ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាក់សាំងជំងឺកូវីដ១៩ សម្រាប់ចាក់ជូនក្មេងៗ ៥លានដូសនឹងមកដល់ក្នុខែសីហា និងកញ្ញាខាងមុខ

1 ខែ មុន
  • ភ្នំពេញ

រាជា​នី ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ចំនួន​៥​លាន​ដូ​ស​សម្រាប់​ចាក់​ជូន​ក្មេង​ៗ ក្រោម​អាយុ​១៨​ឆ្នាំ ដល់​១២​ឆ្នាំ​នេះ មក​ដល់​នៅ​ក្នុង​ខែសីហា និង​ខែកញ្ញា ឆ្នាំ​២០២១​ខាង​មុខ​នេះ…

រាជា​នី ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ចំនួន​៥​លាន​ដូ​ស​សម្រាប់​ចាក់​ជូន​ក្មេង​ៗ ក្រោម​អាយុ​១៨​ឆ្នាំ ដល់​១២​ឆ្នាំ​នេះ មក​ដល់​នៅ​ក្នុង​ខែសីហា និង​ខែកញ្ញា ឆ្នាំ​២០២១​ខាង​មុខ​នេះ ខណៈ​ផែនការ​ចាក់​ទូ​ទាំង​ប្រទេស​ជិត​រួច​ហើយ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល ។

ខណៈ​ទទួល​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm Vaccine) របស់​ចិន​ចំនួន ១​លាន​ដូ​ស​បន្ថែម​ទៀត ដែល​ជា​ការ​បញ្ជា​ទិញ​របស់​រាជរដ្ឋាភិបាល បាន​ដឹក​មក​ដល់​កម្ពុ​ជានា​ព្រឹក ថ្ងៃ​ទី​២២ កក្កដា​នេះ នៅ​ព្រ​លាន​យន្តហោះ អន្តរជាតិ​ភ្នំពេញ លោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា ក្នុង​ខែសីហា វ៉ាក់សាំង​៣​លាន​ដូ​ស​ខែកញ្ញា វ៉ាក់សាំង​២​លាន​ដូ​សទៀត​នឹង​មក​ដល់ ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​ចាក់​ជូន​ក្មេង​ៗ​នា​ពេល​ខាង​មុខ​នេះ ។

លោក​ជំទាវ​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​ព័ត៌មាន​ថា រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀម​វ៉ាក់សាំង​៥​លាន​ដូ​ស​ដែល​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់ សម្រាប់​ចាក់​ជូន​ក្មេង​ៗ ។

លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា ៖ «​ខែ​៨ យើង​នឹង​មាន​ស៊ី​ណូ​វ៉ា​ក់ ៣​លាន​ដូ​សទៀត​ខែ​៩ យើង​នឹង​មាន​ស៊ី​ណូ​វ៉ា​ក់​២​លាន​ដូ​ស សម្រាប់​ត្រៀម​៥​លាន​ហ្នឹង​សម្រាប់​ចាក់​ជូន​ក្មេង​ៗ ដែល​សម្ដេច​តេ​ជោ លោក​កំពុង​តែ​ណែនាំ​ដល់​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ក៏​ដូច​ជា ក្រុមការងារ​ចំពោះ​កិច្ច​នៃ​ការ​ធ្វើ​លទ្ធកម្ម​វ៉ាក់សាំង​» ។

ជាមួយ​គ្នា​នោះ លោក​ជំទាវ​រដ្ឋលេខាធិការ​ក៏​បាន​គូស​ថា ៖ «​យើង​នឹង​មាន​វ៉ាក់សាំង Johnson & Johnson ទៀត​ដែល​នឹង​មក​ប្រហែល​១​លាន​ដូ​ស​» ។

លោក​បាន​បន្ត​ថា វ៉ាក់សាំង Johnson & Johnson មក​កម្ពុជា នា​ពេល​មុខ​នេះ តាម​រយៈ​យុទ្ធ​ការ ពី​កូ​វ៉ា​ក់ (COVAX) ។ កម្ពុជា​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ប្រជាពលរដ្ឋ​របស់​ខ្លួន និង​ជនបរទេស​ដែល​ស្នាក់​នៅ​កម្ពុជា ។

បើ​តាម​លោក​ជំទាវ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ចំពោះ​កាលបរិច្ឆេទ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជូន​កុមារ និង​យុវវ័យ ចាប់ពី​អាយុ​១២ ឆ្នាំ​ដល់​១៧​ឆ្នាំ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ក្រប ខណ្ឌ​ទូ​ទាំង​ប្រទេស​កំពុង​រៀបចំ​ផែនការ​លម្អិត​រួច​ហើយ ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​បន្ដ​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ទោះបី​វ៉ាក់សាំង​រួច​ក៏​ដោយ ។

ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា វ៉ាក់សាំង​ពិតជា​មាន​សារសំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ។ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​កំណត់​ការ​ចាក់​វ៉ាក់សាំង​ជា​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ។

តាម​រយៈ​ផែនការ​យុទ្ធសាស្ត្រ​នេះ​កម្ពុជា​បាន​ប្រឹងប្រែង​គ្រប់​វិធី​ក្នុង​ការ​រក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ ហើយ​មក​ដល់​ពេល​នេះ​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​សរុប​ជាង​១៦​លាន​ដូ​ស​ហើយ ។ នៅ​ក្នុង​ខែសីហា ខាង​មុខ​នេះ​វ៉ាក់សាំង ៤​លាន​ដូ​សទៀត​ក៏​នឹង​ដឹក​ពី​ចិន មក​ដល់​កម្ពុជា​ផង​ដែរ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ​បាន​ចាក់​វ៉ាក់សាំង ការពារ​កូ​វី​ដ​១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ទូ​ទាំ ង​ប្រទេស​ចំនួន ៦,៣៣៤,៣៧៨​នាក់ ។ សម្រាប់​លទ្ធផល​ចាក់​វ៉ាក់សាំង​គោលដៅ​១០​លាន​នាក់ បាន​ចំនួន​៦៣.៣៤% ៕