​ការ​ទប់ស្កាត់​ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នៅ​តាម​បណ្ដា​ស្រុក​ឬ​នៅ​ក្នុង​ក្រុង ហាក់​មាន​ភាព​កម្សោយ​យ៉ាង​ខ្លាំង​។ បើ​ពិនិត្យ​លើ​កិច្ច​ប្រតប​ត្តិ​ការ​បង្ក្រាប​បទល្មើស​ជាក់ស្ដែង គឺ ពឹងផ្អែក​ទាំង​ស្រុក​តែ​ទៅ​លើ​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត​តែ​ប៉ុណ្ណោះ រីឯ​កម្លាំង​តាម​បណ្ដា​ស្រុក ឬ ក្រុង គឺ «​ចប់​» បាន​ត្រិ​ម​ល្អមើល ពេល​ខ្លះ​ឃុំ​ឃិ​ត​គ្នា​លាក់បាំង​បទល្មើស​ដែល​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន មិន​រាយ​ការ​ណ៏​ជួន​ថ្នាក់លើ​ទៀត​ផង​៕ ​

អត្ថបទសរសេរ ដោយ