ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របី​មាឌធំ​តែ​មិន​អាច​ផ្តាច់ចំណង​ដែល​ម្ចាស់​ចងបាន

2 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​ធម្ម​ទស្សន៍ អ្នកប្រាជ្ញ​បាន​ធ្វើការ​ប្រៀបធៀប​យ៉ាងនេះ​ថា ក្របី​មាឌធំ​ប៉ុន្តែ​មិន​អាច​ផ្តាច់ចំណង ដែ​ល​ម្ចាស់​វា​ចងបាន ព្រោះតែ​គិត​ថា​ខ្លួន​ធ្លាប់តែ​ត្រូវ​បាន​គេ​ចង​រើ​មិន​រួច​តាំងពី​តូច​មក​ទៅ​ហើយ លុះដល់​ពេល​ខ្លួន​ធំធាត់ ព្រមទាំង​មាន​កម្លាំង​ពលំ​ខ្លាំងក្លា​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​រើបម្រះ​ដើម្បី​ផ្តាច់ចំណង​នោះ​បាន​ដដែល ។ នេះ​គឺ​មក​ពី​ជាប់​ផ្នត់គំនិត​នៃ​ទំនៀមទម្លាប់​តាំងពី​តូច​ដែល​ខ្លួនឯង​ធ្លាប់​ប្រកាន់​មាំ​មក​យ៉ាងណាមិញ…

នៅ​ក្នុង​សៀវភៅ​ធម្ម​ទស្សន៍ អ្នកប្រាជ្ញ​បាន​ធ្វើការ​ប្រៀបធៀប​យ៉ាងនេះ​ថា ក្របី​មាឌធំ​ប៉ុន្តែ​មិន​អាច​ផ្តាច់ចំណង ដែ​ល​ម្ចាស់​វា​ចងបាន ព្រោះតែ​គិត​ថា​ខ្លួន​ធ្លាប់តែ​ត្រូវ​បាន​គេ​ចង​រើ​មិន​រួច​តាំងពី​តូច​មក​ទៅ​ហើយ លុះដល់​ពេល​ខ្លួន​ធំធាត់ ព្រមទាំង​មាន​កម្លាំង​ពលំ​ខ្លាំងក្លា​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​រើបម្រះ​ដើម្បី​ផ្តាច់ចំណង​នោះ​បាន​ដដែល ។

នេះ​គឺ​មក​ពី​ជាប់​ផ្នត់គំនិត​នៃ​ទំនៀមទម្លាប់​តាំងពី​តូច​ដែល​ខ្លួនឯង​ធ្លាប់​ប្រកាន់​មាំ​មក​យ៉ាងណាមិញ បុថុជ្ជន​ទាំ​ងឡាយ​ដែល​មិន​អាច​ផ្តាច់ចំណង​របស់​មារ​បាន ព្រោះ​គិត​ថា​ខ្លួន​ជា​បុថុជ្ជន​ពេញ​ដោយ​កិលេស ដូច្នេះ​ត្រូវ​តែ​ជាប់​ចំណ​ង​របស់​មារ​អ៊ីចឹង​ហើយ សូ​ម្បី​តែ​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​រៀន ស្តាប់ គិត និង​ចម្រើន​ភាវនា​បាន ដើម្បី​ផ្តាច់ចំណង​របស់​មារ​នោះ​លុះ​ក្នុង​ព្រះ​និព្វាន​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​ផ្តាច់ចំណង​របស់​មារ​បាន​ដដែល ។

នេះ​ក៏​មក​តែ​ពី​ជាប់​ផ្នត់គំនិត​នៃ​ទំនៀមទម្លាប់ ដែល​ខ្លួន​ធ្លាប់​បាន​សន្សំទុក​ក្នុង​សន្តាន​រឿយ​ៗ​មក​ហើយ​ក្នុង​សង្សារវដ្ត​ក៏​យ៉ាងនោះ​ដែរ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ