ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ ជាឱកាសសម្រាប់ក្រុមប្រកបរបរតូចតាចដំឡើងថ្លៃសេវា និងទំនិញ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពាក្យ«កូវីដ ១៩» បានក្លាយជា​ពាក្យពេញនិ​យម​សម្រាប់ក្រុ​មអាជីវករតូ​ចតាចក្នុងលក់​ដំឡើ​ងថ្លៃទំ​និញ​ ឬ​សេវា ពីភ្ញៀវដោយសារ ដូចជាក្រុមលក់បន្លែផ្លែឈើ ត្រីសាច់ ចល័ត…

រាជធានីភ្នំពេញ ៖ ពាក្យ«កូវីដ ១៩» បានក្លាយជា​ពាក្យពេញនិ​យម​សម្រាប់ក្រុ​មអាជីវករតូ​ចតាចក្នុងលក់​ដំឡើ​ងថ្លៃទំ​និញ​ ឬ​សេវា ពីភ្ញៀវដោយសារ ដូចជាក្រុមលក់បន្លែផ្លែឈើ ត្រីសាច់ ចល័ត ក្រុមហ៊ុនអ្នករត់កង់បី និងអាជីវកម្មតូចៗដទៃទៀត ដោយយកពាក្យសុំឡើងថ្លៃហើយដោយសារកូវីដ ១៩ ។
ម្ចាស់​ភោជនីយដ្ឋានមួយកន្លែងនៅម្ដុំផ្លូវជាតិលេខ ៤ សូមមិន​បញ្ចេញ​ទីតាំង និងឈ្មោះ បានឡើងថ្លៃអា​ហាររបស់ខ្លួន​ចំពោះ​អតិ​ថិជននៅពេល​មាន វិបត្តិកូវីដ ១៩​ ដោយប្រាប់ថា ព្រោះតែទំនិញឡើងថ្លៃ ដូច្នេះហើយសុំឡើងថ្លៃចំពោះអតិថិជនដែលមកទទួលទានដែរហើយ ។

ហើយបើក្រឡេកទៅមើលអ្នកលក់ផ្លែឈើ បន្លែ ត្រី សាច់ ដឹកតាមរទេះ ក៏បានឆ្លើយតបទៅនឹងសំណួររបស់អតិថិជនថា ហេតុអ្វីក៏ថ្លៃជាងមុន គឺដោយសារតែកូវីដ ១៩ ដូច្នេះសុំឡើងថ្លៃដែរហើយ ។ ត្រង់ចំណុចនេះ ពិតជាមិនយល់ថា ហេតុអ្វីទំនិញឡើងថ្លៃនៅពេលកូវីដ ១៩ រាលដាលដែរ បើទំនិញខ្លះដែលយកពីប្រភពដើមមកមានតម្លៃទាបទៅហើយ ។ មានអាជីវករមួយចំនួនបាននិយាយថា ពួកគាត់បានប្រឈមនឹងការឆ្លងកូវីដ ១៩ នៅពេលពួកគាត់ប្រកបរបរប្រចាំថ្ងៃ ព្រោះមិនដឹងថា អតិថិជនណាមានផ្ទុកកូវីដ ១៩ ឬមិនមាននោះឡើយ ប៉ុន្តែបើសិនជាពួកគាត់មិនប្រកបរបរនោះ ពួកគាត់ក៏ប្រឈមនឹងជីវភាពសម្រាប់ផ្គត់ផ្គង់គ្រួសារ និងផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃផងដែរ ។

អាជីវករលក់បន្លែមួយចំនួនបានលើកឡើងថា ដោយសារតែលើកយកពីឈ្មួញកណ្ដាលមកថ្លៃ ទើបធ្វើឱ្យគាត់ត្រូវលក់ថ្លៃដែរ តែយ៉ាងណាវាក៏បានចុះមកទាបបន្តិចបើធៀបនឹងពេលកាលបិទខ្ទប់រាជធានី និងក្រុងតាខ្មៅ ។ ព្រោះពេលនេះចរាចរណ៍បានបើកធ្វើដំណើរធម្មតា និងមានរថយន្តដឹកចេញចូលធម្មតាឡើងវិញ ។ តែបើកាលពីបិទខ្ទប់អ្វីៗត្រូវរាំងស្ទះ អត់មានឡានដឹកទំនិញចេញចូលឡើយ ។

រូបតំណាង

ចំណែកអ្នករត់កង់បីនៅក្នុងវិបត្តិនេះ ក៏មានការឡើងថ្លៃដែរ ជាក់ស្ដែងចំងាយផ្លូវប្រមាណ ២ គីឡូម៉ែត្រ គឺយកតម្លៃរហូតដល់ ៨០០០ រៀល ឬ ២ ដុល្លារអាមេរិក ដោយនិយាយថា «កូវីដ បងអើយ» ។ ពាក្យនេះស្ដាប់ទៅបីដូចជាមានផលប៉ះពាល់តែអ្នករត់កង់បី ចំណែកអ្នកជិះមិនប៉ះពាល់អ៊ីចឹង ។ ពាក្យកូវីដ ១៩ គឺជាត្អូញត្អែររបស់ក្រុមអ្នកប្រកបរបរតូចតាចមួយចំនួនសម្រាប់ទារថ្លៃពីភ្ញៀវ ឬអតិថិជន ។ ប៉ុន្តែទំហំនៃការឡើងថ្លៃវាមិនច្រើននោះទេ ត្រឹម ១០០០ រៀល ២០០០ រៀល តែយ៉ាងណាបើនិយាយពីកូវីដ ១៩ មិនមែនប៉ះពាល់តែអាជីវករនោះទេ អ្នកធ្វើការតាមរោងចក្រអ្នកធ្វើការក្រុមហ៊ុន និងស្ទើរតែគ្រប់គ្នាទៅហើយ គឺមានផលប៉ះពាល់ពីវិបត្តិនេះ ហើយអ្នកខ្លះទៀតក៏មានជំពាក់ធនាគារ ដែលជាបន្ទុកមួយទៀតសម្រាប់ការរកចំណូលបង់ទៅធនាគារវិញ ។ យ៉ាងណាក្ដីក៏មានក្រុមអាជីវករមួយចំនួនធំទៀត ដែលរកស៊ីត្រឹមត្រូវ ក៏បានរក្សាតម្លៃថេរ មិនប្រែប្រួលនៅក្នុងវិបត្តិកូវីដ ១៩ នេះ និងមានខ្លះទៀតលក់បញ្ចុះតម្លៃជូនភ្ញៀវដើមសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ដោយសារកូវីដ ១៩ ដូចគ្នា ។

លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ ក៏បាននិយាយថា នៅក្នុងវិបត្តិកូវីដ ១៩ នេះមានអាជីវករជាច្រើនបានរងផលប៉ះពាល់ ជាពិសេសកាលពីប៉ុន្មានខែមុនក្នុងពេលដែលរដ្ឋាភិបាលបិទខ្ទប់រាជធានី និងក្រុងតាខ្មៅ ។ រហូតមកដល់ពេលនេះ ក៏នៅមានតែអ្នករកស៊ីក្រៅប្រព័ន្ធជាច្រើនទៀងរងផលប៉ះពាល់ដែរ ដោយសារអាជីវកម្មជាច្រើននៅតែបន្តហាមឃាត់ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ។ តែយ៉ាងណាក្ដី ក៏សូមឱ្យអាជីវករទាំងអស់ត្រូវចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទបស្កាត់កូវីដ១ ៩ ទាំងអស់គ្នា ដើម្បីបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ៕