ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល ចាញ់កម្លាំងលុយយន់ចិន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលមានអត្រាទាបជាងលុយយន់ចិនបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលមានអត្រាទាបជាងលុយយន់ចិនបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ យន់ចិន ទិញចូល ៦៣០ រៀល ហើយលក់ចេញរហូតដល់ ៦៣៦ រៀលឯណោះ ខណៈម្សិលមិញ ទិញចូលត្រឹមតែ ៦២៨ រៀល និងលក់ចេញតែ ៦៣៤ រៀលប៉ុណ្ណោះ ។

សម្រាប់ថ្ងៃនេះដែរ ហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀត គឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧១ រៀល, ១ អឺរ៉ូ ទិញចូល ៤៨០១ រៀល លក់ចេញ ៤៨៤៩ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៩៣ រៀល លក់ចេញ      ៣០២៣ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៩៣ រៀល លក់ចេញ ៣៧២៩ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៥៤ រៀល លក់ចេញ ៣៥៨ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ២៩៨៤ រៀល លក់ចេញ ៣០១៤ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៤ រៀល លក់ចេញ ១២៥ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕ 

                                        

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ